ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ ៖​ កុមារ​លេង​ទូរស័ព្ទ​ច្រើន​អាច​ប៉ះពាល់​ដល់​ផ្លូវ​កាយ និង​ផ្លូវចិត្ត

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ការ​ផ្ដល់​ឱកាស​ឲ្យ​កុមារ​ប្រើប្រាស់​ទូរ​ស័ព្ទ​ច្រើន​ពេក ដើម្បី​បង្វែរ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ការ​ផ្ដល់​ឱកាស​ឲ្យ​កុមារ​ប្រើប្រាស់​ទូរ​ស័ព្ទ​ច្រើន​ពេក ដើម្បី​បង្វែរ អារម្មណ៍​គាត់​នៅ​ស្ងៀម​មិន​រពឹស មិនមែន​ដំណោះស្រាយ​ល្អ​ទេ វា​អាច​នឹង​បង្ក​ផល​ប៉ះពាល់ ដូច​ជា សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​គាត់​នៅ​ថ្ងៃ​អនាគត​។

ការ​លើក​ឡើង​របស់​ក្រសួង​អប់រំ​នេះ​ខណៈ​ឪពុក​ម្តាយ​មួយ​ចំនួន​បាន​ឲ្យ​កូន​លេង​ទូរស័ព្ទ​ច្រើន​ដើម្បី​បន្លប់​ធ្វើការ​អ្វីមួយ​។

យោង​តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ ក្រសួង​អប់រំ កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២១ បាន​ពន្យល់​ថា «​ការ​ផ្ដល់​ឱកាស ឱ្យ​កុមារ​ប្រើប្រាស់​ទូរ​ស័ព្ទ​ច្រើន​ពេក ដើម្បី​ផ្តល់​ជា​ការ​កម្សាន្ត និង​បង្វែរ​អារម្មណ៍​ឱ្យ​គាត់​នៅ​ស្ងៀម​មិន​រពឹស មិនមែន​ជា​ដំណោះស្រាយ​ល្អ​បំផុត​នោះ​ទេ​។ វា​អាច​នឹង​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​គាត់ នៅ​ថ្ងៃ​អនាគត​»​។

ក្រសួង​អប់រំ ក៏​បាន​ណែនាំ​ពី​គន្លឹះ​ថ្មី​ៗ ដើម្បី​ការពារ​កូន​របស់​លោក​អ្នក ត្រូវ​តាមដាន​ទំព័រ Facebook គិតគូរ​កូន និង ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ – Ministry of Post and Telecommunications និង MoEYS Cambodia​។

សូម​រំលឹក​ថា នា​ពេល​បច្ចុប្បន្ន​នេះ មាន​ឪពុក​-​ម្ដាយ មួយ​ចំនួន​បាន​ឲ្យ​កូន​ៗ​របស់​ពួក​គាត់​លេង​ទូរ​ស័ព្ទ ធ្វើ​ឲ្យ​ពួក​គេ​លែង​សូវ​ខ្វល់​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ដូច្នេះ​ហើយ​ទើប​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ក្មេង​ៗ ដែល​កើត​អូ​ទី​ស្សឹម​បណ្តាល​មក​ពី​ការ​លេង​ទូរស័ព្ទ​ច្រើន​ពេក​។

ជាមួយ​គ្នា​នេះ​ដែរ បច្ចេកវិទ្យា​កាន់តែ​ទំនើប និង​មមាញឹក​ការងារ​ពេក ជា​ហេតុផល​មួយ ធ្វើ​ឲ្យ​ឪពុក​-​ម្ដាយ មួយ​ចំនួន មិនសូវ​មាន​ចំណាយពេល​ជាមួយ​កូន​តូច នោះ ឪពុក​-​ម្ដាយ សម័យនេះ​បាន​ជ្រើសរើស​ការ​ហុច​ទូរស័ព្ទ​ទំនើប ឬ​គ្រឿង​អេ​ឡិច​ត្រូ​និក​នានា ដើម្បី​ឲ្យ​កូន​លេង បាត់​យំ និង​មិន​មក​រំខាន ជាដើម​។ កុមារ​តូច​អាយុ​ក្រោម​ពី​២​ឆ្នាំទៅ ជា​វ័យ​ត្រូវការ​អាហារ​បំប៉ន​ច្រើន​មុខ ដើម្បី​ទៅ​ចិញ្ចឹម​រាង​កាយ និង​ខួរក្បាល ព្រមទាំង ឲ្យ​គាត់​គេង​បាន​គ្រប់គ្រាន់​ផង​ដែរ ៕