ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ប្រហារជីវិត​នៅ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​151​នាក់​ក្នុង​ឆ្នាំ​2015 ជា​តួលេខ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​20​ឆ្នាំ​កន្លង​ទៅ​នេះ

8 ឆ្នាំ មុន

អង្គការ​លើកលែងទោស​អន្តរជាតិ បាន​ក្រើនរំលឹក​ពី​កំណើន​ខ្ពស់​នៃ​ការ​ប្រហារជីវិត​អ្នកទោស​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ក្រោយ​ពី​ចំនួន​អ្នកទោស​ប្រហារជីវិត​នៅ​ក្នុង​ឆ្នាំ​២០១៥ កើន​ដល់​ទៅ​១៥១​នាក់

អង្គការ​លើកលែងទោស​អន្តរជាតិ បាន​ក្រើនរំលឹក​ពី​កំណើន​ខ្ពស់​នៃ​ការ​ប្រហារជីវិត​អ្នកទោស​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ក្រោយ​ពី​ចំនួន​អ្នកទោស​ប្រហារជីវិត​នៅ​ក្នុង​ឆ្នាំ​២០១៥ កើន​ដល់​ទៅ​១៥១​នាក់ និង​ចាត់​ទុក​ថា​ជា​តួលេខ​ដ៏​ខ្ពស់​ក្នុង​អំឡុង​២​ទស​វត្ស ។

សេចក្តីថ្លែងការណ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៥ ជា​មធ្យម​មាន​មនុស្ស​ត្រូវ​ប្រហារជីវិត​១​នាក់​ក្នុង​មួយ​ថ្ងៃ នៅ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ខណៈ​កាលពី​ឆ្នាំ​មុន​ចំនួន​អ្នកទោស​ដែល​ត្រូវ​ប្រហារជីវិត​មាន​ត្រឹមតែ​៩០​នាក់ ។

អង្គការសិទ្ធិមនុស្ស​ដែល​មា​នទី​តាំងនៅ​ក្រុង​ឡុ​ង​ដ៍​បញ្ជាក់​ថា ការ​បង្ខំ​ឱ្យ​ប្រើ​ទោស​ប្រហារជីវិត​ដ៏​ទូលំទូលាយ​របស់​អា​រា​៉​ប៊ី​សា​អ៊ូ​ឌី​ត ជំទាស់​នឹង​ច្បាប់ និង​មិន​សម​ស្រប​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ ។ ប្រសិនបើ​យុទ្ធសាស្ត្រ​យុត្តិធម៌​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត នៅ​តែ​បែប​នេះ​រមែង​ដំណើរការ​លើ​រឿង​ក្តី​លើ​ជនជាប់ចោទ​បែប​អយុត្តិធម៌ និង​មាន​ពេល​ខ្លះ​ក៏​មាន​ទំនោរ​ក្នុង​ផ្នែក​នយោបាយ​នៅ​ពីក្រោយ ។

ចំនួន​អ្នកទោស​ត្រូវ​ប្រហារជីវិត​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដែល​ឡើង​ខ្ពស់​ដល់​១៥១​នាក់ ធ្វើ​ឱ្យ​ឆ្នាំ​២០១៥ គឺជា​ឆ្នាំ​មាន​អ្នកទោស​ប្រហារជីវិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​២០​ឆ្នាំ ឬ​ចាប់តាំងពី​ឆ្នាំ​១៩៩៥ កន្លង​មក ដែល​មាន​ចំនួន​អ្នកទោស​ទទួល​ការ​ប្រហារជីវិត​ខ្ពស់​បំផុត ក្នុង​រយៈពេល​២០​ឆ្នាំ ឬ​ចាប់តាំងពី​ឆ្នាំ​១៩៩៥​មក ដែល​មាន​ចំនួន​អ្នកទោស​ទទួល​ការ​ប្រហារជីវិត​ចំនួន​១៩២​នាក់ ។

នៅ​ក្នុង​ទិន្នន័យ​បាន​គូសបញ្ជាក់​ថា ក្នុង​ចំណោម​អ្នកទោស​ប្រហារជីវិត​ទាំងនោះ គឺ​មាន​ជនបរទេស​សរុប​៧១​នាក់ ភាគច្រើន​ប្រហារជីវិត​ដោយ​កាត់​ក្បាល ៕