ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ ? រោងចក្រ​ GTI រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ឡើង​ដល់​ជាង​១៤០​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ម៉ោង​នេះ​រោងចក្រ​កាត់ដេរ ហ្គ្រេ​ន​ធ្វី​ន ហៅ​រោងចក្រ​GTI ក្រុម​ពេទ្យ​ជំនាញ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ឡើង​ដល់​ជាង​១៤០​នាក់ ហើយ​នៅ​បន្ត​ធ្វើតេស្ត​ទាំង​យប់​ទៀត​។ នេះ​បើ​តាម​សន្តិសុខ​រោងចក្រ​ឲ្យ​ដឹង​នៅ​យប់​នេះ​។ រោងចក្រ…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ម៉ោង​នេះ​រោងចក្រ​កាត់ដេរ ហ្គ្រេ​ន​ធ្វី​ន ហៅ​រោងចក្រ​GTI ក្រុម​ពេទ្យ​ជំនាញ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ឡើង​ដល់​ជាង​១៤០​នាក់ ហើយ​នៅ​បន្ត​ធ្វើតេស្ត​ទាំង​យប់​ទៀត​។ នេះ​បើ​តាម​សន្តិសុខ​រោងចក្រ​ឲ្យ​ដឹង​នៅ​យប់​នេះ​។ រោងចក្រ GTI​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រាំ​ង​ពោធិ៍​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​កម្មករ​ប្រមាណ​ជាង​៥​ពាន់​នាក់ តែ​បច្ចុប្បន្ន​នៅ​សល់​ប្រមាណ​ជិត​៤​ពាន់​នាក់​។

បើ​តាម​សន្តិសុខ​រោងចក្រ​នេះ​បាន​ធ្វើតេស្តរ​កកូ​វី​ដ​៣​ថ្ងៃ​មក​ហើយ តែ​២​ថ្ងៃមុន​ធ្វើតេស្ត​នៅ​ព្រ​ទា ក៏​រក​ឃើញ​ប្រមាណ​៨០​នាក់ ហើយ​នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា​នេះ ធ្វើតេស្ត​នៅ​ក្នុង​រោងចក្រ​រក​ឃើញ​១៤០​នាក់ គិត​ត្រឹម​ម៉ោង​ប្រមាណ​៦ និង​៤០​នាទី​ល្ងាច​នេះ ហើយ​ក្រុម​គ្រូពេទ្យ​នៅ​បន្ត​ធ្វើតេស្ត​នៅឡើយ​។ បញ្ជាក់​ថា នៅ​ម៉ោង​ប្រមាណ​៣ និង​៣០​នាទី​រសៀល រថយន្ត​ចំនួន​៧​គ្រឿង បាន​មក​ដឹក​កម្មករ​វិជ្ជមាន​ទៅ​ព្យាបាល​នៅ​ដឺ​ព្រី​មៀរ​សិន​ធើ​សែន​សុខ ហើយ​នៅ​សល់​ជា​ច្រើន​នាក់​ទៀត​កំពុង​រង់ចាំ​រថយន្ត​មក​ដឹក​បន្ត​៕ ដោយ ៖ ម៉េ​ង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ