ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​មាន​កំណើន​​បទល្មើស​បច្ចេកវិទ្យាឆបោកទារ​ប្រាក់ ហើយគួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​កាត់​បន្ថយ​បទល្មើស​នេះ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​តាម​នាយកដ្ឋាន​ព័ត៌មានវិទ្យា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ​៤ ខែមិថុនា ឆ្នាំ ​២០២១ ​នេះ ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ…

រាជធានីភ្នំពេញ ៖ យោង​តាម​នាយកដ្ឋាន​ព័ត៌មានវិទ្យា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ​៤ ខែមិថុនា ឆ្នាំ ​២០២១ ​នេះ ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ ។ យោង​របាយការណ៍​ចេញផ្សាយ​ដោយ Hootsuite នៅ​ឆ្នាំ​ ២០២០ បង្ហាញ​ថា ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ប្រមាណ ៤៧ ​ក្រុមហ៊ុន ចំណែក​តួរ​លេខ​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​មាន​ចំនួន ៨.៨៦​ លាន​នាក់ (៥២,៦%) អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មាន​ចំនួន ១២​ លាន​នាក់ (៧១,៣%) ចំណែក​ការ​ប្រើប្រាស់​សេវា​ទូរស័ព្ទ មាន​ប្រមាណ ២១.១៨​ លាន​នាក់ ស្មើនឹង ១២៥,៨% ប្រៀបធៀប​នឹង​ចំនួន​ប្រជាជន​កម្ពុជា​សរុប​ ។

ទន្ទឹម​នឹង​កា​រវិ​វ​ឌ្ឍ​នៃ​បច្ចេកវិទ្យា យើង​សង្កេត​ឃើញ​មាន​បទល្មើស​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ជា​មធ្យោបាយ ក៏​កំពុង​កើត​មាន​ជា​ច្រើន​ករណី និង​មាន​បងប្អូន​ប្រជាពលរដ្ឋ​ក្លាយជា​ជន​រង​គ្រោះជា​បន្តបន្ទាប់​ផង​ដែរ​ ។

តើ​ភាព​ងាយ​រង​គ្រោះ​នៃ​បទល្មើស​បច្ចេកវិទ្យា បណ្តាល​មក​ពី​ក​ក្តា​អ្វីខ្លះ ?

កន្លង​មក​មានការ​ស្តីបន្ទោស​លើ​ជន​រង​គ្រោះ​នៃ​បទល្មើស​បច្ចេកវិទ្យា (​បទល្មើស​ថតរូប​អាសអាភាស​គម្រាម​ទារប្រាក់ បទល្មើស​ឆបោក​ប្រាក់​ ។​ល​។​) ពី​សំណាក់​បងប្អូន​សាច់ញាតិ ឬ​អ្នកលេង​បណ្តាញ​សង្គម ប៉ុន្តែ​បើ​យើង​សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ មាន​កត្តារួម​ផ្សំ​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឱ្យ​បទល្មើស​បច្ចេកវិទ្យា​មានការ​កើនឡើង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​ក្នុង​តំបន់ មាន​ដូច​ជា ​៖
១- កំណើន​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ
២- កង្វះ​ការ​យល់​ដឹង​អំពី​ហានិភ័យ​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា
៣- កត្តា​ច្បាប់ បទដ្ឋាន​គតិ​យុ​ត្ត និង​យន្តការ​ពាក់ព័ន្ធ​នានា ដើរ​ពុំ​ទាន់​បរិបទ​នៃ​បច្ចេកវិទ្យា (​ដោយ​មើលឃើញ​បញ្ហា​ទាំងនេះ រាជរដ្ឋាភិបាល តាម​រយៈ​អង្គភាព​ជំនាញ​កំពុង​ធ្វើ​សេចក្តីព្រាងច្បាប់ បទដ្ឋាន​គតិ​យុ​ត្ត និង​យន្តការ​ពាក់ព័ន្ធ​នានា តួរ​យ៉ាង​ច្បាប់​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន និង​ច្បាប់​សន្តិសុខ​បច្ចេកវិទ្យា ជាដើម​)
៤- ភាព​អំណោយផល​នៃ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ (Crypto Currency / Digital Payment / Payment System / Bank Transfer)
៥- ឧក្រិដ្ឋជន​បច្ចេកវិទ្យា ប្រើប្រាស់​វិធីសាស្ត្រ និង​បច្ចេកទេស​ខ្ពស់ ក្នុង​ការ​ប្រព្រឹត្តិ​បទល្មើស
៦- ឧក្រិដ្ឋជន​ចាប់ផ្តើម​ប្រព្រឹត្តិ​បទល្មើស ស្ថិត​ក្រោម​រចនាសម្ព័ន្ធ​ចាត់តាំង ។

ដូច្នេះ​ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​នៃ​បទល្មើស​បច្ចេកវិទ្យា ពលរដ្ឋ​គ្រប់​រូប​គួរ​ស្វែង​យល់​អំពី​បច្ចេកវិទ្យា ហានិភ័យ​ពាន់​ព័ន្ធ ដោយ​ធ្វើការ​អាន ស្តាប់ ទស្សនា​វី​ដេ​អូ សិក្សា​ស្វែង​យល់ លើ​អត្ថបទ​កាសែត អត្ថបទ​អប់រំ វី​ដេ​អូ​អប់រំ ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេង​ៗ និង​បន្ត​ផ្សព្វផ្សាយ​អប់រំ ចែករំលែក​ជូន​ដល់​សាច់ញាតិ បងប្អូន មិត្តភក្តិ ព្រមទាំង​ចូលរួម​ធ្វើ​សេចក្តីរាយការណ៍​ជូន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ករណី​ជួប​ប្រទះ ឬ​សង្ស័យ​ថា ​ជាបទល្មើស​បច្ចេកវិទ្យា​ ៕

អត្ថបទសរសេរ ដោយ