ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ័ន្ត​ដ៏​ស័ក្តិសិទ្ធិ​ដែល​អាច​ការពារ​អាយុជីវិត​បងប្អូន​ពល​រដឋ​បានគឺ«៣​ការពារ ៣​កុំ»របស់​សម្តេច​តេ​ជោ ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​មាន​ប្រសាសន៍​ថ្លែងប្រាប់​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ថា យ័ន្ត​ដ៏​ស័ក្តិសិទ្ធិ ដែល​អាច​ការពារ​បងប្អូន​មិន​អោយ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ ពិសេស​គឺ​ការពារ​អាយុ​បងប្អូន​ទៀត​នោះ គឺ​៣​ការពារ…

រាជធានី​ភ្នំពេញ ៖ លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​មាន​ប្រសាសន៍​ថ្លែងប្រាប់​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ថា យ័ន្ត​ដ៏​ស័ក្តិសិទ្ធិ ដែល​អាច​ការពារ​បងប្អូន​មិន​អោយ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ ពិសេស​គឺ​ការពារ​អាយុ​បងប្អូន​ទៀត​នោះ គឺ​៣​ការពារ ៣​កុំ របស់​សម្តេច​តេ​ជោ​ហ៊ុន ប្រមុខ​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​របស់​ប្រទេស​កម្ពុជា ។

ការ​ថ្លែង​ទៅ​កាន់​បងប្អូន​ពលរដ្ឋ​ខាងលើ ធ្វើ​ឡើង​ក្នុង​ពិធី នាំ​យក​អំណោយ​របស់​អនុ​សាខា​កាកបាទក្រហមកម្ពុជា ចែក​ជូន​ដល់​បងប្អូន​ពលរដ្ឋ​កំពុង​ជួប​ការ​លំបាក ១៤២​គ្រួសារ ដែល​រស់នៅ​ក្នុង​សង្កាត់​និរោធ នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២១ ។

នៅ​ក្នុង​អង្គពិធី​ខាងលើ លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​មាន​ប្រសាសន៍ ក្រើនរំលឹក​ជា​បន្តបន្ទាប់​ទៅ​ដល់​បងប្អូន​ពលរដ្ឋ​ទាំង​អស់ សូម​បន្ត​បង្កើន​នូវ​ការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច និង​ចូលរួម​គោរព​អោយ​បាន​ខ្ជាប់ខ្ជួន​បំផុត នូវ​វិធាន​សុខាភិបាល​ទាំងឡាយ​កន្លង​មក​ដែល​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បាន​ដាក់​ចេញ​អោយ​បងប្អូន​ពលរដ្ឋ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​ចូលរួម​ប្រតិបត្តិ​គោរព ក្នុង​ការ​ការពារ​មិន​អោយ​មានការ​រីក​រាលដាល​នូវ​ជម្ងឺ​កូ​វី​ដ​១៩ ខ​ណះ​ដែល​បច្ចុប្បន្ន​ជម្ងឺ​នេះ នៅ​បន្ត​កំពុង​រាត​ល្បាត​ជា​ខ្លាំង​នៅឡើយ ដោយ​ពុំ​ទាន់​មាន​តួលេខ​ថប​ថយ ។

លោក​អភិបាល​ខណ្ឌ បាន​ណែនាំ​ដល់​បងប្អូន​ពលរដ្ឋ​ទាំងអស់ សូមកុំ​មានការ​ព្រួយបារម្ភ​អោយ​សោះ ទោះ​ក្នុង​កា​លះ​ទេ​សះណា ក៏​អាជ្ញាធរ​តែងតែ​ជាមួយ​បងប្អូន​ជា​និច្ច ពិសេស​នោះ​គឺ​សម្តេច​តេ​ជោ ហ៊ុន​សែន ប្រមុខ​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​ប្រកបដោយ​គិ​តិ​បណ្ឌិត​ឈ្លៀសវៃ​របស់​កម្ពុជា ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ និង​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​ជា​និច្ច មិន​ថា​ក្នុង​កា​លះ​ទេ​សះ​បែប​ណា ជួប​នូវ​បញ្ហា​តូច​ធំ​បែប​ណា​ឡើយ គឺ​សម្តេច​តែងតែ​នៅ​នៅ​គៀក​បង្កើយ ដើម្បី​ចាំ​គិតគូរ ចាំ​ជួយ​ដោះស្រាយ​នូវ​ទុក្ខ​លំបាក​របស់​បងប្អូន​ពលរដ្ឋ​ជា​និច្ច ។

ដូច្នោះ​ហើយ សូម​បងប្អូន​ពលរដ្ឋ កុំ​ស្តាប់​តាម​ការ​ញ៉ុះ​ញ៉ុ​ង របស់​ជន​អគតិ​មួយ​ក្តាប់​តូច ដែល​មិន​បាន​ចូលរួម​ចំណែក​អ្វី​បន្តិច​សោះ ក្នុង​ការ​គិតគូរ​ជាមួយ​សង្គម​ជាតិ ពិ​េ​សស​មិន​បាន​ជួយ​អ្វី​ដល់​បងប្អូន​ទាំងអស់​គ្នា ក្នុង​ការ​ដែល​បងប្អូន​ជួប​ទុក្ខ​លំបាក ជាក់ស្តែង​ដូច​ក្នុង​កា​លះ​ទេ​សះ​នេះ គឺ​មាន​តែ​អាជ្ញាធរ ដែល​ជា​សេនា​រី​យូរ​បស់​ប្រមុខ​ថ្នាក់ដឹកនាំ តែង​នៅ​គៀក​ជាប់ នឹង​ជួយ​ដោះស្រាយ ជួយ​ផ្គត់​ផ្គត់​នូវ​ស្បៀងអាហារ​ជា​បន្តបន្ទាប់ ក្នុង​គ្រា​ដែល​បងប្អូន​ជួប​នូវ​ការ ដោយ​មិន​ទុក​អោយ​បងប្អូន​ពលរដ្ឋ​នៅ ឯកោ តែ​ឯកឯង​ឡើយ ។

លោក​អភិបាល បញ្ជាក់​អ្វី​ដែល​បងប្អូន​ត្រូវ​ចង​ចាំ​មិន​អាច​ភ្លេច​បាន​នោះ គឺ​៣​ការពារ​៣​កុំ របស់​សម្តេច​តេ​ជោ ហ៊ុន​សែន ដែល​ជា​យ័ន្ត​ស័​ក្ត​សិទ្ធិ​បំផុត​ការពារ​ដល់​អាយុជីវិត​របស់​បងប្អូន​ទាំងអស់​គ្នា ។ ដែល​ខ្លឹមសារ​របស់​៣​ការពារ​៣​កុំ មាន ៖ ត្រូវ​ពាក់​ម៉ាស់​ជា​និច្ច , បាញ់​អាល់កុល​អោយ​បាន​ទៀងទាត់ និង​រក្សា​គម្លាត​សុវត្ថិភាព ។ ដោយឡែក​៣​កុំ គឺ​បងប្អូន​សូមកុំ​ចេញពីផ្ទះ​បើ​មិន​ចាំបាច់ , សូមកុំ​ជួបជុំ​ក្នុង​ចំនួន​មនុស្ស​ច្រើន និង​សូម​កុំទៅ​កាន់​ទីកន្លែង​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​មនុស្ស ។

សូម​ម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌ របស់​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ច្បារ​អំពៅ​ខាងលើ​នេះ ពលរដ្ឋ​ទាំង​១៤២​គ្រួសារ ក្នុង​១​គ្រួសារ​ៗ ទទួល​បាន​ឃី​ត​១​ឈុត ដែល​មាន មី​៦​កញ្ចប់ , ទឹកត្រី​៣​ដប , ទឹក​ស៊ី​អ៉ី​វ​៣​ដប , ត្រីខ​៤​កំប៉ុង , ម៉ាស់​២០​ម៉ាស , អាល់កុល ឬ​ជែ​ល​០១​ដប រួម​ជាមួយ​ថវិការ​២​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ