ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះរៀបចំ​ផែនការ​ថវិកា អាច​ជួយ​​បង្កើត​ទម្លាប់​ល្អ និង​មិន​ធ្វើ​ឱ្យ​អ្នក​ស្ត្រេ​ស​ច្រើន​រឿង​លុយ !

2 ឆ្នាំ មុន
  • ភ្នំពេញ

តាម​មធ្យោបាយ​ជា​ច្រើន​ការ​រៀបចំ​ផែនការ​ថវិកា​នាំ​មក​នូវ​ភាព​លំបាក វា​ប្រៀប​បាន​នឹង​អ្នក​កំពុង​តម​អាហារ ​ឬ​ហាត់ប្រាណ​យក​សាច់ដុំ​កង់​ៗ​ជាដើម ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ចិត្ត​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​អ្នក​បាន​ដល់​កម្រិត​ណា អុីចឹង​មក​ស្វែង​យល់​អំពី​តិច​និក​ក្នុង​ការ​សន្សំ​ប្រាក់ ​និង​ការ​រៀប​ផែនការ​ថវិកា​ទាំងអស់​គ្នា ​៖…

តាម​មធ្យោបាយ​ជា​ច្រើន​ការ​រៀបចំ​ផែនការ​ថវិកា​នាំ​មក​នូវ​ភាព​លំបាក វា​ប្រៀប​បាន​នឹង​អ្នក​កំពុង​តម​អាហារ ​ឬ​ហាត់ប្រាណ​យក​សាច់ដុំ​កង់​ៗ​ជាដើម ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ចិត្ត​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​អ្នក​បាន​ដល់​កម្រិត​ណា អុីចឹង​មក​ស្វែង​យល់​អំពី​តិច​និក​ក្នុង​ការ​សន្សំ​ប្រាក់ ​និង​ការ​រៀប​ផែនការ​ថវិកា​ទាំងអស់​គ្នា ​៖

វិធីសាស្ត្រ​ទី​ ១ គិត​ពី​ប្រយោជន៍​នៃ​លុយ​ជា​មុន​សិន​ ៖
អ្នកជំនាញបានឱ្យ​ដឹង​ថា ការ​រៀប​ផែនការ​ហិរញ្ញវត្ថុ​អាច​ទទួល​បាន​ជោគជ័យ​ ឬ​បរាជ័យ គឺ​អាស្រ័យ​លើ​ផ្នត់គំនិត​របស់​មនុស្ស​ម្នាក់​ៗ​ ។ អ្វី​ដែល​សំខាន់​អ្នក​មិន​ត្រូវ​ឱ្យ​ថវិកា អូស​ទាញ​ចិត្ត​អ្នក​បាន​ទេ មាន​ន័យ​ថា ថវិកា​អ្នក​ច្រើន​អ្នក​ត្រូវ​ចាយ​ច្រើន​ដែរ​ ។ លោក Brandt មាន​ប្រសាសន៍​ថា​ ​អ្នក​ត្រូវ​ប្រាប់​ខ្លួនឯង​ថា​ទេ មិន​ត្រូវ​រង​់ចាំ​លុយ​មក​ប្រាប់​អ្នក​ថា កុំ​នោះ​ទេ ត្រង់​ចំណុច​នេះ​នៅ​ពេល​អ្នក​ចង់​ចំណាយ​ប្រាក់​ទៅ​លើ​របស់​អ្វីមួយ​ដែល​មិន​ចាំបាច់ នោះ​គ្មាន​លុយ​មក​ប្រាប់​យើង​ថា ​កុំ​ទិញ​នោះ​ទេ មាន​តែ​យើង​ដឹង​អំពី​ថវិកា​របស់​យើង​មាន​ប៉ុនណា និង​ត្រូវ​ហាមឃាត់​ចិត្ត​ខ្លួនឯង​កុំឱ្យ​ទិញ ឬ​ចាយ ​។ ជា​ការ​ពិត​ប្រសិនបើ​អ្នក​មិន​មាន​ផែនការ​ចាយ​លុយ មិន​មានចំណេះ​ដឹង​ក្នុង​ការ​គ្រប់គ្រង​លុយ ឬ​មិនដឹង​ពី​ប្រយោជន៍​របស់​វា​អាច​ជួយ​អ្នក​ក្នុង​គ្រាអាសន្ន​បាន នោះ​អ្នក​ប្រាកដ​ណាស់ ​គឺ​ចាយ​អស់​ៗ​តែ​ម្តង​ ។ នៅ​ពេល​អ្នក​ចាយ​លុយ​គ្មាន​សល់ និង​បន្ត​ធ្វើ​វា​ជា​រៀង​រាល់​ខែនោះ ​សូ​ម្បី​តែ​ផែនការ​នា​ពេល​អនាគត​របស់​អ្នក​ក៏​រលាយ​ដែរ​ ​។

វិធីសាស្ត្រ​ទី ​២ ផ្តល់​រង្វាន់​ដល់​ខ្លួនឯង​ដើម្បី​ជោគជ័យ​ ៖
ជា​ការ​ពិត​ប្រសិនបើ​អ្នក​មានការ​ទុកដាក់​លុយ និង​សន្សំ​នៅ​ក្នុង​គណនី​បាន​យ៉ាង​ល្អ នោះ​មិន​ខុស​ទាស់​អ្វី​នោះ​ទេ​ដែល​អ្នក​ត្រូវ​ឱ្យ​រង្វាន់​ខ្លួនឯង ដូច​ជា​ការ​បរិភោគ​អាហារ​ឆ្ងាញ់​មួយ​ពេល ពីរ​នាក់​គូ​ស្វាមីភរិយា វា​ជា​ការ​លើកទឹកចិត្ត​នៅ​ពេល​អ្នក​ធ្វើ​បាន​ល្អ​ ។ លោក Brandt មាន​ប្រសាសន៍​ថា​ នៅ​ពេល​អ្នក​កសាង​ប្រព័ន្ធ​ថវិកា​ប្រចាំខែ​បាន​ល្អ និង​ប្រកាន់ខ្ជាប់​នូវ​ថវិកា​របស់​អ្នក ដូចនេះ​រយៈពេល ៣ ខែ ឬ​តិច​ជាង​នេះ អ្នក​គួរ​រៀបចំ​អាហារ​ពេល​ល្ងាច មើល​កុន​ជាមួយ​ប្តី ឬ​កូន​ៗ​ ។​ល​។ ហើយ​ប្រសិនបើ​អ្នក​ជោគជ័យ​ក្នុង​ការ​សន្សំ​រយៈពេល ៦ ខែ ដូចនេះ​អ្នក​គួរ​ឈប់​សម្រាក​វិស្សមកាល​តូច​មួយ ដើម្បី​មានដំណើរ​កម្សាន្ត​ ។

វិធីសាស្ត្រ​ទី​ ៣ ត្រូវ​ដឹង​និង​ស្គាល់​ខ្លួន ​៖
លោក Brandt មាន​ប្រសាសន៍​ថា ការ​ស្គាល់​ខ្លួនឯង និង​ទម្លាប់​អាក្រក់​របស់​អ្នក គឺជា​រឿង​សំខាន់​ណាស់ ប្រសិនបើ​អ្នក​មានបាន​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​រួច​ហើយ អ្វី​ដែល​ជា​ឧបសគ្គ​នោះ​គឺ ទម្លាប់​អាក្រក់​របស់​អ្នក​ដែល​ជ​ចូល​ចិត្ត​ចាយ​លុយ​ផ្តេសផ្តាស់ ​។ ដូចនេះ​អ្នក​ត្រូវ​យល់​អំពី​ខ្លួនឯង​ឱ្យ​បាន​ច្បាស់ និង​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ទាំងនោះ​ចេញ អ្នក​ត្រូវ​ទម្លាប់​សន្សំ​លុយ អ្នក​ត្រូវ​គិត​របស់​ដែល​អ្នក​នឹង​ទិញ​វា​ចាំបាច់​ដែរ​ ឬទេ ? ប្រសិនបើ​អ្នកមាន​ទំនោរ​ចង់​ផ្លុំ​ប្រាក់​នៅ​ផ្សារ សូម​ចៀសវាង​វា​ទាំងស្រុង​ ។ ប្រសិនបើ​អ្នក​តែងតែ​ត្រូវ​បាន​ល្បួង ឱ្យ​បរិភោគ​អាហារ​ខាងក្រៅ​ផ្ទះ​ញឹកញាប់ សូម​ប្តូរ​មក​ជា​ការ​ទិញ​គ្រឿងទេស ដើម្បី​ចំអិន​ញុំ​ា​នៅផ្ទះ​វិញ​ ។ ការ​ស្គាល់​ខ្លួន​អ្នក និង​ចំណុចខ្សោយ​របស់​អ្នក​អាច​ជួយ​អ្នកឱ្យ​ដើរ​លើ​មូលដ្ឋាន​ថវិកា​បាន ​។

វិធីសាស្ត្រ​ទី​ ៤ កុំ​បោះបង់ ប្រសិនបើ​ដំណើរការ​ផែនការ​ចាប់ផ្តើម​ដំបូង អ្នក​មិន​ជោគជ័យ​ ៖
លោក Brandt អ្នក​ត្រូវធ្វើ​ជា​ម្ចាស់​មូលដ្ឋាន​គ្រឹះ​នៃ​ថវិកា ប្រសិនបើ​អ្នក​មិន​ទទួល​បាន​ជោគជ័យ​នៃ​គ្រា​ដំបូង អ្នក​ត្រូវ​តាមដាន និង​កែសម្រួល​ដំណើរការ​ផែនការ​ថវិកាឡើង​វិញ រហូត​ទាល់តែ​អ្នក​ទទួល​បាន​ភាព​ជោគជ័យ ​។ កុំ​បោះបង់​ប្រសិនបើ​ផែនការ​ថវិកា​ដំបូង​របស់​អ្នក មិន​អាច​ជួយ​អ្នក​សន្សំ​ប្រាក់​បាន​ច្រើន ឬ​កាត់​បន្ថយ​ការ​ចំណាយ​របស់​អ្នក​បាន​ច្រើន​ ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​ស្វែង​យល់​ថា មាន​អ្វី​ខុស ហើយ​ត្រូវ​ព្យាយាម​ម្តងទៀត​ ។ ប្រសិនបើ​អ្នក​បរាជ័យ​ក្នុង​ខែ​នេះ ខែ​បន្ទាប់​អាច​នឹង​ប្រសើរ​ឡើង​ ៕ ប្រភព ​៖ Discover

អត្ថបទសរសេរ ដោយ