ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​វ័យ​៧១​ឆ្នាំ ​បាត់​ពី​ផ្ទះ​១​យប់​ លុះព្រឹកឡើង​ប្រទះឃើញ​យ៉ាងអាណោចអាធ័មជិតចង្កេះភ្នំ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ​លោកតា​វ័យ​៧១​ឆ្នាំ​ម្នាក់​បាន​បាត់​ពី​ផ្ទះ​មួយ​​យប់ លុះ​ព្រឹ​ក​ឡើង​​ស្រាប់តែប្រទះ​ឃើញ​​ស្លា.ប់​នៅ​ជិត​ចង្កេះភ្នំ

​ខេត្តបន្ទាយមានជ័យ ៖ ​លោកតា​វ័យ​៧១​ឆ្នាំ​ម្នាក់​បាន​បាត់​ពី​ផ្ទះ​មួយ​​យប់ លុះ​ព្រឹ​ក​ឡើង​​ស្រាប់តែប្រទះ​ឃើញ​​ស្លា.ប់​នៅ​ជិត​ចង្កេះភ្នំកន្លែង​កាយ​ថ្ម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧​ ខែមិថុនា ឆ្នាំ​២០២១ នៅ​ភូមិ​ភ្នំ​ធំ​ជើង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា ​លោកតា​​រង​គ្រោះ​ឈ្មោះ ទៀង រ៉ុ​ម ​​អាយុ​៧១​ឆ្នាំ រស់​នៅ​ភូមិ​​ឃុំកើតហេតុ​ខាងលើ​ ។

​លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា ​តាម​ប្រភពពី​ក្រុម​គ្រួសាររបស់លោកតា​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ​លោកតា​រងគ្រោះ​​មានជំងឺ​វង្វេងស្មារតី ហើយ​តែងតែ​ដើរ​ឡើង​លើ​ភ្នំ​ធំ​នេះ​ជា​ញឹកញាប់ ។ ​មុន​ថ្ងៃ​កើតហេតុ​ ​លោកតា​រង​គ្រោះ​បាន​បាត់​ពី​ផ្ទះ១​យប់ លុះ​ព្រឹកឡើង​​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា​ឆ្នាំ​២០២១ ​ស្រាប់តែ​​មាន​គេ​ប្រទះ​ឃើញ​ស.ពលោកតារងគ្រោះត្រង់ចំណុចកើតហេតុ​ខាងលើ ទើបបង្កការ​ភ្ញាក់​ផ្អើល​កើតឡើងតែម្តង ។​ ​បន្ទាប់មក​ សមត្ថកិច្ច​ក៏​បាន​បង្កើត​ក្រុមការងារ​ដែល​មាន​នគរបាល​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​អធិការដ្ឋាន​នគរបាល​ស្រុក, នគរបាល​ប៉ុស្តិ៍, បុគ្គលិក​ម​​ណ្ឌ​ល​សុខភាព​ឃុំ និង​មេ​ភូមិ ដើម្បី​ចុះពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ស.ពលោកតារងគ្រោះ​ ឃើញ​មាន​ស្នាម​ដាច់​រលាត់​ជា​ច្រើន​កន្លែង​ តែ​ពុំ​​មានជាប់​ពាក់ព័ន្ធ​​នឹងករណី​​ឃា.តកម្ម​ឡើយ​។

តាម​ការ​សន្និដ្ឋាន​របស់​លោកគ្រូ​ពេទ្យ​​បាន​ឱ្យ​ដឹង​ថា ​លោកតា​​រង​គ្រោះ​បាត់បង់ជីវិត​ ​គឺ​ដោយសារ​ធ្លា.ក់​ពីលើ​​ភ្នំ​​ដែលមាន​​កំពស់​​ប្រហែល​៤០​ម៉ែត្រ​ប៉ះ​ចំ​ថ្ម​ ​ទើប​បណ្តាល​ឱ្យបាត់បង់ជីវិត ។

ក្រោយពីពិនិត្យរួច ​ស.ព​​លោក​តា​​រង​គ្រោះ​ត្រូវ​បានក្រុមសមត្ថកិច្ចជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​សាច់ញាតិ​ដើម្បី​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ