ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​នៅ​តែ​លួច​នាំ​ចូល​សត្វ​ជ្រូក​ពី​បរទេស សមត្ថកិច្ច​រក​ឃើញ៥០​ក្បាល ​មាន​ផ្ទុក​ជំងឺប៉េស្ត​អាហ្វ្រិក

2 ឆ្នាំ មុន

ខេត្តតាកែវ ៖ សត្វ​ជ្រូក​ចំនួន ៥០​ក្បាល ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​ត្រូវ​បាន​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ ត្រូវ​បាន​មន្ត្រី​ជំនាញ​កសិកម្ម ធ្វើការ​ចាប់ និង​ដុត​កម្ទេច​ចោល ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ…

ខេត្តតាកែវ ៖ សត្វ​ជ្រូក​ចំនួន ៥០​ក្បាល ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​ត្រូវ​បាន​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ ត្រូវ​បាន​មន្ត្រី​ជំនាញ​កសិកម្ម ធ្វើការ​ចាប់ និង​ដុត​កម្ទេច​ចោល ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ និង​ទប់ស្កាត់​ផល​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក ។

ពិធី​ដុត​កម្ទេច​ជ្រូក​៥០​ក្បាល​នេះ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២១ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​បាទី ខេត្តតាកែវ ។

ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ លោក តាន់ ផា​ន់​ណា​រ៉ា បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​៤ ហើយ​ដែល​មន្ត្រី​ជំនាញ​បាន​ដុត​កម្ទេច​ចោល​សត្វ​ជ្រូក​លួច​នាំ​ចូល​ពី​ក្រៅប្រទេស​ដោយ​ខុសច្បាប់ បន្ទាប់​ពី​រក​ឃើញ​មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​លើ​សត្វ​ជ្រូក​ទាំងនោះ ។ ជាក់ស្តែង​ថ្ងៃនេះ សត្វ​ជ្រូក​ដែល​ដុត​បំផ្លាញ​ចំនួន​៥០​ក្បាល គឺជា​ជ្រូក ដែល​ក្រុម​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ ដោយ​ខុសច្បាប់ ត្រូវ​មន្ត្រី​ជំនាញ ចាប់​បាន​នៅ​ទី​សតឃាត​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ និង​មួយ​កន្លែង​ទៀត​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ស​ប្ដា​ហ៍​មុន ។

លោក តាន់ ផា​ន់​ណា​រ៉ា បាន​បន្ត​ថា ក្នុង​រយៈ​៥​ខែ​ដើម ឆ្នាំ​២០២១​នេះ មន្ត្រី​សមត្ថកិច្ច​ជំនាញ​កសិកម្ម បាន​បង្ក្រាប​សត្វ​ជ្រូក ដែល​ក្រុម​ឈ្មួញ​លួច​នាំ​ចូល​ពី​ក្រៅប្រទេស បាន​ចំនួន​៣១​ករណី ។ ហើយ​បាន​និង​កំពុង​តែ​ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ចូល​ពី​បរទេស ដោយ​បង្កើន​ផលិតផល ក្នុងស្រុក​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ដោយ​ជា​ការ​កត់សម្គាល់​ឃើញ​ថា ការ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក បាន​កើនឡើង​១០​ភាគរយ បន្ទាប់​ពី​កាត់​បន្ថយ​ការ​នាំ​ចូល ។

លោក តាន់ ផា​ន់​ណា​រ៉ា បាន​ព្រមាន​ដល់​ក្រុម​ឈ្មួញ ត្រូវ​បញ្ឈប់​ការ​លួច​នាំ​ចូល​ពី​ក្រៅប្រទេស​ជា​បន្ទាន់ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ជួយ​រាយការណ៍​ដល់​សមត្ថកិច្ច ក្នុង​ករណី​សង្ស័យ​ឃើញ​មានការ​លួចលាក់​នាំ​ចូល​ដោយ​ខុសច្បាប់ សំដៅ​ទប់ស្កាត់​នូវ​ជំងឺ​សត្វ​ជ្រូក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ