ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី នឹង​ហៅ​ឯកអគ្គរដ្ឋទូត​ចិន​មក​សួរនាំ ក្រោយ​យន្តហោះ​យោធា​ចិន​រំលោ.ភ​លើ​ដែនអាកាស​ខ្លួន

2 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី ៖ ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​និយាយ​ថា ខ្លួន​នឹង​ហៅ​ឯកអគ្គរដ្ឋទូត​ចិន​មក​សួរនាំ បន្ទាប់​ពី​យន្តហោះ​យោធា​ចិន​ចំនួន​១៦​

ម៉ា​ឡេ​ស៊ី ៖ ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​និយាយ​ថា ខ្លួន​នឹង​ហៅ​ឯកអគ្គរដ្ឋទូត​ចិន​មក​សួរនាំ បន្ទាប់​ពី​យន្តហោះ​យោធា​ចិន​ចំនួន​១៦​គ្រឿង បាន​ហោះ​ចូល​ដែនអាកាស​កំពុង​មាន​ជម្លោះ​នៅ​រដ្ឋ Sarawak របស់​ខ្លួន កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០២១ កន្លង​ទៅ​។

លោក Hishammuddin Hussein

ក្រសួងការបរទេស​ម៉ា​ឡេ​ស៊ី​បាន​ពិពណ៌នា​អំពី​សមយុទ្ធ​នេះ​ថា ជា​ការ​គំរា.មកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ដែន​អធិបតេយ្យភាព​ជាតិ​របស់​ខ្លួន​។ ទោះ​យ៉ាងណា​ចិន​បាន​និយាយ​ថា យន្តហោះ​របស់​ពួក​គេ បាន​គោរព​តាម​ច្បាប់​អន្តរជាតិ​។

យោង​តាម​របាយការណ៍​កងទ័ពអាកាស​ម៉ា​ឡេ​ស៊ី​បានឱ្យ​ដឹង​ថា យន្តហោះ​ចិន​បាន​ហោះហើរ​តាម​បែប​យុទ្ធសាស្ត្រ ដែល​មាន​កម្ពស់​រហូត​ដល់​៨,២​គីឡូម៉ែត្រ និង​មាន​ចម្ងាយ​១១០​គីឡូម៉ែត្រ​ពី​រដ្ឋ Sarawak ។

លោក Hishammuddin Hussein រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម៉ា​ឡេ​ស៊ី​បាន​និយាយ​ថា យន្តហោះ​ទាំងនោះ​បាន​ចូល​ទៅ​ក្នុង​តំបន់​ដែនសមុទ្រ​កំពុង​មាន​ជម្លោះ​។ ហើយ​លោក​បាន​បន្ត​ថា ម៉ា​ឡេ​ស៊ី​នឹង​ចេញ​កំណត់​ទូត​តវ៉ា​ប្រឆាំង​នឹង​ការ​ឈ្លានពាន របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​។

សូម​បញ្ជាក់​ជូន​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​,​ហ្វី​លី​ពី​ន​, ប្រ៊ុ​យ​ណេ​, តៃវ៉ាន់ និង​វៀតណាម កំពុង​តែ​មាន​ជម្លោះ​តទល់​ជាមួយ​ប្រទេស​ចិន ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​នៅ​ឯ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​បើ​ទោះជា​ជម្លោះ​បាន​ថមថយ​អស់​ជា​ច្រើន​ទស​វត្ស​ក៏​ពិតមែន​។ ប៉ុន្តែ​ភាព​តានតឹង​បាន​កើនឡើង​មក​វិញ នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ