ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួត​ក្នុង​ដី​កម្ពុជា​របូត​ត្រឹមតែ​១​គ្រាប់ ប៉ុន្តែ​ក្រៅ​ដី​ចាញ់​ម្ចាស់ផ្ទះ​បា​រ៉ែ​ន​រហូត​ដល់ ៨-០

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កាលពី​យប់​ម៉ិ​ញ​នេះ​ ក្រុមជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ ប៉ា​រែ​ន ក្នុង​លទ្ធផល ០​ទល់​៨ នៅ​ក្នុង​

រាជធានី​ភ្នំពេញ​ ៖ កាលពី​យប់​ម៉ិ​ញ​នេះ​ ក្រុមជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ ប៉ា​រែ​ន ក្នុង​លទ្ធផល ០​ទល់​៨ នៅ​ក្នុង​ការ​ប្រកួត​ទី​៦ នៅ​ក្នុង​ពូ​ល C វគ្គ​ជម្រុះ​ជុំ​ទី​២ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក នៅ​ប្រទេស​កា​តា ឆ្នាំ​២០២២ (FIFA World Cup QATAR 2022)​។

នៅ​វគ្គ​ទី​១ ក្រុម​ម្ចាស់ផ្ទះ បា​រ៉ែ​ន​បាន​បើក​ការ​នាំមុខ​២​គ្រាប់ នៅ​នាទី​ទី​៨ និង​នៅ​នាទី​៤៧​ក្នុង​ម៉ោង​បន្ថែម​ហើយ​នៅ​វគ្គ​ទី​២ ក្រុម​ម្ចាស់ផ្ទះ​បន្ត​ធ្វើ​សម្រេច​បាន​៦​គ្រាប់​បន្ថែម​។ ចប់​ការ​ប្រកួត ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដោយ​លទ្ធផល ៨​ទល់​០​។

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​បា​រ៉ែ​នរក​បាន​៣​ពិន្ទុ​បន្ថែម ហើយ​ឡើងឈរ​ទៅ​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន ក្នុង​ពូ​ល C ជាមួយនឹង​១២​ពិន្ទុ ក្រោយ​ឆ្លងកាត់​៦​ប្រកួត ឈ្នះ​៣​ប្រកួត និង​ស្មើ​៣​ប្រកួត ឈរ​នៅ​លើ​ក្រុម​អ៊ី​រ៉ា​ក់ លេខ​២ និង​អ៊ី​រ៉​ង់ លេខ​៣​បណ្តោះអាសន្ន ដែល​លេង​ទើបបាន​៥​ប្រកួត​ដូច​គ្នា​។​ចំពោះ​៦​ប្រកួត​របស់​ក្រុម​កម្ពុជា ស្មើ​១ ចាញ់​៥​ប្រកួត មាន​១​ពិន្ទុ ឈរ​នៅ​លេខ​៥ ក្នុង​ចំណោម​៥​ក្រុម នៅ​ក្រោម ក្រុម​ហុងកុង ដែល​ឈរ​លេខ​៤ (៦​ប្រកួត​) មាន​៥​ពិន្ទុ ឈ្នះ​១ ស្មើ​២ និង​ចាញ់​៣​។

ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​សល់​២​ប្រកួត​ក្នុង​ដៃ ដែល​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉ា​ក់ នា​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២១ និង​១​ប្រកួត​ចុង​ក្រោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់​នា​ថ្ងៃ​ទី​១១​ខែមិថុនា​ឆ្នាំ​២០២១​ដោយ​ពីរ​ប្រកួត​ចុង​ក្រោយ​នេះ​ធ្វើ​នៅ​កីឡដ្ឋាន​នៃ​ទឹកដី​បា​រ៉ែ​ន​ដូច​ៗ​គ្នា​ផង​ដែរ​។​ទោះជា​យ៉ាងណា​សម្រាប់​ការ​ទៅ​ជួប​ក្រុម​ប្រទេស​អ៊ី​រ៉ា​ក់​និង​ប្រទេស​អ៊ី​រ៉​ង់​លើក​ក្រោយ​នេះ​ប្រហែលជា​មាន​វាសនា​មិន​ខុស​ការ​ជួប​ប្រទេស​បា​រ៉ែ​ន​ប៉ុន្មាន​នោះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ