ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពត ផ្អាក​សកម្មភាព​អាជីវកម្ម និង​ការ​ធ្វើ​ដំណើរ​នៅ​ពេល​យប់​រយៈពេល​១​ស​ប្តា​ហ៍

2 ឆ្នាំ មុន
  • កំពត

ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍ រដ្ឋបាល​ខេត្តកំពត សម្រេច​បិទ​ផ្អាក​អាជីវកម្ម និង​ការ​ធ្វើ​ដំណើរ​នៅ​ម៉ោង​៨​ល្ងាច រហូត​ដល់​ម៉ោង​៥​ព្រឹក​រយៈពេល​មួ​យស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី

ខេត្តកំពត ៖ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍ រដ្ឋបាល​ខេត្តកំពត សម្រេច​បិទ​ផ្អាក​អាជីវកម្ម និង​ការ​ធ្វើ​ដំណើរ​នៅ​ម៉ោង​៨​ល្ងាច រហូត​ដល់​ម៉ោង​៥​ព្រឹក​រយៈពេល​មួ​យស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​២​រហូត​ដល់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២១ ខណៈ​ដែល​គ្រឿង​ស្រវឹង​ក៏​មិន​អនុញ្ញាត​ឲ្យ​ទិញ​-​លក់ និង​ចែកចាយ​ឡើយ​។

នៅ​ក្នុង​សេចក្តីសម្រេច​មួយ​របស់​រដ្ឋបាល​ខេត្តកំពត ដែល​បាន​ចេញ​នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២១​កន្លង​មក​ថ្មី​ៗ​នេះ បាន​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​ជា​ច្រើន​ដូច​ជា ៖

១- ត្រូវ​ផ្អាក​ការ​លក់ដូរ ចែកចាយ​គ្រឿង​ស្រវឹង​រយៈពេល​មួ​យស​ប្តា​ហ៍
២- ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សកម្មភាព អាជីវកម្ម ចំពោះ​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​ភោជនីយដ្ឋាន​នៅ​តាម​សណ្ឋាគារ នៅ​ចន្លោះ​ចាប់ពី​ម៉ោង​២០(​ម្ភៃ​) ដល់​ម៉ោង​៥(​ប្រាំ​)​ព្រឹក ជា​កំហិត ប៉ុន្តែ​អាច​លក់​អាហារ​វេច​ខ្ចប់​បាន​។
៣- ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ប្រមូលផ្តុំ ឬ​ការ​ជួបជុំ​គ្នា​ទទួលទាន​អាហារ ភេសជ្ជៈ ឬ​ទទួលទាន​គ្រឿង​ស្រវឹង នៅ​ចន្លោះ​ម៉ោង​២០(​ម្ភៃ​) ដល់​ម៉ោង​៥(​ប្រាំ​)​ព្រឹក
៤- ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ធ្វើ​ចរាចរណ៍​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត នៅ​ចន្លោះ​ម៉ោង​២០ ដល់​ម៉ោង ៥(​ប្រាំ​)​ព្រឹក​។

នៅ​ក្នុង​សេចក្តីសម្រេច​ខាងលើ​នោះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ការ​អនុវត្ត​ការ​ផាកពិន័យ​អន្តរការណ៍ នឹង​ត្រូវ​កំណត់​ដោយ​សេចក្ដីសម្រេច​មួយ ដោយឡែក​របស់​រដ្ឋបាល​ខេត្ត ស្រប​តាម​ស្មារតី​នៃ​ប្រកាស​អន្តរក្រសួង​លេខ ១០៤៥​ប្រក ចុះ​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២១ របស់​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ