ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញទិដ្ឋភាពទឹកបែបនេះ​កុំគិត​ថា​មិន​អី បាន​បាត់ជីវិត​​មួយ​​​ហើយ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់ត្រូវគេដឹងថា ពេល​​ត្រឡប់​ពី​ចំការ​ហែល​ទឹក​ឆ្លង​អូរ ក៏​បណ្តាល​ឱ្យលង់ទឹក​ស្លា.ប់ ហើយ​ត្រូវ​បាន​អ្នកស្រុក​ប្រ​ទះឃើញ​សព​អណ្តែត​ទឹក​ បង្កការភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​១២ថ្ងៃត្រង់​ថ្ងៃ​ទី​០១ មិថុនា ស្ថិត​​នៅ​ចំណុច​អូរ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​…

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់ត្រូវគេដឹងថា ពេល​​ត្រឡប់​ពី​ចំការ​ហែល​ទឹក​ឆ្លង​អូរ ក៏​បណ្តាល​ឱ្យលង់ទឹក​ស្លា.ប់ ហើយ​ត្រូវ​បាន​អ្នកស្រុក​ប្រ​ទះឃើញ​សព​អណ្តែត​ទឹក​ បង្កការភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​១២ថ្ងៃត្រង់​ថ្ងៃ​ទី​០១ មិថុនា ស្ថិត​​នៅ​ចំណុច​អូរ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​ ពី​ភូមិ​ព្រៃវែង ឃុំ​គំ​រំ ស្រុក​ថ្មពួក​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​គំរូ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​មានឈ្មោះ សែន សាម អាយុ​១៨​ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក​ ។ តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា ​សាច់ញាតិ​គឺ​ជន​រង​គ្រោះ​បាន​ត្រឡប់​ពី​ចំការ​នៅ​ខាងជើង​ភូមិ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ ហើយ​ពេល​ត្រឡប់​មក​ពី​មើល​ចំការ​វិញ​ ទំនង​ហែល​ទឹក​ឆ្លង​អូរ​បណ្តាល​លង់ទឹក​បាត់​ទៅ​រក​មិនឃើញ ។

លុះ​ដល់​​​​​​ម៉ោង​១២ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១ ទើប​អ្នកស្រុក​ទៅ​ចំការ​ដើរ​កាត់ ក៏​ប្រ​ទះ​ឃើញ​សាកសព​អណ្តែត​ទឹក​ហើយ​ប្រាប់​សាច់ញាតិ​។
មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​ព័ត៌មាន​ហើយ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ​ឃើញ​ថា​ ជន​រង​គ្រោះ​គឺ​លង់ទឹក​ស្លា.ប់ ក្រោយ​ពិនិត្យ​ហើយ​ប្រគល់​ជន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ