លួចម៉ូតូបងថ្លៃជិះគេចពីខេត្តសំដៅទៅភ្នំពេញ ស្រាប់តែជួបគ្រោះអកុសលតាមផ្លូវ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំមួយគ្រឿងបុកជាមួយម៉ូតូមួយគ្រឿង បណ្តាលឱ្យអ្នកបើកបរម៉ូតូបាត់បង់
ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំមួយគ្រឿងបុកជាមួយម៉ូតូមួយគ្រឿង បណ្តាលឱ្យអ្នកបើកបរម៉ូតូបាត់បង់
ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំមួយគ្រឿងបុកជាមួយម៉ូតូមួយគ្រឿង បណ្តាលឱ្យអ្នកបើកបរម៉ូតូបាត់បង់ជីវិត ចំណែកអ្នកបើកបររថយន្តបានរងរបួសមធ្យម ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០៥-២០៦ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ភាគីខាងម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HH-0204 បើកបរដោយឈ្មោះ អាន់ គុណ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបាត់បង់ជីវិត ។ ចំណែកភាគីខាងរថយន្តធុនធំ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C-2417 បើកបរដោយឈ្មោះ សួន រួម ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅនៅខេត្តកំពង់ស្ពឺ បានរងរបួសមធ្យម។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីទិពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចខាងលើបានវ៉ាជែងក៏ជ្រុលទៅបុករថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ដែលមានទិសដៅផ្ទុយគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លា.ប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តបានរងរបួសមធ្យម ត្រូវបានគេបញ្ជូលទៅព្យាបាលនៅគ្លីនិកឯកជន ។
ក្រោយពេលកើតហេតុ ស.ពជនរងគ្រោះម្នាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។
តាមការបំភ្លឺពីបងថ្លៃរបស់ជនរងគ្រោះជាអ្នកបើកបរម៉ូតូបានប្រាប់ឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ អាន់ គុណ ត្រូវជាប្អូនថ្លៃ បានលួចយកម៉ូតូរបស់គាត់ពីភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជិះគេខ្លួនឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចខាងលើក៏បានបុកជាមួយរថយន្ត បណ្តាលឲ្យបាត់បង់ជីវិតតែម្ដង ៕
ចែករំលែកព័តមាននេះ