ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់យកជីវិត២នាក់ ក្រោយ​ឡានសាំយ៉ុង និង​ព្រូស ពន្លះគ្នា ១គ្រឿងក្រឡាប់ ១គ្រឿងទៀតមានភ្លើង​ឆេះ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ យ៉ាង​ហោច​ណាស់​ ​មនុស្ស​២​នាក់​បានបាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​​នឹង​កន្លែង និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ​ក្នុង​ហេតុ​

ខេត្ត​ព្រៃវែង ៖ យ៉ាង​ហោច​ណាស់​ ​មនុស្ស​២​នាក់​បានបាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​​នឹង​កន្លែង និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ​ក្នុង​ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៌​​រវាងរថយន្ត​ម៉ាកស៉ាំយ៉ុង បុកជាមួយ​រថយន្ត​ម៉ាកព្រូស ។

​ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៥​ មិថុនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩០/៩១ ស្ថិត​ក្នុងភូមិ​ជ្រលង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុ​ការ​ណ៌ខាងលើ​នេះ រួម​មាន ១-​ឈ្មោះ ឈុ​ន ឈី​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខ​​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ជាអ្នក​បើកបរ​រថយន្ត​ម៉ាក​ព្រូស​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2AW-1062 បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ​ ២​-ឈ្មោះ ដើ​ក វ៉ា​ន់​ស៊ី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដំបូក​ជួរ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង ​បានបាត់បង់ជីវិត​​នៅ​នឹង​​កន្លែង​កើតហេតុ និង​៣​-ឈ្មោះ ទាង សា​អែម ភេទ​ស្រី អាយុ​៧២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង រង​របួសធ្ងន់​។ ដោយឡែកភាគីខាងរថយន្ត​មួយគ្រឿងទៀតម៉ាក​​សាំ​យ៉ុ​ង ព​ណ៍​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2 AV-0652 បើកបរ​ដោយ​ឈ្មោះ សុខ ក​យ ភេទ​ប្រុស អាយុ​32​ឆ្នាំ​ នៅ​ភូមិ​ថ្លុក​ព្រីង ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ​។​

យោង​តាម​ប្រភព​ព​ត៌​មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្តម៉ាក​​ព្រូស​ បាន​​ធ្វើ​ដំណើរ​មក​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ រថយន្ត​ម៉ាក​ព្រូស​នោះ​បានបើក​វ៉ា​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត ដែល​នៅ​ខាង​មុខ គាប់​ជួន​ពេល​នោះ​ក៏​មាន​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត​ម៉ាក​សាំ​យ៉ុ​ង បើក​មក​ដល់​ចំ​ពីមុខ​ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នា ទើប​ធ្វើ​អោយ​រថយន្ត​ទាំង​២គ្រឿង​ បុក​គ្នា​យ៉ាង​ពេញទំហឹង រួញ​មុខ​ទាំង​សងខាង ដោយ​រថយន្ត​ម៉ាក​ព្រូស​ក្រឡាប់​បះជើង​មួយ​ចំហៀង រីឯ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មាន​ភ្លើង​ឆាបឆេះ​ផ្នែក​ខាង​មុខ​យ៉ាង​ខ្លាំង​។

តាម​ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​និង​យក​រថយន្តពន្លត់អគ្គិភ័យ​​ទៅ​បាញ់​ពន្លត់​មួយសន្ទុះ​ទើប​អាច​ពន្លត់ភ្លើង​បាន ហើយ​បាន​នាំ​យក​ជន​រង​គ្រោះ​ដែលរងរបួសធ្ងន់​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ចំណែក​ស.ព​ជនរងគ្រោះទាំង​២នាក់​ត្រូវបាន​​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​វត្ត រង់ចាំ​សាច់ញាតិ​ទៅ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរ​ណ៌​​ខាងលើ​នេះ​កើតឡើង​ដោយសារ​តែ​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ មិន​គោរព​ច្បាប់​ចរាចរ​ណ៌ ទើប​បណ្តាល​អោយ​មាន​អ្នក​បាត់បង់ជីវិត និង​របួស​គួរ​អោយ​អាណោ​ច​អាធ័ម​បែប​នេះ ។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ​ទាំងអស់ មេត្តា​បើកបរ​ដោយ​ការ​ប្រុង​ប្រ​យ​ត្ន័​អោយ​បាន​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ