ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​កីឡាករ​ប៉េតង់​១រូប​​ឈ្នះ​មេដាយ​រាប់​មិន​អស់​លើ​ឆាក​អន្តរជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​វិស័យ​កីឡាប៉េតង់ កីឡាករ សុខ ចាន់​មាន ក៏​ចាត់ទុកជា​កីឡាករ​ឆ្នើម និងជាម្ចាស់មេដាយកម្រិត

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​វិស័យ​កីឡាប៉េតង់ កីឡាករ សុខ ចាន់​មាន ក៏​ចាត់ទុកជា​កីឡាករ​ឆ្នើម និងជាម្ចាស់មេដាយកម្រិត អន្តរជាតិ​មួយរូប​ ដែល​ឈ្នះ​មេដាយ​រាប់​មិន​អស់​ផង​ដែរ​។ កីឡាករ​រូប​នេះ ក៏​មាន​ឋានៈ​ជា​នាយទាហាន​ថ្នាក់​វរសេនីយ៍ឯក នៅ​មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរៈភូមិន្ទ នៃ​ក្រសួងការពារជាតិ​ផង​ដែរ​។

កីឡាករ សុខ ចាន់​មាន គឺជា​កីឡា​ករ​ជម្រើសជាតិ​ផ្នែក​ប៊ូល និង​ប៉េតង់ ដោយ​លោក​ក៏​មាន​ស្នាដៃ​លើ​ឆាក​អន្តរជាតិ​មិនធម្មតា​។ ហាត់ត្រូវ​ការទីលាន លោក​គឺជា​ធនធាន​ដ៏​សំខាន់​ក្នុង​សហព័ន្ធ​មួយ​នេះ ។ លោក​ជា​ម្ចាស់​មេដាយ​ប្រាក់​ស៊ី​ហ្គេ​ម និង ការ​ប្រកួត​ជា​ច្រើន​លើ​ឆាក​អន្តរជាតិ​។

កីឡាករប៉េតង់​ សុខ ចាន់​មាន អាយុ៤២ឆ្នាំ ​មានស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ​។ លោក​ចាប់ផ្ដើម​លេង​កីឡា​នៅ​ឆ្នាំ​១៩៩៨ ហើយ​ឆ្នាំ​១៩៩៩ បាន​ចូល​ប្រកួត​ប៉េតង់​យុវជន​ពិភពលោក ​តាំងពី​អាយុ​១៧​ឆ្នាំ នៅ​ប្រទេស​ថៃ ហើយ​ទទួល​បាន​មេដាយមាស​។ ឆ្នាំ​២០០០ ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ដើម្បី​វប្បធម៌​នៅ​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម បាន​មេដាយ​១​។ នៅ​ឆ្នាំ​២០០១ ប្រកួត​ជើងឯក​អាស៊ី​លើក​ទី​៥ នៅ​ភ្នំពេញ បាន​មេដាយមាស​។ នៅ​ឆ្នាំ​២០០២ ប្រកួត​ជើងឯក​អាស៊ី​លើក​ទី​៦ នៅ​ម៉ា​ឡេ​ស៊ី ទទួល​បាន​មេដាយ​សំរឹទ្ធ​។ នៅ​ឆ្នាំ​២០០៣ ប្រកួត​មេគង្គ​ហ្គេ​ម នៅ​ប្រទេស​ថៃ ទទួល​បាន​មេដាយមាស​១ និង​ប្រកួត Pan Pacific នៅ​ប្រទេស​វៀតណាម ទទួល​បាន​មេដាយមាស​១​។ នៅ​ឆ្នាំ​២០០៤ ប្រកួត​ជើងឯក​នៅ​ប្រទេស​បារាំង ដោយ​ទទួល​បាន​មេដាយ​សំ​រិ​ទ្ធ​១​។ នៅ​ឆ្នាំ​២០០៥ ប្រកួត​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក នៅ​ប្រទេស​សិង្ហ​បុរី ទទួល​បាន​មេដាយ​ប្រាក់​១​។ នៅ​២០០៦ ប្រកួត​កីឡា​វប្បធម៌ នៅ​ប្រទេស​វៀតណាម​សារ​ជា​ថ្មី ទទួល​បាន​មេដាយមាស​១ និង ប្រាក់​២​។

បច្ចុប្បន្ន​លោក​នៅ​តែ​ជា​កីឡាករ​ជម្រើសជាតិ​ផ្នែក​កីឡា​ប៉េតង់ និង​ប៊ូល​ផង​ដែរ ដោយ​លោក​នឹង​បន្តសកម្មភាព​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​បន្ត​យក​មេដាយ​ជូន​កម្ពុជា​។

កីឡាករ សុខ ចាន់​មាន បាន​អះអាង​ថា ដើម្បី​ត្រៀមខ្លួន​ទៅ​ស៊ី​ហ្គេ​ម​នៅ​ចុងឆ្នាំ​នេះ គឺ​លោក​បាន​ផ្ដើម​ហ្វឹកហាត់​នៅ​​ផ្ទះ​រាល់ថ្ងៃ ដោយ​រំពឹង​ថា ការ​ត្រៀម​ចេញ​ទៅ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ចុង​ឆ្នាំ​នេះ នឹង​ទទួល​ផ្លែផ្កា បើ​ទោះជា​ការ​ត្រៀមខ្លួន​នៅ​ក្នុងឆ្នាំនេះ​រាង​ពិបាក​បន្តិច​។ លោក​នៅ​តែ​បន្ត​ហ្វឹកហាត់​លើ​រាង​កាយ​ផង​ដែរ ដើម្បី​សម្រួល​សរសៃ​ដៃ-ជើង ដើម្បី​កុំ​ឲ្យស្ពឹក​ស្រពន់ ហើយ​រង់ចាំ​មើល បើ សភាព​ការ​ណ៍ជំងឺ​កូវីដ​ធូរស្រាល អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ចេញ​ពី​ផ្ទះបាន លោក​នឹង​រក​កន្លែង​សម​គួរ​ហ្វឹកហាត់​បន្ថែមទៀត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ