ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្ងៃ​នេះ! ខេត្តព្រៃវែង​មាន​អ្នក​ស្លា.ប់​ដោយសារ​កូ​វី​ដ​ម្នាក់​ទៀត​ហើយ​ ​

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ អ្នកជំងឺ​កូ​វី​ដ​19 ម្នាក់​ទៀត​ហើយ បាន​ស្លា.ប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង៣ឈាន

ខេត្ត​ព្រៃវែង ៖ អ្នកជំងឺ​កូ​វី​ដ​19 ម្នាក់​ទៀត​ហើយ បាន​ស្លា.ប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង៣ឈានចូល​ ព្រឹក​ថ្ងៃ​ទី​3 មិថុនា​នេះ​ ​ទោះបី​ក្រុម​គ្រូពេទ្យ​​ខិតខំ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ ក៏មិនអាចជួយ​សង្គ្រោះ​បាន ។​

អ្នកជំងឺ​កូ​វី​ដ​19 ​ម្នាក់​ដែល​បាន​ស្លា.ប់​បាត់បង់​ជីវិត​​ខាងលើ​នេះ​ឈ្មោះ ពៅ​សុភា​ ភេទ​ប្រុស ​អាយុ4២ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​រេ ឃុំ​ជ្រៃ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តព្រៃវែង​បាន​បញ្ជាក់​ថា ​អ្នកជំងឺ​​កូវីដ​មួយរូប​ខាងលើ​នេះ​បាន​ចូល​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី 11 ឧសភា ដោយ​មាន​អាការ​: ក្តៅ ដង្ហក់ និង​ក្អក​ខ្លាំង​រយៈពេល7ថ្ងៃ​រួច​មក​ហើយ ទើប​ចូល​មក​មន្ទីរពេទ្យ អោយ​ក្រុម​គ្រូពេទ្យ​ជួយ​ពិនិត្យ ហើយ​លទ្ធផល​តាម​រយៈ​ការ​ធ្វើតេស្ត​រហ័ស​បាន​បង្ហាញ​ថា​ គាត់​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​19 ដោយ​ក្រុម​គ្រូពេទ្យ​បាន​ខិតខំ​​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់ ប៉ុន្តែ​នៅ​តែ​​មិនអាចជួយសង្គ្រោះ​បាន​ គឺ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី 3 មិថុនា​នេះ អ្នកជំងឺ​រូបនោះ​ក៏​បាន​ស្លា.ប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​តែ​ម្ដង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី2 មិថុនា​ ខេត្តព្រៃវែង​មាន​អ្នក​ឆ្លង​ជំងឺ covid-19 សរុប​ចំនួន​520​នាក់​ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​ចំនួន 215 នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន 300 នាក់ និង​ស្លា.ប់​​ចំនួន​៥​​នាក់ ហើយ​ថ្ងៃ​ទី​៣ មិថុនា​នេះ​ ស្លា.ប់​ម្នាក់​ទៀត ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លា.ប់​កើនឡើង​ដល់ 6 នាក់​ហើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ