ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមរយៈពេល៣ថ្ងៃ រក​ឃើញវិជ្ជមាន​កូ​វី​ដ​ចំនួន​២៩៦​នាក់ ​នៅ​រោងចក្រ​ QMI

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រោងចក្រ​ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី ហៅ​រោងចក្រ QMI ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ រក​ឃើញ​កម្មករ​កម្ម​ការី​នី​វិជ្ជមាន​កូ​វី​ដ​១៩ ជា​បន្តបន្ទាប់…

រាជធានី​ភ្នំពេញ ៖ រោងចក្រ​ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី ហៅ​រោងចក្រ QMI ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ រក​ឃើញ​កម្មករ​កម្ម​ការី​នី​វិជ្ជមាន​កូ​វី​ដ​១៩ ជា​បន្តបន្ទាប់ ចំនួន​២៩៦​នាក់ ក្នុង​រយៈពេល​៣​ថ្ងៃ ។

បន្ទាប់​ពី​ផ្ទុះ​កូ​វី​ដ​រោងចក្រ​បាន​ជូនដំណឹង​អោយ​កម្មករ​កម្ម​ការី​នី​ឈប់​សំរាក​ចំនួន​២​ថ្ងៃ​ផង​ដែរ ។ រោងចក្រ​ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី ហៅ​រោងចក្រ​QMI ជា​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ដ៏​ធំ​មួយ ស្ថិត​នៅ​ទីប្រជុំជន និង​ផ្សារ​ក្នុងភូមិ ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​មាន​កម្មករ​កម្ម​ការី​នី​ប្រមាណ​ជិត​៤​ពាន់​នាក់ ។

តាម​អាជ្ញាធរ​មូលដ្ឋាន​បានអោយ​ដឹង​ថា រោងចក្រ​កាត់ដេរ​នេះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រក​ឃើញ​កម្មករ វិជ្ជមាន​កូ​វី​ដ​១៩ ជា​បន្តបន្ទាប់ ហើយ​ចាប់ផ្តើម​ធ្វើតេស្ត​ជា​ទ្រង់ទ្រាយ​ធំ​លើ​កម្មករ ក​ម្មា​ការី​នី​ទាំងអស់​ក្នុង​រយៈពេល​៣​ថ្ងៃ រក​ឃើញ​មាន​វិជ្ជមាន​ចំនួន​២៩៦​នាក់ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង​រយៈពេល​២​ថ្ងៃ​ដំបូង គី​ថ្ងៃ​ទី​០៤ និង​០៥ ខែមិថុនា រោងចក្រ​បានអោយ​កម្មករ​កម្ម​ការី​នី​ទៅ​ធ្វើតេស្ត នៅ​ព្រៃ​ទា រក​ឃើញ​ចំនួន​៨២​នាក់ ។

ដោយឡែក នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា​ម្សិល​នេះ ក្រុម​គ្រូពេទ្យ បាន​យក​សំណាក​ធ្វើតេស្ត​នៅ​ក្នុង​ទីតាំង​រោងចក្រ​រហូត​ដល់​យប់​ជ្រៅ ហើយ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​២១៤​នាក់ ក្នុង​ចំណោម​អ្នក​ធ្វើតេស្ត​ចំនួន​២៨១១​នាក់​។

នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែមិថុនា​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​រថយន្ត​ជា​ច្រើន​គ្រឿង​បាន​ចេញចូល​ដឹក​អ្នកជំងឺ​យក​ទៅ​ព្យាបាល​នៅ​ដឺ​ព្រេ​មៀរ សិន​ធើ​សែន​សុខ រហូត​ដល់​ម៉ោង​ប្រមាណ​ជិត​១២​យប់​ទើប​អស់ ។

សរុប​ទាំងអស់ អ្នក​វិជ្ជមាន​ដែល​រក​ឃើញ នៅ​ក្នុង​រោងចក្រ​ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី ហៅ​រោងចក្រ QMI នេះ​ចំនួន​២៩៦​នាក់ ។ បន្ទាប់​ពី​ផ្ទុះ​វិជ្ជមាន​ជា​ទ្រ​ង​ទ្រាយ​ធំ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២១​នេះ រោងចក្រ​ក៏​បាន​ជូនដំណឹង អោយ​កម្មករ កម្ម​ការី​នី ឈប់​សំរាក​ចំនួន​២​ថ្ងៃ (​ថ្ងៃ​ច័ន្ទ , អង្គារ​) ទី​៧,៨ ហើយ​ចូល​ធ្វើការ​វិញ នៅ​ថ្ងៃ​ពុធ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២១ ។

ទន្ទឹម​នោះ អាជ្ញាធរ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា​នេះ​ដែរ អាជ្ញាធរ​ភូមិ សង្កាត់ ក៏​បាន​ស្រាវជ្រាវ រក​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល ដើម្បី​ចលនា អោយទៅ​យក​សំណាក់​នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២ ខណ្ឌ ពោធិ៍​សែន​ជ័យ ។

តាម​អាជ្ញាធរ បានអោយ​ដឹង​ថា លោក​មានការ​លំបាក​ខ្លាំង​ណាស់ ក្នុង​ការ​រក​អ្នក​ពាក់ព័ន្ធ​ព្រោះ​កម្មករ​កម្ម​ការី​នី ដែល​មាន​វិជ្ជមាន​ទាំងនោះ ស្នាក់​នៅ​ពុំ​ពិតប្រាកដ​នៅ​តាម​ផ្ទះ​ជួល​ខ្លះ នៅ​ក្បែរ​រោងចក្រ​និង​ខ្លះ​ទៀត​នៅ​តំបន់​ឆ្ងាយ​ៗ ។

ម្យ៉ាងទៀត ពុំ​ដឹង​អោយ​ប្រាកដ​ថា កម្មករ ទាំងនោះ​បាន​ទៅ​ប៉ះពាល់​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បងប្អូន​មិត្ត​ភ​ក្កិ នៅ​ទីណា​ខ្លះ ឡើយ ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ