ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្ត​ចំនួន​៣ ​នឹង​ក្លាយជា​ទីលានប្រណាំង​​កង់ សម្រាប់​ស៊ី​ហ្គេ​ម ​ពេល​​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កីឡា​ប្រណាំង​កង់ ក៏​នឹង​កំណត់​ជា​វិញ្ញាសា​មួយ ដើម្បី​ដាក់​អោយ​ប្រកួត​នៅ​ស៊ី​ហ្គេ​ម ក្នុង​ឆ្នាំ​២០២៣ ដែល​កម្ពុជា​

រាជធានីភ្នំពេញ ៖ កីឡា​ប្រណាំង​កង់ ក៏​នឹង​កំណត់​ជា​វិញ្ញាសា​មួយ ដើម្បី​ដាក់​អោយ​ប្រកួត​នៅ​ស៊ី​ហ្គេ​ម ក្នុង​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ខណៈ​ដែល​ការ​ប្រកួត​នៅ​កីឡា​ប្រភេទ​នេះ គឺ​មាន​តែ​ខេត្ត​ចំនួន​៣​ប៉ុណ្ណោះ ដែល​អំណោយផល​សម្រាប់​ធ្វើ​ជាទី​លានប្រណាំងកង់​​។

យោង​តាម​ការ​ប្រកាស​នា​ពេល​កន្លង​មក​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​កំណត់​បង្ហាញ​ខេត្ត​ចំនួន​៣ ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ប្រកបដោយ​សក្តានុពល​និង​ស្រប​តាម​ស្តង់ដា​បច្ចេកទេស​សម្រាប់​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ប្រណាំង​កង់ ក្នុង​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ជា​លើក​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រ​កម្ពុជា​បាន​លើក​ឡើង​ថា យោង​តាម​ផែនការ​យុទ្ធសាស្ត្រ និង​ការ​ចង្អុលបង្ហាញ​របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​ណែនាំ​ដល់​ក្រុម​មន្ត្រី​បច្ចេកទេស​សហព័ន្ធ ក្នុង​ការ​ជ្រើសរើស​ទីតាំង​ខេត្ត​ចំនួន​៣ សម្រាប់​ការ​ទទួល​រៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ គឺ​ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​កែប ដោយ​ខេត្ត​ទាំង​៣​នេះ​មាន​សក្តានុពល​វិស័យ​ទេសចរណ៍​ដ៏​ទាក់ទាញ ព្រម​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដ៏​ល្អ​ប្រសើរ ក្នុង​ការ​រៀបចំ​ប្រកួត​កីឡា​ទោចក្រយាន​នេះ​ផង​ដែរ​។

អគ្គលេខាធិការ​រូប​នេះ​បាន​លម្អិត​នៃ​ខេត្ត​ទាំង​៣​នេះ រួម​មាន​៖ ទី​១-​ខេត្តសៀមរាប​មាន​ហេ​ដ្ឋា​រចនា​សម្ព័​ន​ព្រ​លាន​យន្តហោះ ផ្លូវថ្នល់ ទីតាំង​ប្រាសាទបុរាណ តំបន់​ទេសចរណ៍​ជា​ច្រើន ឧទ្យាន​ភ្នំ​គូលែន ដែល​អាច​រៀប​ចំការ​ប្រកួត​ប្រភេទ​កីឡា​កង់​ភ្នំ កង់​គក់ ដែល​ក្រុមការងារ​បច្ចេកទេស​របស់​សហព័ន្ធ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ម្តង​រួច​ហើយ​ៗ​បាន​ស​ង្គេ​ត និង​វាយតម្លៃ​ថា​នឹង​អាច​រៀប​ចំការ​ប្រកួត​ស្រប​តាម​ស្តង់ដា​បច្ចេកទេស​យ៉ាង​ល្អ​ប្រសើរ​។ ទី​២-​ខេត្ត​ព្រះ​សីហ​នុ គឺជា​តំបន់ឆ្នេរ​សមុទ្រ​ដ៏​ទាក់ទាញ​ដ៏​ល្អ ដែល​សហព័ន្ធ​ធ្លាប់​បាន​រៀបចំ​ការ​ប្រកួត​កីឡា​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ម្តង​ប្រកបដោយ​ភាព​ជោគជ័យ កាលពីដើម​ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ដោយ​ខេត្ត​មួយ​នេះ​ប្រកបដោយ​សក្តានុពល​ផ្លូវថ្នល់ ដែល​ទាក់ទាញ​ខ្លាំង​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ផង និង​ទាក់ទាញ់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ក្នុង​ការ​ចូលរួម​ទស្សនា​គាំទ្រ​ដល់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម នា​ឆ្នាំ​២០២៣​ផង​ដែរ​។ ចំពោះ​តំបន់​ទី​៣ គឺ​ខេត្ត​កែប ក៏​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នឹង​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ដោយ​ខេត្ត​កែប​មាន​ស្ថានភាព​ផ្លូវថ្នល់​ឡើង​ចុះ ក្នុង​នោះ​មាន​ឧ​ទ្សា​ន​ខេត្ត​កែប ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​រៀបចំ​ការ​ប្រណាំង​កង់​ភ្នំ ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​សម​ស្រប​ទៀត​ផង​។

លោក នូ ចំរើន បាន​សង្កត់ធ្ងន់​ថា ក្នុង​ចំណោម​ខេត្ត​សក្តានុពល​ទាំង​៣​នេះ គឺ​ខេត្តសៀមរាប ជា​ខេត្ត​អាទិភាព​ជាងគេ សម្រាប់​ការ​ប្រណាំង​កង់ នៃ​ការ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ម្យ៉ាងទៀត​ប្រភព​ធនធាន​កីឡាករ​-​កីឡាការិនី គ្រូបង្វឹក​ភាគច្រើន ក៏​កើត​ចេញពី​ខេត្ត​តំបន់​ទេសចរណ៍​-​វប្បធម៌​ដ៏​ទាក់ទាញ​របស់​ព្រះរាជាណាចក្រ​កម្ពុ​ជាមួយ​នេះ​ផង​ដែរ​។

ជាមួយនឹង​ការ​កំណត់​យក​ខេត្ត​ទាំង​៣ ការ​កំណត់​យក​ទីតាំង​នៅ​ក្នុង​ទឹកដី​ខេត្ត​នោះ ក៏​កំពុង​ត្រូវ​បាន​រៀបចំ​ផង​ដែរ ខណៈ​ដែល ទីតាំង​ដែល​កំពុង​កំណត់​ទុក​ទាំងនោះ នឹង​មានការ​ត្រួសត្រាយ​បន្ថែម​ដើម្បី អោយ​ស័​ក្ត​សម​នឹង​ស្ដង់ដារ​សម្រាប់​កា​ប្រកួត​។ ការ​ជ្រើសរើស​ខេត្ត​ទាំង​៣ ក៏​នឹង​ជួយ​អោយ​ខេត្ត​៣​ចំណេញ​វិស័យ​ទេសចរណ៍​ទាំង​ក្នុង និង ក្រៅ​ស្រុក​ផង​ដែរ ក្រោយ​ពី​មាន​ស្ងប់ស្ងាត់​អ្នក​ទៅ​កម្សាន្ត​អស់​ជា​ច្រើន ព្រោះតែ​កូ​វីដ​ប៉ះពាល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ