ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះកម្ពុជាមានកំណត់ត្រាស្លា.ប់ខ្ពស់ ដល់ ១០ នាក់ដោយសារកូវីដ ខណៈឆ្លងដល់ទៅ ៧៥០នាក់

1 ខែ មុន

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះបានប្រកាសឱ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ ស្លា.ប់ដល់ទៅ ១០ នាក់ នាថ្ងៃទី ១ ខែមិថុនា…

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះបានប្រកាសឱ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ ស្លា.ប់ដល់ទៅ ១០ នាក់ នាថ្ងៃទី ១ ខែមិថុនា ដែលជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃមិនធ្លាប់មានចាប់តាំងពីកម្ពុជាមានករណីអ្នកជំងឺទទួលមរណភាពដោយកូវីដ១៩ នាថ្ងៃទី ១១ ខែមីនា កន្លងមក ។

យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល ក៏បានឱ្យដឹងផងដែរថា រកឃេីញករណីឆ្លងថ្មី ៧៥០នាក់ នាថ្ងៃទី ១​ ខែមិថុនា ក្នុងនោះ -ចូលកម្ពុជា ៣៤នាក់ ករណីជាសះស្បើយមានចំនួន ៦៥៣នាក់ -ស្លា.ប់ថ្មី ១០នាក់ ។

សម្រាប់ស្ថានភាពកូវីដ-១៩ នៅកម្ពុជា គឺមាន អ្នកឆ្លងសរុប ៣១ នា៤៦០ក់ អ្នកជាសះស្បើយសរុប ២៤ ០៤២នាក់ – អ្នកស្លា.ប់សរុប ២៣០នាក់ ៕