ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម២ថ្ងៃប៉ុណ្ណោះ ខេត្ត​បាត់ដំបង​រកឃើញអ្នកឆ្លង​កូវីដ​១៩​​ជាង​​​៦០​នាក់

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​​​យោងតាម​លោកសុខ គឹ​ម​ខុន អភិបាល​ស្រុក​កំ​រៀងបាន​បញ្ជាក់​ថា ក្នុង​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ​ ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​របស់​មន្ទីរ​សុខាភិបាលនៃ​រដ្ឋបាល​ខេត្តបាត់ដំបង បាន​យក​សំណាក​ធ្វើតេស្ត​អ្នក​ពាក់ព័ន្ធ បាន​រក​ឃើញ​ថ្មី​ករណី​ឆ្លង​វី​រូស​កូ​វី​ដ​-១៩ ចំនួន​​ជាង​៦០​នាក់…

ខេត្តបាត់ដំបង ៖ ​​​យោងតាម​លោកសុខ គឹ​ម​ខុន អភិបាល​ស្រុក​កំ​រៀងបាន​បញ្ជាក់​ថា ក្នុង​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ​ ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​របស់​មន្ទីរ​សុខាភិបាលនៃ​រដ្ឋបាល​ខេត្តបាត់ដំបង បាន​យក​សំណាក​ធ្វើតេស្ត​អ្នក​ពាក់ព័ន្ធ បាន​រក​ឃើញ​ថ្មី​ករណី​ឆ្លង​វី​រូស​កូ​វី​ដ​-១៩ ចំនួន​​ជាង​៦០​នាក់ ក្នុង​នោះ ​មាន​ពលករ​មក​ពី​ប្រទេស​ថៃចំនួន​២​នាក់ ក្រៅពី​នេះ គឺជា​ប្រជាពលរដ្ឋដែល​មក​ពី​តំបន់​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​កាស៊ីណូ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែននៃ​ខេត្ត​ប៉ៃលិន ដែល​រហូត​មក​ដល់​ពេល​នេះសម្រាប់​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​យក​សំណាក និង​នាំ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័កដែល​បាន​រៀបចំ​រួចរាល់ ខណៈ​អ្នក​ប៉ះពាល់​ប្រយោល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ ។

​នៅ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ អា​ជ្ញាធរ​ក្នុង​ខេត្តបាត់ដំបង បាន​ចុះ​ពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ តាម​បណ្ដា​ស្រុក​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ដឹកនាំ​ដោយ​លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង ដឹកនាំ​គណៈប្រតិភូ​អមដំណើរ​រួម​មាន លោក​អភិបាលរង​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ចុះ​ពិនិត្យ​ស្ថានភាព​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក និងមណ្ឌល​ព្យា​បាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ព្រមទាំង​សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ​ជួរ​មុខ ដែល​ប្រចាំការ​នៅ​តាម​បណ្ដា​ស្រុក​ជាប់​ព្រំដែន​កម្ពុជា​- ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្ត​បាត់ដំបង​។

ក្នុង​ឱកាស​នោះ​ លោក​អភិបាលខេត្ត បាន​ឧបត្ថម្ភ​ថវិកា​ចំនួន២​លាន​រៀល ដល់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​មន្ទីរពេទ្យ​បង្អែក​សំពៅ​លូន និង​ចំនួន២​លាន​រៀល​ទៀត ដល់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ដែល​ប្រចាំការ​នៅ​មណ្ឌល​សុខភាព​ត្រាង ស្រុក​កំ​រៀង ព្រមទាំង​អង្ករ​ចំនួន​២​តោន ជូន​ដល់​រដ្ឋបាល​ស្រុក​កំ​រៀង សម្រាប់​បែងចែក​ទៅ​តាម​មណ្ឌល ហើយ​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១​លាន​រៀល​ទៀត ដល់​មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ស្រុក​រតន​មណ្ឌល ។ ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ងួ​ន រតនៈ ក៏​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​មើល​ស្ថានភាព​ការ​បិទ​ខ្ទប់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ប្រយោល​ពី​សំណាក់​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ផង​ដែរ ។

លោក ងួ​ន រតនៈ បាន​បញ្ជាក់​ថា ខណៈ​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ កាន់តែ​ច្រើន​នៅ​ក្នុង​ខេត្ត ដូច្នេះ​អាជ្ញាធរ​តាម​បណ្ដា​ស្រុក​ជាប់​ប្រទល់ នឹង​ខេត្ត​ជិតខាង និង​ជាប់​ព្រំដែន​ប្រទេស​ថៃ ត្រូវ​បន្ត​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​សុខភាព និង​ការ​យក​សំណាក​ឱ្យ​ត្រឹមត្រូវ​ច្បាស់ លាស់ ហើយ​មិន​ត្រូវ​ឱ្យ​ពលករ ឬ​អ្នក​មានការ​សង្ស័យ​គេច​ផុត​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ​។ លោក​អភិបាលខេត្ត បាន​ជំរុញ​ឱ្យ​មាន​កិច្ចសហការ​គ្នា​ឱ្យ​បាន​ល្អ ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ផ្សេង​ៗ​ទៀត ដើម្បី​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ទៅ​ក្នុង​សហគមន៍​បន្ត​ទៀត​។

ក្នុង​នោះ​ ក៏​ត្រូវ​យកចិត្តទុកដាក់​ផ្គត់​ផ្គង​នូវ​គ្រឿង​ឧ​ភោគ​បរិភោគ​ផ្សេង​ៗ​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ក្នុង​ពេល​ដែល​មាន​ទីលំនៅ​កំពុងធ្វើការ​បិទ​ខ្ទប់​ឱ្យ​បាន​គ្រប់គ្រាន់ និង ធ្វើការ​អប់រំ​ពន្យល់​ពួក​គាត់ ចូលរួម​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​អនុវត្តន៍​នូវ​វិធានការ​សុខាភិបាល ។ ​

អត្ថបទសរសេរ ដោយ