ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ! ជំនួប Floyd និង Logan Paul បញ្ចប់​ទៅ​ដោយ​វេច​លុយ​ត្រឡប់​ទៅ​ផ្ទះ​រៀងៗខ្លួន

2 ឆ្នាំ មុន

សហរដ្ឋ​អាម​រិ​ក ៖ ជំនួប​រវាង​ស្តេច​ប្រដាល់​អា​មេ​រិ​ក Floyd Mayweather ជាមួយ​និង​តារា​យូ​ធូប​អា​មេ​រិ​ក​ដ៏​ល្បី Logan Paul ក្នុង​ការ​

សហរដ្ឋ​អាម​រិ​ក ៖ ជំនួប​រវាង​ស្តេច​ប្រដាល់​អា​មេ​រិ​ក Floyd Mayweather ជាមួយ​និង​តារា​យូ​ធូប​អា​មេ​រិ​ក​ដ៏​ល្បី Logan Paul ក្នុង​ការ​ប្រកួត​ក្រៅផ្លូវការ ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Hard Rock ទីក្រុង​ម៉ៃ​អា​មី រដ្ឋ​ផ្ល​រី​ដា បាន​បញ្ចប់​ទៅ​មុន​នេះ​បន្តិច ជាមួយ​លទ្ធផល​គ្មាន​អ្នក​ឈ្នះ បន្ទាប់​ពី​ចំណាយពេល​៨​ទឹក​ពេញ​ក្នុង​ការ​ប្រកួត​។

សូម​រំលឹក​ថា ក្នុង​ជំនួប​នេះ គ្មាន​វត្តមាន​ចៅក្រម​ដាក់​ពិន្ទុ​ឡើយ ហើយ​ក៏​គ្មាន​អ្នក​ឈ្នះ​ជា​ផ្លូវការ​ណា​ម្នាក់​ត្រូវ​បាន​ប្រកាស​នោះ​ទេ​។ ប៉ុន្តែ​ពួក​គេ​អាច​ផ្តួល​គ្នា​ឱ្យ​សន្លប់ ដើម្បី​ដឹង​ថា​នរណា​ជា​ម្ចាស់​ជ័យជម្នះ​។

ក្រឡេក​ទៅ​កាន់ការ​ប្រកួត​វិញ ក្នុង​ទឹក​ទី​១ និង​ទឹក​ទី​២ Logan Paul បាន​បង្ហាញ​ការ​វាយ​ចេញ​បាន​យ៉ាង​ល្អ​។ ប៉ុន្តែ​ចាប់ពី​ទឹក​ទី​៣ រហូត​ដល់​ទឹក​ទី​៨ Floyd Mayweather បាន​គ្រប់​ដណ្តប់​យ៉ាង​ខ្លាំង​លើ Logan Paul​។ ទោះបីជា​សម្រុក​ខ្លាំង​នៅ​៦​ទឹក​ចុង​ក្រោយ​ក៏​ដោយ ក៏​ស្តេច​ប្រដាល់ Floyd Mayweather នៅ​តែ​មិន​អាច​បញ្ចប់​ការ​ប្រកួត​នេះ ដោយ​ផ្តួល Logan Paul ឱ្យ​សន្លប់​បាន​ដែរ​។

សូម​បញ្ជាក់​ជូន​ថា នៅ​ក្នុង​ជំនួប​មួយ​នេះ Floyd Mayweather ទទួល​បាន​១០០​លាន​ដុល្លារ​។ ខណៈ​ដែល Logan Paul ទទួល​បាន​ត្រឹមតែ​២០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​៕

https://www.youtube.com/watch?v=2Irn2DHgyDo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ