ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ចាប់ផ្តើម​បន្ធូរបន្ថយ​វិធាន​រឹត​បន្តឹង​របស់​ខ្លួន ក្រោយ​ករណី​ឆ្លង​កូ​វី​ដ​បន្ត​ធ្លាក់​ចុះ

2 ឆ្នាំ មុន

ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ករណី​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ចំនួន​១១៤,៤៦០​នាក់ នៅ​ក្នុង​ថ្ងៃ​ទី​៦ ខែមិថុនា នេះ ដែល​ជា​តួលេខ​ឆ្លង​

ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ករណី​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ចំនួន​១១៤,៤៦០​នាក់ នៅ​ក្នុង​ថ្ងៃ​ទី​៦ ខែមិថុនា នេះ ដែល​ជា​តួលេខ​ឆ្លង​ទាប​បំផុត​ក្នុង​រយៈពេល​២​ខែ​។ ខណៈ​ដែល​ចំនួន​អ្នក​ស្លា​.​ប់​ថ្មី​មាន​២,៦៧៧​នាក់​។ ជាមួយ​និង​តួលេខ​ដែល​កំពុង​បន្ត​ធ្លាក់​ចុះ​នេះ បាន​ជម្រុញ​ឱ្យ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា ចាប់ផ្តើម​បន្ធូរបន្ថយ​វិធាន​រឹត​បន្តឹង​មួយ​ចំនួន​។

គិត​មក​ដល់​ពេល​នេះ ប្រទេស​ឥណ្ឌា​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ជាង​២៨,៨​លាន​នាក់​។ ខណៈ​ដែល​អ្នក​ស្លា​.​ប់​សរុប​មាន​៣៤៦,៧៨៤​នាក់​។ ដែល​នាំ​ឱ្យ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ បន្ត​ឈរ​លំដាប់​លេខ​២ ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក លើ​ករណី​មាន​អ្នក​ឆ្លង​ច្រើន​។

រលក​ឆ្លង​ទី​២ នៃ​វីរុស​កូ​វី​ដ​១៩​ក្នុង​ប្រទេស​ឥណ្ឌា បាន​បណ្តាល​ឱ្យ​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង ជា​ពិ​សេ​ដល់​ប្រជាជន​នៅ​តាម​ជនបទ ដែល​នៅ​តែ​ជា​ក្តី​បារម្ភ​សម្រាប់​រដ្ឋាភិបាល​។ ប៉ុន្តែ​បើ​តាម​របាយការណ៍​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា ទីក្រុង​ញូ​វ​ដែ​លី និង​ទីក្រុង​ដទៃ​ផ្សេង​ទៀត ចាប់ផ្តើម​អនុញ្ញាត​ឱ្យ​មានការ​បើក​អាជីវកម្ម​ឡើង​វិញ​។ ហើយ​ច្បាប់​រឹត​បន្តឹង​មួយ​ចំនួន ក៏​នឹង​ត្រូវ​បន្ធូរបន្ថយ​ផង​ដែរ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៧ ខែមិថុនា តទៅ​។

ទោះ​យ៉ាងណា​ក៏​ដោយ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​អំពី​រលក​ឆ្លង​ទី​៣ នៃ​វីរុស​កូ​វី​ដ​១៩ ដែល​អាច​វាយប្រហារ​ប្រទេស​ឥណ្ឌា​នៅ​ចុងឆ្នាំ​នេះ​។ ហើយ​ទំនងជា​នឹង​ប៉ះពាល់​ខ្លាំង​ដល់​កុមារ​ថែម​ទៀត​ផង​។

បច្ចុប្បន្ន​ប្រទេស​ឥណ្ឌា បាន​កំពុង​បង្កើន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​ដល់​ប្រជាជន​ខ្លួន ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​។ បន្ទាប់​ពី​ការ​ចាប់ផ្តើម​យឺតយ៉ាវ​កន្លង​មក​។ ទោះ​យ៉ាងណា អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា ប្រទេស​ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​១,៣​ពាន់​លាន​នាក់​មួយ​នេះ នឹង​នៅ​តែ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ឡើយ នៅ​ពេល​មាន​រលក​ឆ្លង​ទី​៣ ចូល​មក​ដល់​៕ (​ដកស្រង់​ចេញពី CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ