ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាផ្សព្វផ្សាយមុខម្ហូបខ្មែរឆ្ងាញ់ប្លែកទាក់ទាញអ្នកទេសចរបរទេស !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តើលោកអ្នកដឹងអស់ហើយ ឬនៅ ពីមុខម្ហូបខ្មែរ និងកន្លែងលក់ម្ហូបខ្មែរដែលឆ្ងាញ់នោះ ? ។ បើសិនជាដឹងមិនទាន់អស់ទេ យើងស្វែងរកទំាងអស់គ្នាតាមរយៈការណែនាំរបស់ក្រសួងទេសចរណ៍…

រាជធានីភ្នំពេញ ៖ តើលោកអ្នកដឹងអស់ហើយ ឬនៅ ពីមុខម្ហូបខ្មែរ និងកន្លែងលក់ម្ហូបខ្មែរដែលឆ្ងាញ់នោះ ? ។ បើសិនជាដឹងមិនទាន់អស់ទេ យើងស្វែងរកទំាងអស់គ្នាតាមរយៈការណែនាំរបស់ក្រសួងទេសចរណ៍ ។ នៅក្នុងការទាក់ទាញអ្នកទេសចរឡើងវិញ ក្រោយវិបត្តិកូវីដ ១៩ នេះ ក្រសួងបានកំពុងផ្សព្វផ្សាយវីដេអូមូយឈ្មោះថា «ភ្លក់រសជាតិម្ហូបប្រទេសកម្ពុជា នៃព្រះរាជាណាចក្រអច្ឆរិយៈ» តាមរយៈវីដេអូនេះ ដែលរៀបចំដោយក្រសួងទេសចរណ៍ គំាទ្រពីទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍នោះ យើងអាចដឹងពីតំបន់នានានៅកម្ពុជា ដែលមានម្ហូបឆ្ងាញ់ ម្ហូបប្រពៃណីដែលយើងកម្របានភ្លក់ ។

ក្រសួងទេសចរណ៍បានឲ្យដឹងថា ម្ហូបអាហារដ៍ឆ្ងាញ់ និងល្អប្លែកពីគេនៅកម្ពុជា មានដូចជាក្តាម ជាមួយម្រេចកំពតនៅតំបន់ឆ្នេរនិរតី នំបញ្ចុកប្រហុកខ្ទិះនៅសៀមរាប រៀនធ្វើម្ហូបខ្មែរ «អាម៉ុកបែបប្រពៃណីខ្មែរ» នៅសាលាក្តី ហូបអាហារនៅជិតស្រះស្រង់ ម្ហូបត្រប់ជាមួយសាច់ជ្រូកដុតក្នុងតំពង់ឫស្សី (ម្ហូបជនជាតិព្នង) នៅខេត្តមណ្ឌលគិរី ញំាក្រូចថ្លុងជាមួយនឹងបង្គានៅតំបន់បណ្តោយទន្លេមេគង្គ ខេត្តក្រចេះ និងរុករកអាថ៌កំបាំង និងភាពសម្បូរបែបនៃម្ហូបអាហារតាមផ្លូវជាច្រើនទៀតនៅភ្នំពេញ ។

ការផ្សព្វផ្សាយមុខម្ហូបខ្មែរដើម្បីទាក់ទាញអ្នកទេសចរនេះ កើតមានស្របពេលដែលក្រសួងកំពុងជំរុញផែនការទទួលភ្ញៀវទេសចរបរទេសឡើងវិញនៅចុងឆ្នាំនេះ គឺជាភ្ញៀវដែល បានចាក់វ៉ាក់សំាងរួចហើយ ។ ក្រសួងទេសចរណ៍ក៍សង្ឃឹមដែលថា ប្រជាជនកម្ពុជានៅក្នុងទីក្រុងភ្នំពេញ នឹងទទួលបានសំាងទំាងស្រុងតាមផែងការនៅចុងខែមិថុនានេះ ដែលជាកក្តាមួយសំខាន់ផ្តល់ភាពកក់ក្តៅ សុវត្ថិភាពដល់អ្នកទេសចរណ៍ផងដែរ ។ 

«កម្ពុជាមានបុរាណដ្ឋានអង្គរដ៍អស្ចារ្យ តំបន់ទេសចរណ៍ល្បីៗ ដូចជាព្រះបរមរាជវំាង សារមន្ទីរជាតិ ផ្សារធំថ្មីនៅក្នុងរាជធានីភ្នំពេញ ផ្សារក្តាមខេត្តកែប កសិដ្ឋានម្រេចកំពតផ្លានថេសិន រមណីដ្ឋានកោះសង្សារនៅតំបន់ឆ្នេរភាគនីរតី គម្រោងអភិរក្សសត្វដំរី និងតំបន់បោះជំរុំសត្វទោចនៅក្នុងខេត្តមណ្ឌលគិរី ភាគឦសានជាដើម» នេះសក្តានុពលដែលកម្ពុជាមាន ។ ក្រសួងទេសចរណ៍ឲ្យដឹងថា ជាមួយសម្បត្តិបេតិកភណ្ឌវប្បធម៌ ធម្មជាតិដ៍ស្រស់ស្អាត និងរស់ជាតិម្ហូបខ្មែរដ៍ឈ្ងុញឆ្ងាញ បានជួយឲ្យកម្ពុជាក្លាយជាគោលដៅដ៍ល្អឥតខ្ចោះ ស័ក្តិសមសម្រាប់ការធ្វើដំណើរជាលើកដំបូងរបស់អ្នកទេសចរនៅក្នុងពេលបញ្ចប់ទៅនៃការរីករាលជំងឺឆ្លងកូវីដ ១៩ នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ