ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​ប្រើ​ក្រពើ​យាម​អ្នកទោស​ប្រហារជីវិត

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ ផ្សាយ​ថា លោក​ឧត្តមសេនីយ៍ ប៊ូ​ឌី វ៉ា​សេ​សូ មេបញ្ជាការ​ប៉ូលិស​ផ្នែក​បង្ក្រាប​គ្រឿងញៀ.ន ត្រៀម​ស្នើ​សារលិខិត​ទៅ​ក្រសួងយុត្តិធម៌​ទាក់ទិន​នឹង​ការ​សាងសង់​ពន្ធនាគារ​

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ ផ្សាយ​ថា លោក​ឧត្តមសេនីយ៍ ប៊ូ​ឌី វ៉ា​សេ​សូ មេបញ្ជាការ​ប៉ូលិស​ផ្នែក​បង្ក្រាប​គ្រឿងញៀន ត្រៀម​ស្នើ​សារលិខិត​ទៅ​ក្រសួងយុត្តិធម៌​ទាក់ទិន​នឹង​ការ​សាងសង់​ពន្ធនាគារ​នៅ​លើ​កោះ​ដ៏​ឆ្ងាយ​មួយ​សម្រាប់​ឃុំខ្លួន​អ្នកទោស​ប្រហារជីវិត លើ​រឿង​ក្តី​គ្រឿងញៀន​ដោយ​មាន​កងការពារ​ជា​ហ្វូង​ក្រពើ​ដ៏​កាច​សាហាវ ។

លោក​ឧត្តមសេនីយ៍ និង​ក្រុមការងារ​មាន​គម្រោង​ធ្វើ​ដំណើរ​នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​ស្វែងរក​ក្រពើ​ដើម្បី​បំពេញ​តួនាទី​ជា​ឆ្មាំ​គុក ព្រោះ​ក្រពើ​ជា​សត្វ​ដែល​មិន​អាច​ស៊ីសំណូក​បាន ។ ទោះជា​យ៉ាងណា​ក៏​ដោយ លោក​ឧត្តមសេនីយ៍​វ៉ា​សេ​សូ បញ្ជាក់​ថា គម្រោងការ​នេះ​គឺជា​ដំណាក់កាល​ចាប់ផ្តើម​ដំបូង​ដោយ​មិន​ទាន់​កំណត់​ទីតាំង​ក្នុង​ការ​សាងសង់ និង​រយៈពេល​នៃ​ការ​ដំណើរការ​ជា​ផ្លូវការ​នៅឡើយ ព្រោះ​ត្រូវ​សិក្សា​លើ​ផល​ល្អ និង​អាក្រក់​ឱ្យ​បាន​លម្អិត រួម​ទាំង​រង់ចាំ​ទទួល ចម្លើយ​នៃ​ការ​ពិចារណា​របស់​ពី​រដ្ឋាភិបាល​ជា​មុន​សិន ។

ឥណ្ឌូ​ណេ​ស៊ី​ជា​ប្រទេស​មួយ​ដែល​មានច្បាប់​ដាក់ទោស​លើ​អ្នក​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ធ្ងន់​បំផុត​នៅ​លើ​ពិភពលោក ដោយ​កាត់ទោស​ប្រហារជីវិត​ដោយ​បាញ់​ស៊ី​ប ។ នៅ​ក្នុង​ខែមេសា កន្លង​មក ឥណ្ឌូ​ណេ​ស៊ី​បាន​ប្រហារជីវិត​អ្នកទោស​បរទេស​ក្នុង​រឿង​ក្តី​គ្រឿងញៀន​ចំនួន​៧​នាក់​មក​ហើយ ។ ការ​ដាក់ទោស​បែប​នោះ​បាន​ទទួល​ប្រតិកម្ម​ពី​បរទេស​យ៉ាង​ខ្លាំង ប៉ុន្តែ​លោក​ប្រធានាធិបតី​ចូ​កូ វី​ដូ​ដូ បញ្ជាក់​ថា ការ​ដាក់ទោស​សម្រាប់​អ្នក​ជួញដូរ​គ្រឿងញៀន គឺ​ត្រូវ​ប្រហារជីវិត និង​ការ​បង្ក្រាប​គ្រឿងញៀន គឺជា​ផ្នែក​មួយ​ក្នុង​របៀបវារៈ​ដ៏​បន្ទាន់​នៅ​ក្នុង​ប្រទេស ៕