ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​និងម៉ូតូវាក់អើគ្នាត្រង់ផ្លូវកោង​ ធ្លា.ក់ចូលលូ​សង្ក.ត់ពីលើម្តាយ និង​កូន​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី​ ៖ ស្ត្រី​ពីរ​នាក់​ម្តាយ​និង​កូន​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​រវាងរថយន្ត និងម៉ូតូ​វាក់អើគ្នា​នៅ

ខេត្ត​មណ្ឌលគិរី​ ៖ ស្ត្រី​ពីរ​នាក់​ម្តាយ​និង​កូន​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​រវាងរថយន្ត និងម៉ូតូ​វាក់អើគ្នា​នៅចំណុចផ្លូវកោង បណ្ដាល​ឲ្យ​​ប៉ះគ្នា​ធ្លា.ក់​ចូល​លូទាំង​រថយន្ត និងម៉ូតូ សង្ក.ត់​ពី​លើ​ជន​រង​គ្រោះ​ទាំង២ម្តាយនិងកូន​រង​របួសធ្ងន់ ​កាលពី​​ថ្ងៃ​ទី ៣​ ខែមិថុនា​ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ពូ​ញ៉ា​វ ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចបាន​ឱ្យ​ដឹង​ថា ភាគី​ខាង​រថយន្ត​​មួយគ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-4082 បើកបរ​ដោយ​ឈ្មោះ វង្ស បូ​រិ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ទឹក​ស្អាត​ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងសង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និង អ្នក​រួម​ដំណើរ​ម្នាក់​មានឈ្មោះ ហ៊​ន ស៊ី​​នឿ​ន ភេទប្រុស អាយុ​៤៣ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ទឹក​ស្អាត​ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​តាមប្រភព​ខាងលើបាន​បន្ត​ថា ចំណែក​អ្នក​របួសធ្ងន់​​ទាំង២នាក់​ម្តាយនិង​កូន​ខាងល់​ ​ក្នុងនោះ​ម្នាក់​ឈ្មោះឈឺ​ម អ៉ី​រី ភេទ​ស្រី អាយុ៤១​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​សព្វថ្ងៃ ភូមិ​ពូរ​ង៉ោ​ល ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ត្រូវជា​ម្ដាយ​ បានរងរបួសធ្ងន់​ ​និង​​ឈ្មោះ ចិន​សែ ទេវី ភេទ​ស្រី អាយុ ១៧​ឆ្នាំ មុខរបរសិស្សសាលា ត្រូវជាកូន បានរងរបួសធ្ងន់ ។ ជនរងគ្រោះទាំង​មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ពូរ​ង៉ោ​ល ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ។ ជនរងគ្រោះទាំង​​​២នាក់ម្តាយនិង​កូនជិះម៉ូតូមួយគ្រឿង ពណ៌ទឹកសមុទ្រ ។​

​តាមប្រភព​ខាងលើបានបន្តទៀត​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ ធ្វើដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា ដោយ​ភាគី​ខាង​រថយន្ត​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​ទៅ​លិច រីឯ​ម៉ូតូ​ធ្វើ​ដំណើរ​ពីទិស​ខាង​​លិច​មក​កើត​ ។ មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បែបនេះកើតឡើង គឺ​បណ្តាល​មក​ពី​ភាគី​ខាងរថយន្ត​បើកបរ​មក​​ដល់​ចំណុច​ផ្លូវ​កោង ក៏​បាន​វាក់​អើ​ជាមួយ​ម៉ូតូ​ដែល​មាន​ទិស​ដៅ​បញ្ច្រាស​គ្នា ធ្វើ​ឲ្យ​រថយន្ត​ចាប់​​ហ្វាំង​មិន​ទាន់ ​ក៏រ៉េ​ចង្កូត​ពីស្ដាំ​ទៅ​ឆ្វេង​ ​​ស្របពេលនោះ​​​ម៉ូតូ​ក៏​បាន​ប៉ះ​ជាមួយនឹង​​គូទ​រថយន្ត​ផ្នែក​ខាងស្ដាំ​ បណ្ដាល​ឲ្យ​ធ្លា.ក់​ចូល​លូទាំង​​រថយន្ត ​និង​ម៉ូតូ​ សង្ក.ត់​លើ​ជន​រង​គ្រោះ​ទាំង​២​នាក់ម្តាយនិងកូន រង​របួសធ្ងន់តែម្តង​ ។

​ក្រោយពេលកើតហេតុ ន​ជន​រង​គ្រោះ​ទាំង​២​នាក់​ម្តាយនិងកូន​​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​មេ​ម៉​ង់ រីឯ​ម៉ូតូ​និង​រថយន្ត ដែល​នៅ​កន្លែង​កើតហេតុ​ រង់ចាំ​កម្លាំង​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង កសាង​សំណុំរឿង​​ចាត់ការ​​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ