ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តក្រចេះ​​រក​ឃើញ​អ្នកឆ្លង​​កូ​វី​ដ​១៩​ចំនួន​៥​នាក់​ថ្មី​ទៀត ​ក្នុង​​ស្រុក​សំបូរ

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ​ ៖ ​រដ្ឋបាល​ខេត្តក្រចេះនៅ​ថ្ងៃ​ទី​២ ​មិថុនា ឆ្នាំ​២០២១​ នេះ បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩​ចំនួន​៥​នាក់​ទៀត​។​ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តក្រចេះ ដែល​ភ្នាក់ងារ​ទទួល​បាន​ ។…

ខេត្ត​ក្រចេះ​ ៖ ​រដ្ឋបាល​ខេត្តក្រចេះនៅ​ថ្ងៃ​ទី​២ ​មិថុនា ឆ្នាំ​២០២១​ នេះ បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩​ចំនួន​៥​នាក់​ទៀត​។​ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តក្រចេះ ដែល​ភ្នាក់ងារ​ទទួល​បាន​ ។

រដ្ឋបាល​ខេត្តក្រចេះបាន​បញ្ជាក់​ថា អ្នកជំងឺ​កូ​វី​ដ​១៩​ទី​១ មានឈ្មោះ ឡុ​ង ឈាវ​ហួ ភេទ​ស្រី អាយុ​២៤​ឆ្នាំ
ទី​២​ឈ្មោះ លី សុ​ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ
ទី​៣,​ឈ្មោះ លី ហួ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ
ទី​៤​ឈ្មោះ លី គុណា ភេទ ស្រី អាយុ​១៧​ឆ្នាំ
ទី​៥​ឈ្មោះ នុ​ត ស្រី​ឡៃ ភេទ​ស្រី អាយុ ១៩​ឆ្នាំ អ្នក​ទាំង​មាន​ទីលំនៅ​ភូមិ​ជើង​ពា​ធ ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ​។

តាម​ការ​បញ្ជាក់​ក្នុង​លិខិត​តរបស​រដ្ឋបាល​ខេត្ត អ្នក​៥​នាក់​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១ បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្តកំពង់ធំ​តាម​រថយន្ដ​ផ្ទាល់​ខ្លួន​មក​លំនៅ​ឋាន​នៅ​ភូមិ​ជើង​ពា​ធ ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ ហើយ នៅ​ថ្ងៃ​ទី​១ ,២ ខែមិថុនា ឆ្នាំ​២០២១​នេះ មាន​អាកា​រះ ក្ដៅខ្លួន ក្អក ពិបាក​ដកដង្ហើម ក៍បាន​មក​ជួប​គ្រួ​ពេទ្យមន្ទីរ​ពេទ្យ​បង្អែក​ស្រុក​សំបូ​ធ្វើតេស្ត​រហ័ស ជា​លទ្ធផល​វិជ្ជមាន​កូ​វី​ដ​១៩​ត្រូវ​បាន​ក្រុម​គ្រួ​ពេទ្យមន្ទី​ពេទ្យ​បង្អែក​ស្រុក​សំបូរ បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

រដ្ឋបាល​ខេត្ត​សូម​អំពាវនាវដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយឈ្មោះ​អ្នក​ទាំង​៥​នាក់ សូម​រួសរាន់​មក​ជួប​ក្រុម​គ្រូពេទ្យ ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​៕ ដោយ៖ ប៊ុន លីនណា

អត្ថបទសរសេរ ដោយ