ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកខ្សាច់ និងម៉ូតូប៉ះគ្នាធ្វើឲ្យស្លា.ប់បុរសជិះម៉ូតូជាប្តី និងប្រពន្ធបានត្រឹមតែស្រែកយំ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត​កុងតឺណ័​រដឹក​ខ្សាច់​២​គ្រឿង​បាន​បណ្តាល​អោយ​បុរស​ម្នាក់​ស្លា​.​ប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​បង្ក​ការ​ភ្ញាក់ផ្អើល នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទល់មុខ​នឹង​វត្ត​វាល​ស្បូវ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត​កុងតឺណ័​រដឹក​ខ្សាច់​២​គ្រឿង​បាន​បណ្តាល​អោយ​បុរស​ម្នាក់​ស្លា​.​ប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​បង្ក​ការ​ភ្ញាក់ផ្អើល នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទល់មុខ​នឹង​វត្ត​វាល​ស្បូវ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២១ ។

ជន​រង​គ្រោះជា​ប្តី ឈ្មោះ កែវ សា​រ៉ុ​ម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ មានស្រុក​កំណើត ស្ថិត​នៅ​ភូមិ​កណ្តាល ឃុំ​ធ្លក ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។

យោង​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ៖ នៅ​មុន​ពេល​កើតហេតុ គេ​សង្កេត​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1JB-5948 ជិះ​ឌុ​ប​ប្រពន្ធ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​គួរសម ។

លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​កុង​តឺ​រ​ណ័​ដឹក​ដី​មួយ​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-6917 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​ចេញពី​ផ្លូវលំ ទិស​ដៅ​ពី​ជើង​ឆ្ពោះ​ឡើង​ផ្លូវជាតិ​លេខ​១ សំដៅ​ឆ្ពោះទៅ​ទិស​ដៅ​ខាងលិច ចូល​ទៅ​រាជធានី​ភ្នំពេញ ជា​ហេតុ​ធ្វើ​អោយ​ភាគី​ខាង​ម៉ូតូ​អក​សឺ​កចាប់​ហ្វ្រាំង​បណ្តាល​អោយ​រេ​ចង្កូត​ដួល​ខ្ទាត ចូល​ក្រោម​កង់​រថយន្ត​ផ្នែក​ខាងក្រោយ ត្រូវ​រថយន្ត​កិន​ស្លាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង ។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ ត្រូវ​រង​របួសស្រាល ។ ភ្លាម​ៗ រថយន្ត​បង្ក​បាន​ព្យាយាម​បើករថយន្ត​គេច​បាន​ប្រមាណ​១​គីឡូ​ដី​ក៏​ឈប់​រថយន្ត​ហើយ​បើកទ្វារ​ចុះ​ពីលើ​រថយន្ត រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​អន្តរាគមន៍​ធ្វើការ​វាស់វែង​អូស​យក​ទាំង​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។

ដោយឡែក​ចំពោះ​សព ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ