ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម! រថភ្លើង​២​គ្រឿង​បុក​គ្នា​​នៅ​ប៉ា​គី​ស្ថាន ​ស្លា​.​ប់ និង​របួស​ជាង​១០០​នាក់

2 ឆ្នាំ មុន

ប៉ា​គី​ស្ថាន ៖ យ៉ាង​ហោច​ណាស់​ ​មនុស្ស​៣០​នាក់ បាន​ស្លា​.​ប់ និង​ច្រើន​ជាង​១០០​នាក់​រង​របួស នៅ​ក្នុង​ថ្ងៃ​ទី​៧ ខែមិថុនា នេះ​តែ​ម្តង

ប៉ា​គី​ស្ថាន ៖ យ៉ាង​ហោច​ណាស់​ ​មនុស្ស​៣០​នាក់ បាន​ស្លា​.​ប់ និង​ច្រើន​ជាង​១០០​នាក់​រង​របួស នៅ​ក្នុង​ថ្ងៃ​ទី​៧ ខែមិថុនា នេះ​តែ​ម្តង នៅ​ពេល​ដែល​រថភ្លើង​អន្តរ​ក្រុង​របស់​ប៉ា​គី​ស្ថាន​ចំនួន​២​គ្រឿង បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​នៅ​ក្បែរ​ទីក្រុង Daharki ភាគ​ខាងជើង​ខេត្ត Sindh​។

អ្នកនាំពាក្យ​ផ្លូវដែក​បាន​និយាយ​ថា រថភ្លើង​មួយ​ខ្សែ​ដែល​ធ្វើ​ដំណើរ​ក្នុង​ខេត្ត Sindh បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​។ លុះ​ក្រោយមក​មួយសន្ទុះ រថភ្លើង​មួយ​ខ្សែ​ទៀត ដែល​ដឹក​អ្នកដំណើរ ក៏​បាន​បុក​រថភ្លើង​ខ្សែ​ទី​មួយ​ពេញទំហឹង​តែ​ម្តង​។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ដឹក​អ្នក​រង​របួស​ទៅ​កាន់​មន្ទីរពេទ្យ​ក្បែរ​នោះ​។ ហើយ​គេ​គិត​ថា​មាន​មនុស្ស​ជា​ច្រើន កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ខណៈ​ដែល​មន្ត្រីជាន់ខ្ពស់​ប្រចាំ​ស្រុក Ghotki បាន​និយាយ​ថា ទូរថភ្លើង​ចំនួន​៨​គ្រឿង រង​ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំង ហើយ​លក្ខខណ្ឌ​នានា​កំពុង​បង្ក​ការ​លំបាក​ក្នុង​ដំណើរការ​ជួយ​សង្គ្រោះ អ្នកដំណើរ​ដែល​ជាប់​ក្នុង​នោះ​។

លោកនាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន អ៊ី​ម​រ៉ា​ន ខាន់ បាន​និយាយ​ថា លោក​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ចំពោះ​គ្រោះថ្នាក់​នេះ និង​ព្រមទាំង​បាន​សន្យា​ថា នឹង​ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ពេញលេញ​។

សូម​ជម្រាប​ជូន​ថា ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ប្រទេស​ប៉ា​គី​ស្ថាន​បាន​ជួប​ប្រទះ​នូវ​បញ្ហា​គ្រោះថ្នាក់​រថភ្លើង​យ៉ាងច្រើន​គួរ​ឱ្យ​កត់​សម្គាល់ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លា​.​ប់ និង​របួស​យ៉ាងច្រើន​។ ជា​ហេតុ​នាំ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន ខាន់ ស្វែងរក​ការ​ស៊ើបអង្កេត​ជុំវិញ​បញ្ហា​នេះ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ