ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស​ល្បីល្បាញ​២​រូប និង​ភរិយា សាង​បាន​ភាព​ចាប់អារម្មណ៍​ទាំង​ទ្រព្យ និង​ស្នេហា

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ តារា​ប្រុស​២​ដួង​ដែល​មហាជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​លោក​ខេមរៈ សិរីមន្ត និង​ជា សុវណ្ណ​រិ​ទ្ឋ ដែល​តារា​២​នេះ​សុទ្ធតែ​បង្ហាញ​អោយ​ឃើញ​ពី​ចំណងស្នេហា​រឹង​មាំ រហូត​មានកូន​ជា​ចំណងដៃ​។ មិនដឹង​ថា

រាជធានី​ភ្នំពេញ ៖ តារា​ប្រុស​២​ដួង​ដែល​មហាជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​លោក​ខេមរៈ សិរីមន្ត និង​ជា សុវណ្ណ​រិ​ទ្ឋ ដែល​តារា​២​នេះ​សុទ្ធតែ​បង្ហាញ​អោយ​ឃើញ​ពី​ចំណងស្នេហា​រឹង​មាំ រហូត​មានកូន​ជា​ចំណងដៃ​។ មិនដឹង​ថា ពួក​គេ​មាន​តិច​និ​ចបែប​ណា​បានជា​អាច​ចងក្រង​ចំណង​ស្នេហ៍​បាន​យូរអង្វែង​បែប​នេះ​ឡើយ ពិតជា​គួរ​ឱ្យ​សរសើរ​។

តារាចម្រៀង ខេមរៈ សិរីមន្ត បាន​ធ្វើ​អោយ​គេ​ចាប់អារម្មណ៍​នៅ​ពេល​ដែល​លោក​បាន​ដឹក​ដៃ​ប្រពន្ធ​ទៅ​ណា​មក​ណា​អោយ​គេ​ឃើញ​មិន​ចោល​ឡើយ​។ នេះ​បាន​បង្ហាញ​ថា ក្រោយ​ពេល​មហាជន​នៅ​តែ​គាំទ្រ រឿង​លោក​មាន​ភរិយា តារា​ប្រុស​រូប​នេះ​នៅ​តែ​បន្ត​ការ​បង្កើត​នូវ​រូបភាព​ល្អ​ៗ​ជាមួយ​ប្រពន្ធ​។ ជា​ពិសេស​ប្រពន្ធ​របស់​លោក​ក៏​ជា​ជំនួយការ​ដ៏​ពូកែ​ម្នាក់​ដែរ សម្រាប់​ចាត់តាំង​ការងារ​។

មើលទៅ​សកម្មភាព​របស់​លោក ខេ​ម ប៊ុ​ន​ថៃ ហៅ​ខេមរៈ សិរីមន្ត ពេល​នេះ​មិន​ចាញ់​អ្នកធំ​ឡើយ ព្រោះ​លោក​ប្រើប្រាស់​រថយន្ដ​ថ្លៃ​ៗ ហើយ​មាន​អង្គរក្ស​បើក​ជូន​ទៀត​ផង​។ សកម្មភាព​បែប​នេះ ធ្វើ​ឲ្យ​តារា​ផ្សេង​ៗ​ទៀត​ពិបាក​តាម​ទាន់​ការ​លេង​សម្ភារៈ​និយម​របស់​ម្ចាស់​បទ «​ពឺត​ៗ» នៅ​ឆ្នាំ​២០២១​នេះ ព្រោះ​គ្រាន់តែ​ចំណាយ​លុយ​សរុប​លើ​ការ​ទិញ​ឡាន​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​ទៅ​ហើយ បូក​រួម​ទាំង​រថយន្ដ Lexus Lx570 សេ​រ៊ី​ឆ្នាំ​២០១៨ ឡើង​ឆ្នាំ​២០១០ មួយ​គ្រឿង​ទៀត ដែល​ទុក​នៅផ្ទះ​។

គួរ​បញ្ជាក់​ថា លោក​ខេ​ម ប៊ុ​ន​ថៃ ហៅ​ខេមរៈ សិរីមន្ត បាន​លាក់​រឿង​ប្រពន្ធ​កូន​ជា​ច្រើន​ឆ្នាំ គឺ​ទើបតែ​នៅ​ឆ្នាំ​២០១៨​នេះ​ទេ ដែល​លោក​ព្រម​សារភាព​ថា មាន​ប្រពន្ធ និង​កូន​៣​នាក់​ទៅ​ហើយ និង​បាន​រៀប​ការ​តាំងពី​ឆ្នាំ​២០០៩​ម្ល៉េះ ។ ប៉ុន្ដែ​មហាជន​ភាគច្រើន​នៅ​តែ​មិន​ជឿ​ថា លោក​ធ្លាប់​រៀប​ការ​ឡើយ ទើប​ពួក​គេ​ចង់​ឃើញ​តារា​កូន​៣​កំពុង​តែ​ធ្វើ​ព្យុះ​ភ្លៀង​នៅ​ហង្ស​មាស​រូប​នេះ រៀប​ការ​ជា​ចំហ ដើម្បី​ឲ្យ​អ្នក​នាង​ផ​ល្លី កាន់តែ​រំភើប​ថែម​មួយ​ក្រឺត​ទៀត​។

រហូត​មក​ទល់​ពេល​នេះ លោក​ជា សុវណ្ណ​រិ​ទ្ឋ ពិធីករ​យូរ​ឆ្នាំ​របស់​ស្ថានីយទូរទស្សន៍​បាយ័ន បាន​នៅ​តែ​បន្ត​ចេញ​មុខ​នៅ​ក្នុង​វិ​ថី​សិល្បៈ​មិន​អាច​បោះបង់​ចោល​បាន​។ លោក​កំពុង​តែ​ពេញចិត្ត​ចំពោះ​អ្វី​ដែល​លោក​មាន​នា​ពេល​នេះ​។ ប្រិ​យ​មិត្ត​អ្នកគាំទ្រ​បាន​លើក​ឡើង​ថា ជា សុវណ្ណ​រិ​ទ្ធ មានជីវិត​ជោគជ័យ​ទាំង​ការងារ និង​ជីវិត​ស្នេហា​គ្រួសារ​។ រហូត​មក​ទល់​ពេល​នេះ ជា សុវណ្ណ​រិ​ទ្ធ មានកូន​២​នាក់​ទៅ​ហើយ ប្រុស​ទាំង​២​។

យ៉ាងណា​ក៏​ដោយ មុខមាត់​លោក​មើលទៅ​ហាក់​នៅ​តែ​រក្សា​បាន​ភាព​ក្មេងខ្ចី មិនសូវ​ខុស​ឆ្ងាយ​ពី​មុន​ពេក​ទេ​។ ក្នុង​ជីវិត​គ្រួសារ របស់​តារា​ប្រុស​រូប​នេះ​ឃើញ​ថា នៅ​រក្សា​បាន​ចំណង​ភាពរឹងមាំ​រហូត​ទទួល​បាន​ចំណងដៃ​កូនប្រុស​២​នាក់​ដ៏​គួរ​អោយ​ស្រឡាញ់​។

ហ្វេ​ន​ៗ​សុទ្ធតែ​បាន​សរសើរ​ថា តារា​ប្រុស​រូប​នេះ​ពិតជា​មាន​រូបមន្ត​រក្សា​ចំណង​ស្នេហ៍​អោយ​ផូរផង់​គង់វង្ស ទើប​រវាង​លោក​និង​ភរិយា​កម្រ​លេចឮ​ថា មាន​ភាព​រកាំរកូស​ខុស​ពី​គេឯង​។ ដ្បិតតែ​ជា សុវណ្ណ​រិ​ទ្ឋ ជា​ពិធីករ​ដ៏​ល្អ​របស់​ទូរទស្សន៍​បាយ័ន​មែន តែបើ​រំលឹក​រឿង​សិល្បៈ​លោក​មាន​ដាន​ជា​អតីត​ហ្វ្រេ​ស​ស៊ី​ប៊​យ ហើយ​ក៏​ធ្លាប់​ប្រឡូក​ការងារ​ជា​តារា​សម្តែង​ដ៏​ជំនាញ​ម្នាក់​។ លោក​ធ្លាប់​គ្រង​បាន​តំណែង​តួឯក​ជា​តួ​សំខាន់​ៗ ក្នុង​ការ​ថត​ខ្សែភាពយន្ត​ដែល​ចាត់​ទុក​ថា លោក​ជាតា​រា​ដែល​មាន​ទេព​កោសល្យ​ម្នាក់​លើ​វិ​ថី​សិល្បៈ​។