ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីកងរាជអាវុធហត្ថម្នាក់ដឹកស្រីស្នេហ៍មក​ហូបអីតាមផ្លូវ​ ត្រូវប្រពន្ធតាមទាន់ ​ផ្អើ.លរត់ចែកជើងគ្នា​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ មន្ត្រីកងរាជអាវុធហត្ថម្នាក់បានដឹកស្រីស្នេហ៍ទៅអង្គុយញ៉ាំគុយទាវនៅតាមដងផ្លូវហើយត្រូវស្ត្រីជាប្រពន្ធដឹក​

រាជធានីភ្នំពេញ មន្ត្រីកងរាជអាវុធហត្ថម្នាក់បានដឹកស្រីស្នេហ៍ទៅអង្គុយញ៉ាំគុយទាវនៅតាមដងផ្លូវហើយត្រូវស្ត្រីជាប្រពន្ធដឹក​កូនមកតាមទាន់និងមានការឈ្លោះប្រកែកគ្នាហើយបុរសជាប្ដីព្រមទាំងស្រីស្នេហ៍បានរត់ចែកជើងគ្នាបាត់។

ហេតុការណ៍ខាងលើ​នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ​៣និង​៣០នាទីរសៀលថ្ងៃទី២ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចច្រកចូលបុរីរុងរឿង ស្ថិត​ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសដែលដឹកស្រីស្នេហ៍ត្រូវប្រពន្ធតាមទាន់នោះពុំត្រូវស្គាល់ឈ្មោះឡើយ ​ប៉ុន្តែ​ត្រូវបាន​គេអះអាងថាជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជិះរថយន្ត​មួយគ្រឿង​ម៉ាក​ឡិចស៊ីសRX330 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ ។ ចំណែកស្រ្តីជាប្រពន្ធពុំស្គាល់ឈ្មោះនោះទេ​ ជិះរថយន្ត​មួយគ្រឿង​ម៉ាក​កាមរី ពណ៌ស ដោយមានកូនតូចម្នាក់មកជាមួយ។រីឯស្រីស្នេហ៍បានគេចខ្លួនបាត់។

តាម​ប្រភព​ព័ត៌មាន​​បាន​ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមន្ត្រីកងរាជអាវុធហត្ថរូបនោះបានជិះរថយន្ត​មួយគ្រឿង​ម៉ាកឡិចស៊ីសខាងលើ បានដឹកស្រីស្នេហ៍មកឈប់អង្គុយញ៉ាំគុយទាវនៅតាមដងផ្លូវច្រកច្រូកចូលបុរីរុងរឿង ។ ខណៈពេលកំពុងញ៉ាំគុយទាវមិនទាន់រួចរាល់ផង ស្រាប់តែស្ត្រីជាប្រពន្ធបានជិះរថយន្តមួយគ្រឿងមកឈប់ក្បែរនោះរករឿង និងឡូឡាផ្អើលហាងគុយទាវ នៅលើដងផ្លូវ ។ ភ្លាមៗនោះ​នារីវ៍យក្មេងដែលជាស្រីស្នេហ៍បានគេចខ្លួន​បាត់ នៅសល់តែ២នាក់ប្តីប្រពន្ធបានឈ្នោះប្រកែកគ្នា ។ លុះក្រោយមកកម្លាំងកងរាជអាវុធហត្ថខណ្ឌបានចុះទៅសម្របសម្រួល។

តាម​ប្រភពពី​បុរសជាប្តីបានអោយដឹងថា ​គាត់​បានដឹកស្រីស្នេហ៍មកហូបគុយទាវ ស្រាប់តែប្រពន្ធមកទាន់ ហើយ​នារីជា​ស្រីស្នេហ៍រូបនោះ ភ័យក៏គេចខ្លួន​បាត់់ ។

​តាម​ប្រភពពី​ប្រពន្ធបានអោយដឹងថា ប្តីបានលួចលាក់​មានស្រីជាយូរមក​ហើយ ទើបតែតាមទាន់នៅពេលនេះ ។

បន្ទាប់ពីសម្របសម្រួលគ្នា អ្នកសារព័ត៌មានចុះទៅដល់ ស្រាប់តែ​២នាក់ប្តីប្រពន្ធបានជិះរថយន្តគេចចេញ​បាត់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ