ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ថ្ងៃ​ទី​៣មិថុនា ខេត្តព្រៃវែង មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​៥៥៨​នាក់

2 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តព្រៃវែង បានអោយ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២១ ទូ​ទាំង​ខេត្តព្រៃវែង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ៥៥៨​នាក់…

ខេត្តព្រៃវែង ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តព្រៃវែង បានអោយ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២១ ទូ​ទាំង​ខេត្តព្រៃវែង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ៥៥៨​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​សរុប​ចំនួន ២៣២​នាក់ និង​កំពុង​សម្រាក​ព្យាបាល​សរុប​ចំនួន ៣២០​នាក់ និង​ចំនួន​អ្នក​ស្លាប់​សរុប ៦​នាក់ ។

សម្រាប់​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តព្រៃវែង បាន​រក​ឃើញ ករណី​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន ៣៨​នាក់​ថ្មី​ទៀត តាម​រយៈ​ការ​ធ្វើតេស្ត​រហ័ស (Rapid Test) នៅ​ក្នុង​មូលដ្ឋាន​ចំនួន​៧ ដូច​ខាងក្រោម ៖
១- ក្រុង​ព្រៃវែង ចំនួន ១​នាក់
២- ស្រុក​ព្រះស្ដេច ចំនួន ១៦​នាក់
៣-​ស្រុក​បាភ្នំ ចំនួន ១១​នាក់
៤- ស្រុក​កំពង់ត្របែក ចំនួន ១​នាក់
៥- ស្រុក​ស្វាយ​អ​ន្ទ​រ ចំនួន ១​នាក់
៦- ស្រុក​មេ​សាង ចំនួន ៧​នាក់
និង​៧- ស្រុក​ពារាំង ចំនួន ១​នាក់ ។

អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ខាងលើ​នេះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ព្រឹត្តិការណ៍ ២០​កុម្ភ​: និង​មក​ពី​តាម​បណ្តា​រាជធានី​-​ខេត្ត ។
បច្ចុប្បន្ន អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ទាំង ៣២០​នាក់​ខាងលើ កំពុង​សម្រាក​ព្យាបាល នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ស្រុក​-​ក្រុង ក្នុង​ខេត្តព្រៃវែង ។

រដ្ឋបាល​ខេត្តព្រៃវែង សំណូមពរ​ចំពោះ​អ្នក​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​បុគ្គល​វិជ្ជមាន​កូ​វី​ដ​-១៩​ខាងលើ សូម​ដាក់ខ្លួន​ដាច់​ដោយឡែក តាមដាន​សុខភាព​រយៈពេល​១៤​ថ្ងៃ និង​រាយការណ៍​មក​អាជ្ញាធរ ដើម្បី​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក គោរព​តាម​វិធាន ៣​ការពារ និង​៣​កុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ