ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្វាយ​រៀង​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី​១៧​នាក់​និង​អ្នក​ពាក់​ព័​ន្ធ​ផ្ទាល់​៣៤​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​០៣ មិថុនា ២០២១ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី​ចំនួន​១៧​នាក់ ស្រី​១១​នាក់ អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ចំនួន​៣៤​នាក់ ។…

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​០៣ មិថុនា ២០២១ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី​ចំនួន​១៧​នាក់ ស្រី​១១​នាក់ អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ចំនួន​៣៤​នាក់ ។

តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២១ ។ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែមិថុនា ២០២១ ខេត្តស្វាយរៀង​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ សរុប​៩៣០​នាក់ ស្រី​៥៤៧​នាក់ ជា​សះស្បើយ​សរុប​៤៦៣​នាក់ ស្រី​២២២​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​៤៦០​នាក់ ស្រី​៣២៣​នាក់ ករណី​ស្លា​.​ប់​០៦​នាក់ ស្រី​០២​នាក់ ។

រដ្ឋបាល​ខេត្តស្វាយរៀង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩​ខាងលើ សូម​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព​អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន ។

ប្រ​សិន បើ​មាន​រោគ​សញ្ញា​ដូច​ជា ៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ​សង្ស័យ សូម​មេត្តា​ប្រញាប់​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩(#COVID-19) ដែល​មា​នទី​តាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទៅ​យក​វត្ថុ​វិភាគ​សំណាក​នៅ​ប៉ុស្ដិ៍​យក​សំណាក​ដែល​នៅ​ជិត​ផ្ទះ ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ