ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​មួយ​រយៈ​! រស់ ម៉ូ​នី​កា ទ្រាំ​មិន​បាន​ចេញ​មុខ​វាយបក​ទៅ​អ្នក​មើលងាយ​អ្នកសិល្បៈ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង រស់ ម៉ូ​នី​កា បាន​ចេញ​មក​វាយបក​ចំ​ៗ​ទៅ​មនុស្ស​មួយ​ចំនួន​ដែល​ចូល​ចិត្ត​មើលងាយ និង​មិន​អោយ​តម្លៃ​ទៅ​លើ​អ្នកសិល្បៈ ខណៈ​ពេល​តារា​រូប​នេះ​បាន​បាត់​វត្តមាន​ពី​សិល្បៈ​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង រស់ ម៉ូ​នី​កា បាន​ចេញ​មក​វាយបក​ចំ​ៗ​ទៅ​មនុស្ស​មួយ​ចំនួន​ដែល​ចូល​ចិត្ត​មើលងាយ និង​មិន​អោយ​តម្លៃ​ទៅ​លើ​អ្នកសិល្បៈ ខណៈ​ពេល​តារា​រូប​នេះ​បាន​បាត់​វត្តមាន​ពី​សិល្បៈ​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​។

តារាចម្រៀង​ដែល​មាន​ហាងឆេង​ខ្ពស់​តែ​ក្រៅប្រទេស​រូប​នេះ ប​បាន​ចាត់​ទុក​ពាក្យ​សម្តី​ដែល​មិន​អោយ​តម្លៃ​ដល់​អ្នកសិល្បៈ​ពី​មហា ជន​មួយ​ចំនួន​តូច​នោះ គឺ​កើត​ចេញពី​ការ​មិន​យល់​ស៊ីជម្រៅ​លើ​ការងារ​អ្នកសិល្បៈ ខណៈ​ពេល​ដែល​នាង​ក៏​ធ្លាប់​បាន​ជួប​ប្រទះ​នូវ​ការ​ម៉ាក់​ងាយ​ទាំងនោះ​ផង​ដែរ​។

តារាចម្រៀង​នាង រស់ ម៉ូ​នី​កា បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ភាព​អវិជ្ជមាន​របស់​មនុស្ស​មួយ​ចំនួន​ដែល​មើលងាយ​អ្នកសិល្បៈ ថា ៖ 1, អោយ​តែ​អ្នកសិល្បៈ (​សុទ្ធតែ​មិនល្អ កុំ​យក​ធ្វើ​ប្រពន្ធ​, កុំ​យក​ធ្វើ​កូនប្រសារ ) 2, អោយ​តែ​អ្នកសិល្បៈ (​សុទ្ធតែ​គ្មាន​កិត្តិយស​មើល​លើ​មើល​ក្រោម មុខ​មិន​អោយ​ក្រោយ​មិន​មើល ដូច​យើង​មិនមែន​មនុស្ស​) 3, អោយ​តែ​អ្នកសិល្បៈ (​សុទ្ធតែ​ចិត្ត​ងាយ ប្រមាថ​យើង​ពីក្រោយ​ខ្នង ដូច​ជា​… ចាំ​មើល​អា​ញ​ញ៉ែ​មី​មួយ​នឹង​យក​ទៅ​ជាមួយ​អោយ​ហែង​មើល​) 4, អោយ​តែ​អ្នកសិល្បៈ (​សុទ្ធតែ​មុខលុយ ហែង​អត់​លុយ វា​មិន​ស្រលាញ់​ហែង​ទេ​) 5, អោយ​តែ​អ្នកសិល្បៈ (​មិន​ចេះ​ធ្វើ​អី​ទេ តែងតែ​ខ្លួន ដើរ​តែ​សប្បាយ​មិន​ចេះ​កើតទុក្ខ ចាយ​តែ​លុយ​មិន​ចេះ​ទុកដាក់​គ្មាន​គុំនិត​) 6, អ្នកសិល្បៈ​ក្មេង​ៗ​ស្អាត​ៗ ជីវភាព​ធូរធា ( គេ​ក្មេង​ស្អាត គេ​ជប់​លុយ​ចេញ​, ប្តី​គេ​អ្នកមាន​, គេ​មាន​ខ្នង​, គេ​មាន​អ្នក sponsor, ពាក្យ​ដែល​អាក្រក់​ស្តាប់​ជាង​នឹង​គេ​មាន​អ្នក​ចឹ​ញ្ចឹ​ម ឬ​ស្រី​តា​តា)» ។

តារាចម្រៀង​នាង រស់ ម៉ូ​នី​កា បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​បន្ត​ថា «7, អ្នកសិល្បៈ ជីវភាព​មធ្យម ( អ្នកសិល្បៈ​វា​តែ​ប៉ុណ្ណឹង​ឯង រក​ចំណូល​បាន​ប៉ុន្មាន​វា ចេះ​តែ​ច្រៀង​រាំ សម្ដែង​នឹង គ្មាន​លុយ​ទិញ​ឡាន​ជិះ ទិញ​ផ្ទះ​នៅទេ​) 8, អ្នកសិល្បៈ ជីវភាព​ខ្សត់ខ្សោយ ( ចឹ​ង​ហើយ​ពេល​រក​លុយ​បាន​មិន​ចេះ​សន្សំ​ទុកដាក់ ចេះ​តែ​ចាយវាយ​ហ៊ឺហា ដល់​ពេល​អត់​តាំង​ផុស​រក​ជំនួយ​សុំ​គេ​ជួយ​) 9, អ្នកសិល្បៈ​ដែល​អោនលំទោន​ដាក់ខ្លួន ( វា​ពូកែ​ផ្អែម​រលួយ ពូកែ​សម្តែង កុំ​សូវ​នៅ​ជិត​វា​ពេក ប្រ​យ​ត្ន័​ចាញ់បោក​វា​) 10, អ្នកសិល្បៈ​ដែល​ឯករាជ្យ​មិនសូវ​ខ្វល់​អ្នក​ផ្សេង (​វា​រឹក​ណាស់ យើង​មិន​ដល់​គេ​ទេ គេ​តារា យើង​កុំ​ចង់​ស្គាល់​គេ​) និង​11, អ្នកសិល្បៈ ស្រុក​ខ្មែរ ( វា​រក​លុយ​បាន​ប៉ុន្នា​ន​វា នៅ​ស្រុក​ខ្មែរ​នោះ វា​អរ​ចង់​ងាប់​ហើយ​ពេល​បាន​ចេញ​មក​ស្រុក​ក្រៅ​ម្តង​ៗ វា​ព្រម​គ្រប់យ៉ាង​អោយ​តែ​បាន​មក​) ល​។​ល​។
នាង​បញ្ជាក់​ថា ចិត្តគំនិត ពាក្យ​សម្តី​ប្រមាថមើលងាយ​ពីក្រោយ​ខ្នង​គ្រប់​រូបភាព​ទាំងអស់ ទោះ​ដោយ​ចំពោះ ឬ​ប្រយោល ខ្ញុំ MonikaRos ចង់​ចាំ​វារ​ហូត​ដល់​ខ្ញុំ​អស់​ដង្ហើម ។

នាង​ថា តែបើ​សួរ​ថា តើ​ខ្ញុំ​នឹង​សង់​ទៅ​អ្នក​ទាំងនោះ​វិញ​ទេ? ចម្លើយ ទេ​!…. ហេតុ​អ្វី?​…​ព្រោះ​…​អ្នក​ទាំងនោះ​ជា​ពពួក​ខ្វះ​ការ​អប់រំ​កម្រិត​សីលធម៌​ក្នុង​ចិត្តគំនិត ពួក​គាត់​ស្មានថា​ខ្លួន​ជា​អ្នក​ខ្ពង់ខ្ពស់ ថ្លៃថ្នូរ​ស​.​ស្អាត ការ​ពិតជា​ពពួក low level… ជាប់​សញ្ញាប័ត្រ និង​ពានរង្វាន់​ខាង​ប្រមាថមើលងាយ​គេ​តែ​ប៉ុណ្ណោះ​។

នាង​បន្ថែម​ថា តើ​ខ្ញុំ​គេច​ចេញ​ទេ​…..​? ទេ​..! ខ្ញុំ​មិន​យល់​ថា ត្រូវ​រត់គេច​ទៅ​ណា​ទេ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​នឹង​នៅ​កាន់តែ​កៀក ដើម្បី​អោយ​ពួក​ទាំងនោះ​ស្គាល់​ការ​ពិត​កាន់តែ​ច្បាស់​ថា អ្វី​ដែល​ពួក​អ្នក​ធ្លាប់​គិត​មិនល្អ​កន្លង​មក​នោះ វា​គ្រាន់តែ​ជា​គំនិត​ដ៏​ស្អុយរលួយ មិន​ថ្លៃ​ថ្លូ​រ​របស់​មនុស្ស ដែល​រើសអើង និង​ប្រកាន់ ហើយ​វាយតម្លៃ​គេ​ពី​សំបក​ក្រៅ រហូត​ក្លាយជា​មនុស្ស​សន្តាន​សត្វ​ទៅ​ហើយ​។

នាង​ថា ខ្ញុំ​ច្បាស់​ជា​អហោសិកម្ម​អោយ​ពួក​អ្នក ព្រោះ​ពួក​អ្នក​បាន​ផ្តល់​មេរៀន​សំខាន់​បំផុត​អោយ​ខ្ញុំ ទុក​វា​ជា​ថាមពល និង​ទុក​វា​ជាដើម​ទុន​ដ៏​ល្អ​បំផុត​សំរាប់​ការ​បន្តាក់ទុន​ប្រឹងប្រែង​លើ​ផ្លូវ​ជីវិត​ដ៏​ជូរ​ជត់​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ