ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​អាំង​សាច់​១​ចង្កាក់ ​ប៊ិះខ្ទេច​​ឡាន​ស្ព័​រ​ស៊េរី​ទំនើប​តម្លៃខ្ទង់លានដុល្លារ​១គ្រឿង​

2 ឆ្នាំ មុន

ចិន ៖ រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ចិន កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ បន្ទាប់​ពី​បុរស​

ចិន ៖ រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ចិន កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ បន្ទាប់​ពី​បុរស​ជនជាតិ​ចិន​ម្នាក់ ស្ទើរតែ​ដុត​បំផ្លាញ​រថយន្ត​ស្ព័​រ​ស៊េរី​ទំនើប Lamborghini Aventador របស់​ខ្លួន ដោយសារ​តែ​ចង់​អាំង​សាច់​មួយ​ចង្កាក់​។

បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន South China Morning Post បានឱ្យ​ដឹង​ថា រឿងរ៉ាវ​នេះ បាន​កើតឡើង​ក្នុង​ការ​ជួបជុំ​ក្រុម​អ្នក​និយម​លេង​រថយន្ត​ស្ព័​រ​មួយ​ក្រុម នៅ​យានដ្ឋាន​មួយ​កន្លែង​ក្នុង​ប្រទេស​ចិន​។ ខណៈ​បុរស​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ព្យាយាម​យក​សាច់​មួយ​ចង្កាក់​ទៅ​អាំង​ជាមួយ​អណ្តាតភ្លើង ចេញពី​បំពង​ស៊ី​ម៉ាំង​រថយន្ត​របស់​ខ្លួន​។

អំឡុង​ពេល​កំពុង​អាំង​សាច់​នោះ បញ្ហា​ក៏​កើតឡើង ដោយ​ផ្សែង​ចាប់ផ្តើម​ហុយ​យ៉ាង​ខ្លាំង ចេញពី​ផ្នែក​ខាងក្រោយ​នៃ​ម៉ាស៊ីន​។

ហើយ​ក៏​មាន​ធ្លាយ​សារធាតុ​រាវ​ពណ៌​ក្រហម​ចេញពី​ផ្នែក​ខាងក្រោម​រថយន្ត​ផង​ដែរ​។ ដែល​នាំ​ឱ្យ​គ្រប់​គ្នា​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង​។ ទោះ​យ៉ាងណា​ហេតុការណ៍​នេះ មិន​បាន​បង្ក​ជា​អគ្គី​ភ័យ ឬ​ធ្វើ​ឱ្យ​នរណា​ម្នាក់​រង​របួស​ឡើយ​។

សូម​បញ្ជាក់​ជូន​ថា រថយន្ត Lamborghini Aventador មាន​តម្លៃ​ប្រមាណ​៤០​ម៉ឺន​ដុល្លារ ប៉ុន្តែ​ដោយសារ​ពន្ធ រថយន្ត​ប្រភេទ​នេះ មាន​តម្លៃ​រហូត​ដល់​ជាង​១​លាន​ដុល្លារ នៅ​ក្នុង​ប្រទេស​ចិន​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ