ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ដី​ទំនាស់ មានប្រតិកម្ម ចោទ​ភាគី​ម្ខាង​ថា បន្ត​សាងសង់​រំលោ.ភ​លើដី​កាស​ម្រេច​រក្សា​ការពារ​របស់​តុលាការ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ម្ចាស់​ដី​ទំនាស់ និង​ក្រុមគ្រួសារ បាន​មានប្រតិកម្ម និង​ធ្វើ​ការតវ៉ា ដោយ​ប្រកាន់​ថា លោក ព្រំ បូរ ដែលជា​ភាគី​ទំនាស់…

រាជធានី​ភ្នំពេញ​៖ ម្ចាស់​ដី​ទំនាស់ និង​ក្រុមគ្រួសារ បាន​មានប្រតិកម្ម និង​ធ្វើ​ការតវ៉ា ដោយ​ប្រកាន់​ថា លោក ព្រំ បូរ ដែលជា​ភាគី​ទំនាស់ បាន​បន្ត​សាងសង់ នៅ​លើដី​ទំនាស់ ហើយ​រំលោភ​លើដី​កាស​ម្រេច​រក្សា​ការពារ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ចំពោះ​ការលើកឡើង​នេះ លោក ព្រំ បូរ ដែលជា​ភាគី​ជម្លោះ បាន​បដិសេធ និង​ថា លោក​សាងសង់​តែ​លើដី ពុំមាន​ទំនាស់​ប៉ុណ្ណោះ​។​

​ការតវ៉ា​នេះ បាន​ផ្ទុះឡើង កាលពី​វេលា​ម៉ោង​ប្រមាណ ១២ និង ៣០​នាទី ថ្ងៃត្រង់ ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ដី​ទំនាស់ ក្នុងភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

លោក លាង តាំង ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ ១៨១E0 ផ្លូវ​លេខ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ដែលជា​ម្ចាស់បំណុល បាន​ចោទប្រកាន់ថា លោក ព្រំ បូរ ដែលជា​កូនបំណុល បាន​បន្ត សាងសង់​លើដី​ទំនាស់ រំលោភបំពាន​លើដី​កាស​ម្រេច​រក្សា​ការពារ លេខ ៥៦«​ធ​»​ដ​.​រ ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ របស់​សាលាដំបូង រាជធានី​ភ្នំពេញ ដែល​បានសម្រេច​ហាមឃាត់ មិនអោយ​លោក ព្រំ បូរ និង​បុគ្គល​ផ្សេងៗ​ទៀត សាងសង់​របង​ថ្ម រៀប​ឥដ្ឋ រំកិល​បង្គោល​ព្រំដី និង​ការងារ​ផ្សេងៗ​ទៀត ក្នុង​ដី​ទំនាស់ ដែល​ស្ថិតនៅ​ក្នុងភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​លោក លាង តាំង បាន​អោយដឹងទៀតថា លោក បាន​ទិញ​ដី​នេះ ដែលមាន​ទំហំ ៥០​ម៉ែត្រ គុណ ៧០​ម៉ែត្រ ពី​ឈ្មោះ ហម បាន និង​ប្រពន្ធ​ឈ្មោះ ឡុង រដ្ឋា តាំងពី​ឆ្នាំ​២០០២ មក​ម្លេះ​។ នៅ​ឆ្នាំ​២០១៤ ឈ្មោះ ព្រំ បូរ និង​ប្រពន្ធ​ឈ្មោះ ហេង អៃ​ងី​ម បាន​ចាក់ដី បោះបង្គោល រំលោភ​យក​ផ្នែក​ខាងមុខ ទំហំ ៩.៤៥​ម៉ែត្រ និង​ផ្នែក​ខាងក្រោយ ទំហំ​ទទឹង ៧.៣៦​ម៉ែត្រ​។ ចាប់ពីពេលនោះ​មក ក៏​មានការ​ប្តឹងផ្តល់​គ្នា ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​សម្រេច​រក្សា​ការពារ ហាមឃាត់​ភាគី​ទំនាស់​ទាំង​២ ប៉ះពាល់​សាងសង់​លើដី​ទំនាស់​នេះ តែ​ត្រូវបាន​ភាគី លោក ព្រំ បូរ នៅតែ​បន្ត​សាងសង់ រំលោភ​លើដី​កា​រហូតមក​។

​ម្ចាស់បំណុល ក៏បាន​សំណូមពរ ដល់​អាជ្ញាធរ មេត្តាជួយ​អន្តរាគមន៍ ហាមឃាត់​លោក ព្រំ បូរ សាងសង់​លើដី​ទំនាស់ រង់ចាំ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​នីតិវិធី ខណៈដែល​លោក ព្រំ បូរ ក៏បាន​ចេញមក ធ្វើការ​បំភ្លឺ អោយដឹងថា លោក​មិនបាន​សាងសង់​រំលោភ​លើដី​ការ​ក្សា​ការពារ​នោះទេ គឺ​គាត់​សាងសង់​តែ​លើដី​របស់ខ្លួន ដែល​ពុំមាន​ទំនាស់​នោះទេ​។ ចំណែក​ដី​ទំនាស់ ទំហំ ៣៧៨​ម៉ែត្រការ៉េ ដែលមាន​ទទឹង​ម្ខាង ប្រវែង ៧.៣៦​ម៉ែត្រ និង​ទទឹង​ម្ខាង​ទៀត ប្រវែង ៩.៤៥​ម៉ែត្រ មាន​បណ្តោយ​ប្រវែង ៤៥.០៣​ម៉ែត្រ លោក​ពុំបាន​ប៉ះពាល់​នោះទេ​៕ ម៉េង ធា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ