ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​​២​ថ្ងៃ ចាប់​ជនសង្ស័យ​៤​នាក់ ដកហូត​គ្រឿងញៀ.ន ៣​កញ្ចប់​ធំ នៅ​ស្រុក​ពាម​រក៍

2 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ជនសង្ស័យ ដែល​ជា​មុខសញ្ញា អ្នក​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន ៤​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ចាប់​ឃាត់ខ្លួន…

ខេត្តព្រៃវែង ៖ ជនសង្ស័យ ដែល​ជា​មុខសញ្ញា អ្នក​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន ៤​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ចាប់​ឃាត់ខ្លួន និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន ៣​កញ្ចប់​ធំ ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​០២ មិថុនា ២០២១ នៅ​ចំណុច​រង្វង់​មូល​ត្រីកោណ ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង ។

ជនសង្ស័យ​ត្រូវ​ចាប់​ឃាត់ខ្លួន​បាន​ចំនួន ៤​នាក់ រួម​មាន ៖
ទី​១, ឈ្មោះ យុទ្ធ ជាតិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ រស់នៅ​ភូមិ​១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង លទ្ធផល​ធ្វើតេស្ត​(​វិជ្ជមាន​) ។
ទី​២, ឈ្មោះ ម៉ែ​វ សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង លទ្ធផល​ធ្វើតេស្ត​(​វិជ្ជមាន​) ។
ទី​៣, ឈ្មោះ ប៉ុក ស៊ា​ង​ឡេ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​ទូរស័ព្ទ រស់នៅ​ភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង លទ្ធផល​ធ្វើតេស្ត​(​វិជ្ជមាន​) ។
និង​ទី​៤, ឈ្មោះ ជា គី​ម​ហុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​៣ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង លទ្ធផល​ធ្វើតេស្ត​(​វិជ្ជមាន​) ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២​មិថុនា ពេល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៤​នាក់​នេះ​ភ្លាម បាន​ឆែកឆេរ​លើ​ខ្លួន​ពួក​គេ រក​ឃើញ​វត្ថុ​តាង​ម្ស៉ៅ​ក្រាម​ព​ណ៍​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០១​កញ្ចប់​ធំ និង​ដកហូត​បាន ម៉ូតូ​ចំនួន​០២​គ្រឿង ។

លុះ​ស្អែក​ឡើង ថ្ងៃ​ទី​៣ មិថុនា កម្លាំង​ទំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ពាម​រក៍ បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ ជា គី​ម​ហុង (​ដោយ​មានការ​អនុញ្ញាត​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា គុ​ជ គី​ម​ឡុ​ង​) បាន​រក​ឃើញ​វត្ថុ​តាង​ម្សៅ ក្រាម​ពណ៌​ស​ថ្លា ចំនួន ២​កញ្ចប់​ធំ​ទៀត (​សង្ស័យ​ជា​ថ្នាំ​ញៀន​) រួម​ទាំង​សម្ភារ​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន និង​ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាលខេត្តព្រៃវែង ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ