ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​! តារា​សម្តែង ម៉ិច ម៉ា​រី​កា ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត​តារា​សម្តែង​នាង ម៉ិច ម៉ា​រី​កា បាន​ប្រកាស​ថា ខ្លួន​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​ហើយ នៅ​ថ្ងៃ​ទី​ថ្ងៃ​ទី​០៣ ខែ​ខែមិថុនា ឆ្នាំ​២០២១​នេះ បន្ទាប់​ពី​នាង​បាន​ចូល​សម្រាក​ព្យាបាល​ដោយសារ​ជំងឺ​នេះ​កាលពី​អំឡុង​ចុងខែ​ឧសភា កន្លង​ទៅ​នេះ​។

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារា​សម្តែង​នាង ម៉ិច ម៉ា​រី​កា បាន​ប្រកាស​ថា ខ្លួន​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​ហើយ នៅ​ថ្ងៃ​ទី​ថ្ងៃ​ទី​០៣ ខែ​ខែមិថុនា ឆ្នាំ​២០២១​នេះ បន្ទាប់​ពី​នាង​បាន​ចូល​សម្រាក​ព្យាបាល​ដោយសារ​ជំងឺ​នេះ​កាលពី​អំឡុង​ចុងខែ​ឧសភា កន្លង​ទៅ​នេះ​។

ម៉ិច ម៉ា​រី​កា បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ខ្ញុំ​បានជា​ហើយ នាង​ខ្ញុំ​បាន​ត្រឡប់​មក​នៅផ្ទះ​វិញ​ហើយ តែ​នាង​ខ្ញំ​ក៏​នៅ​បន្ត​ការ​ឃុំខ្លួន​អោយ​នៅ​ដាច់​ដោយឡែក​ក្នុង​បន្ទប់​ក្នុង​តែឯង​ចំនួន​១៤​ថ្ងៃ​បន្ថែម​ទៀត​ដែរ ដើម្បី​សុ​វត្តិភាព​ទាំងអស់​គ្នា​..​។ នាង​ខ្ញុំ​ក៏​សូម​អរគុណ​ថ្នាក់ដឹកនាំ និង​ក្រុម​លោកគ្រូ អ្នកគ្រូ​ពេទ្យ​ទាំងអស់ សម្រាប់​ការ​មើលថែ​នាង​ខ្ញុំ និង​បងប្អូន​អ្នកជំងឺ​ទាំងអស់ អរគុណ​សម្រាប់​ការ​លះបង់​ធំ​សំរាប់​ប្រ​ដ៏​ជា​ជន​ខ្មែរ ។

ជា​ការ​កត់សម្គាល់​តារា​សម្តែង​នាង ម៉ិច ម៉ា​រី​កា បាន​ប្រកាស​ថា ខ្លួន​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​នាង​បាន​ទៅ​ធ្វើ​សំណាក​កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២១ ក្រោយ​ពី​នាង​ប៉ះពាល់​អ្នកជំងឺ​កូ​វី​ដ​ម្នាក់​។ ក្រោយ​ពិនិត្យ​ឃើញ​ថា មាន​វិជ្ជមាន​កូ​វី​ដ​១៩ តារា​រូប​នេះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដឹក​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​សែន​សុខ​ជិត​ផ្សារ​អ៊ី​អន​២​។

ដំណឹង​នេះ ត្រូវ​បាន ម៉ិច ម៉ា​រី​កា បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ក្ដុកក្ដួល និយាយ​មិន​ចេញ នាង​ខ្ញុំ​សឹងតែ​ទទួលយក​មិន​ទាន់​បាន ទើប​ខ្ញុំ​តាំងចិត្ត​ក្លាហាន​និយាយ​រឿង​ដែល​កើតឡើង​ក្នុងថ្ងៃនេះ​»​។ នាង​បញ្ជាក់​ថា «​កុំ​គិត​អោយ​សោះ​ថា ចាក់​ថ្នាំ​១​ដង ២​ដង​ហើយ មិន​ឆ្លង​នោះ ថ្ងៃនេះ​ខ្ញុំ​បាន​មក​ធ្វើ​សំណាក​ឃើញ​ថា ខ្លួនឯង​វិជ្ជមាន COVID-19 ដោយ​ប៉ះ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​»​។

នាង​ថា «​គ្រាន់តែ​ដឹង​ថា គាត់​មាន​ភ្លាម នាង​ខ្ញុំ​បាន​មក​ធ្វើ​សំណាក​ភា្ល​ម ឃើញ​ថា នាង​ខ្ញុំ​មាន​ផ្ទុក​វិជ្ជមាន COVID-19 មើលងាយ​មិន​បាន​ទេ បងប្អូន​ចូល​ប្រុង​ប្រយ័ត្ន ការពារ​អោយ​បាន​តឹង​រឹង​ទាំងអស់​គ្នា កុំអោយ​មានការ​សោកស្តាយ​ដូច​នាង​ខ្ញុំ​»​។

បន្ថែម​ពីលើ​អ្វី​ដែល​បាន​សរសេរ​បង្ហោះ​ខាងលើ​នេះ ម៉ិច ម៉ា​រី​កា ក៏​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា «​នាង​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ ក្រោយ​ពី​នាង​បាន​ជិះ​រថយន្ត​ជាមួយ​អ្នក​ដែល​ផ្ទុក​ជំងឺ​មួយ​នេះ​»​។ នាង​បន្ថែម​ថា «​ក្រោយ​ពី​ដឹង​នាង​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ហើយ​នោះ ក៏​ទៅ​ធ្វើ​សំណាក ហើយ​ក៏​រក​ឃើញ​ឆ្លង​តែ​ម្តង​»​។

នាង​បញ្ជាក់​ថា «​ក្នុង​ពេល​ដែល​នាង​ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ នា​ពេល​នេះ​គឺ​មាន​តែ​នាង និង​ប្អូនស្រី​ម្នាក់​ទៀត​ប៉ុណ្ណោះ​ដែល​បាន​ឆ្លង ខណៈ​ពេល​សមាជិកគ្រួសារ​ដទៃ​ទៀត គឺ​អវិជ្ជមាន​ទាំងអស់​។

យ៉ាងណា រហូត​មក​ទល់​ពេល​នេះ អាកា​រៈ​សុខភាព​របស់​នាង​គឺ​ធម្មតា​មិន​មាន​អ្វី​ប្លែក​ឡើយ ក្នុង​ពេល​ដែល​នាង​ទើប​ទទួល​បានការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វី​ដ​១៩​នេះ​ចំនួន​មួយ​ដង​»​។ ម៉ិច ម៉ា​រី ក៏​បាន​ស្នើ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ប្រុង​ប្រយ័ត្ន​អោយ​ខ្ពស់ ចំពោះ​ជំងឺ​ដ៏​កាច​សា​.​ហាវ​មួយ​នេះ បើ​ទោះបីជា​បាន​ចាក់​ថ្នាំ​បង្ការ​រួច​ហើយ​ក្តី​។ យើង​ត្រូវ​ចូលរួម​អនុវត្តន៍​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល គឺ «៣​កុំ ៣​ការពារ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ