ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់តែងតែ​កើតឡើងដោយសារ​​​ម្នាក់ៗ​​មើល​ស្រាល​​ពេក​ ដូចជាក់​ស្តែង​នេះ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​រថយន្ត​ហា​យ​ឡិន​ឌ័របានបុក​ជាមួយគោ​យន្ត​កន្ត្រៃ​ បណ្តា​លឱ្យមនុស្សរង​របួសធ្ងន់​ស្រាល​២​នាក់ ឯរថ​យន្តធ្លាក់​ចេញ​ពីចិញ្ចើមផ្លូវ កើតឡើង​​នៅ​វេលា​ម៉ោង​៨និង៣០​នាទី​យប់​ថ្ងៃ​ទី​០២ ​មិថុនា ឆ្នាំ​២០២១​ ស្ថិតតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុងភូមិ​ម៉ក់​ហើ​ន…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​រថយន្ត​ហា​យ​ឡិន​ឌ័របានបុក​ជាមួយគោ​យន្ត​កន្ត្រៃ​ បណ្តា​លឱ្យមនុស្សរង​របួសធ្ងន់​ស្រាល​២​នាក់ ឯរថ​យន្តធ្លាក់​ចេញ​ពីចិញ្ចើមផ្លូវ កើតឡើង​​នៅ​វេលា​ម៉ោង​៨និង៣០​នាទី​យប់​ថ្ងៃ​ទី​០២ ​មិថុនា ឆ្នាំ​២០២១​ ស្ថិតតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុងភូមិ​ម៉ក់​ហើ​ន ឃុំ​កូប ស្រុក​អូរ​ជ្រៅ​។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា​៖ ​ជន​រង​គ្រោះ​ដែល​របួសធ្ងន់​ស្រាល​២​នាក់​មាន​១.​ឈ្មោះ ម៉ុ​ន ចាន់​ឌី ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​សំពៅ​លូន ឃុំ​ត្រពាំង​ប្រ​លិ​ត ស្រុក​សំពៅ​លូន និង២ឥ​ឈ្មោះ រ៉ា បូ​រី ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយ​ ។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា រថយន្ត​ម៉ាក​ហា​យ​ឡិនធ័រ ពាក់​ផ្លា​ក់​លេខ​ភ្នំពេញ 2X.8513​​​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិ​ស​ដៅ​កើត​ទៅ​លិច ក៏​បាន​បុក​គោ​យន្ត​ពីក្រោយ​ដែល​បើកបរ​ស្រប​ទិស​គ្នា ​ប​បណ្តាល​រថយន្ត​ធ្លាក់​ប្រឡាយ គោ​យន្ត​ក្រឡាប់​របួសធ្ងន់​ស្រាល​២​នាក់​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​រួម​ដំណើរ​ត្រូវ​បាន​សង្គ្រោះបន្ទាន់ ​ចំណែក​ម្ចាស់​រថយន្ត​បាន​គេចខ្លួន​ ។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា ​នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ​មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ចុះ​ពិនិត្យ​វាសវែង​ និងឃើញថា ដោយ​គោ​យន្ត​កន្ត្រៃ​ដែល​បើកបរ​ពេល​យប់​លើ​ផ្លូវជាតិ​គ្មាន​បិទចំណាំងផ្លាត​ពីក្រោយ និង​គ្មាន​ភ្លើង​ ទើប​បង្ក​រថយន្ត​បើកបរ​ពេល​យប់​បុក​ពីក្រោយ​បណ្តាល​របួសធ្ងន់​ស្រាល​២​នាក់​ខូចខាត​រថយន្ត​និង​គោ​យន្ត​កន្ត្រៃ​ក្រោយ​ពេល​វាស់វែង​ហើយ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ។ ​

អត្ថបទសរសេរ ដោយ