ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងសង់រោង​ចាំចម្ការសុខៗ បែរ​​រន្ទះមក​បា.ញ់​ប្រល័យ​ជីវិត​មនុស្ស​២នាក់​​ របួសធ្ងន់២នាក់

2 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​​៖ មនុស្ស​០២​នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​០២​នាក់​ទៀត​រង​របួសធ្ងន់ដោយសារ​រន្ទះ​កំណាច​បាញ់​គ្មាន​ត្រា​ប្រណី ខណៈ​ពួកគេ​កំពុង​សាងសង់​រោង​នៅ​លើដី​ចាំចម្ការ​​ក្រោម​ភ្លៀងរលឹម​ស្រិច​ៗ​នោះ ។ បាតុភូត​ធម្មជាតិ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​រសៀលថ្ងៃ​ទី​០៣​ មិថុនា ស្ថិតនៅ​ចំណុច​ត្រពាំង​ឃ្លៃ ស្ថិត​ក្នុងភូមិ​សាន្ត​ស…

ខេត្តពោធិ៍សាត់​​៖ មនុស្ស​០២​នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​០២​នាក់​ទៀត​រង​របួសធ្ងន់ដោយសារ​រន្ទះ​កំណាច​បាញ់​គ្មាន​ត្រា​ប្រណី ខណៈ​ពួកគេ​កំពុង​សាងសង់​រោង​នៅ​លើដី​ចាំចម្ការ​​ក្រោម​ភ្លៀងរលឹម​ស្រិច​ៗ​នោះ ។ បាតុភូត​ធម្មជាតិ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​រសៀលថ្ងៃ​ទី​០៣​ មិថុនា ស្ថិតនៅ​ចំណុច​ត្រពាំង​ឃ្លៃ ស្ថិត​ក្នុងភូមិ​សាន្ត​ស ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ អាកាសធាតុ​ក្ដៅ​ខ្លាំង​ណាស់​ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​ ។​ តែ​នៅ​ថ្ងៃ​ទី​០៣​ មិថុនា វេលា​ម៉ោង​ប្រមាណ​០៣​និង​៣០​នាទី​រសៀល ចំណុចឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ មេឃ​បាន​ប្រែក្លាយ​ពី​ក្ដៅ​មក​ស្រទុំ ក៏មាន​ភ្លៀង​តិចតួច​បំផុត លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ខ្លាំង ផ្លេកបន្ទោ​ល​ព្រាក​ៗ និង​ស្នូរ​ផ្គរលាន់​គួរ​ឲ្យ​ខ្លាច​។

លុះ​វេលា​ម៉ោង​ប្រមាណ​០៤​រសៀល ស្រាប់តែ​មាន​រន្ទះដ៏​កំណាច​មួយ​បាន​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​ដី បណ្ដាល​ឲ្យ​មនុស្ស​០៤​នាក់ ​ក្នុង​ចំណោម​០៧​ទៅ​១០​នាក់ ស្លាប់​និង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ពេល​កំពុង​នាំ​គ្នា​លើក​ឈើ​សង់រោង​ដី​ចាំចំការ នៅ​ចំណុច​ត្រពាំង​ឃ្លៃ ស្ថិត​ក្នុងភូមិ​សា​ស្តស ឃុំ​
អ​ន្សា​រ​ចំបក់​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ទាំង​០៤​នាក់​៖ ១.​ឈ្មោះ ឃា សា​មឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​ស្លាប់​) មាន​ប្រពន្ធ​និង​កូនប្រុស​ស្រី​០៥​នាក់​។ ២.​ឈ្មោះ ពេ​ជ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​ស្លាប់​) មាន​ប្រពន្ធ​និង​កូនស្រី​មួយ​នាក់​។ ៣.​ឈ្មោះ ខន សុខ​ឃី​ម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ (​របួសធ្ងន់​) និង​៤.​ឈ្មោះ ប៉ាន់ កាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​របួស​) ។ ជន​រង​គ្រោះ​ទាំង​០៤​នាក់ រស់នៅ​ក្នុងភូមិ​ឃុំ​ហើ​ត​ហេតុ​ជាមួយ​គ្នា​។
​ជន​រង​គ្រោះ​ដែល​របួសធ្ងន់ បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​ក្រគរ រីឯ​ជន​រង​គ្រោះ​ដែល​ស្លាប់ ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​

អត្ថបទសរសេរ ដោយ