ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​បញ្ជា​ទិញ​វ៉ាក់សាំង​កូ​វី​ដ​៣០០​លាន​ដូ​ស ទោះ​មិន​ទាន់​ទទួល​ការ​អនុញ្ញាត​ប្រើប្រាស់

2 ឆ្នាំ មុន

ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​១៩ ចំនួន​៣០០​លាន​ដូ​ស បើ​ទោះ​មិន​ទាន់​ទទួល​បានការ​អនុញ្ញាត​ឱ្យ​

ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​១៩ ចំនួន​៣០០​លាន​ដូ​ស បើ​ទោះ​មិន​ទាន់​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​បន្ទាន់​ក៏​យ៉ាងណា​ដោយ​។ ខណៈ​ដែល​ប្រទេស​នេះ កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​ឆ្លង​ទី​២ ដ៏​កាច​សាហា.វ​បំផុត​។

រដ្ឋាភិបាល​សហព័ន្ធ​ឥណ្ឌា​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា វ៉ាក់សាំង​ដែល​មិន​បញ្ចេញ​ឈ្មោះ​ពី​ក្រុមហ៊ុន​ឥណ្ឌា Biological E គឺ​ស្ថិត​នៅ​ក្នុង​ការ​សាកល្បង​ដំណាក់កាល​ទី​៣ ដែល​បាន​បង្ហាញ​លទ្ធផល​ជោគជ័យ​ក្នុង​ពីរ​ដំណាក់កាល​ដំបូង​។

នេះ​ជា​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​លើក​ដំបូង​របស់​ឥណ្ឌា ដែល​មិន​ទាន់​ទទួល​ការ​អនុញ្ញាត​សម្រាប់​ការ​ប្រើប្រាស់​ជា​បន្ទាន់ ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​២០៦​លាន​ដុល្លារ​។ ហើយ​ការ​សម្រេចចិត្ត​នេះ កើតឡើង​នៅ​ពេល​ដែល​ប្រទេស​នេះ កំពុង​ពុះពារ ដើម្បី​បង្កើន​ល្បឿន​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​។

រហូត​មក​ដល់​ពេល​នេះ ឥណ្ឌា​ទើបតែ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ខ្លួន បាន​ជាង​២២០​លាន​ដូ​ស​តែ​ប៉ុណ្ណោះ​។ ទោះបីជា​ប្រជាជន​ប្រមាណ​១,៤​ពាន់​លាន​នាក់ មាន​សិទ្ធិ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​យ៉ាងណា​ក៏​ដោយ​។

បច្ចុប្បន្ន​ទោះបីជា​ចំនួន​នៃ​ករណី​ឆ្លង​កូ​វិ​ដ​១៩ បាន​ធ្លាក់​ចុះ​ក៏​ពិតមែន​។ ប៉ុន្តែ​ឥណ្ឌា​នៅ​តែ​បន្ត​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជាង​១០​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​។ ហើយ​រហូត​មក​ដល់​ពេល​នេះ អ្នក​ឆ្លង​សរុប​បាន​កើនឡើង​ដល់​ជាង​២៨,៥​លាន​នាក់​។ ខណៈ​អ្នក​ស្លា​.​ប់​សរុប​បាន​កើនឡើង​ជាង​៣៤​ម៉ឺន​នាក់​។ ប៉ុន្តែ​អ្នកជំនាញ​នៅ​តែ​ជឿ​ថា ចំនួន​ពិតប្រាកដ​អាច​មាន​ច្រើន​ជាង ចំនួន​ដែល​ប្រកាស​ជា​ផ្លូវការ​។

សូម​បញ្ជាក់​ជូន​ថា រដ្ឋាភិបាល​សហព័ន្ធ​ឥណ្ឌា ក្រោម​ការ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ណា​រិ​ន​ដ្រា ម៉ូ​ឌី នៅ​តែ​ទទួល​បានការ​រិះគន់​ថា មិន​បាន​ដាក់​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​ជា​មុន​ជាមួយ​ក្រុមហ៊ុន​ផលិត​ឥណ្ឌា ឬ​បរទេស​។ ដែល​បណ្តាល​ឱ្យ​ប្រទេស​ធ្លាក់​ក្នុង​ដំណាក់កាល​ខ្វះខាត​វ៉ាក់សាំង ក្នុង​នាមខ្លួន​ជា​អ្នក​ផលិត​វ៉ាក់សាំង​ធំ​បំផុត​លើ​ពិភពលោក​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ