ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​មួយ​យប់ ស្អែក​ព្រឹក​ឡើង ប្រទះឃើញ​អណ្តែត​ក្នុង​ទឹកអូរ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ​៖ ក្មេងប្រុស​ជំទង់​ម្នាក់ គេ​ប្រទះឃើញ​បាត់បង់​ជីវិត ដោយ​អណ្តែត​ទឹកអូរ​តា​សឹក ចម្ងាយ ១៥០០​ម៉ែត្រ ខាងជើង​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ…

​ខេត្តបន្ទាយមានជ័យ​៖ ក្មេងប្រុស​ជំទង់​ម្នាក់ គេ​ប្រទះឃើញ​បាត់បង់​ជីវិត ដោយ​អណ្តែត​ទឹកអូរ​តា​សឹក ចម្ងាយ ១៥០០​ម៉ែត្រ ខាងជើង​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១​។​

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​គំរូ បាន​ឲ្យ​ដឹងថា ក្មេង​ជំទង់​រងគ្រោះ ឈ្មោះ សែន សាម ភេទ​ប្រុស អាយុ ១៨​ឆ្នាំ នៅ​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​ឪពុកម្តាយ ក្មេងរងគ្រោះ ជា​មនុស្ស​មាន​សតិ​មិន​គ្រប់គ្រាន់ ហើយ​កើត​ជំងឺ​ប្រចាំកាយ ស្ក​ន់ នៅ​មុនពេល​កើតហេតុ ក្មេងប្រុស​រងគ្រោះ ត្រូវ​ឪពុកម្តាយ បាន​នាំទៅ​ចម្ការ ដោយ​ឆ្លង​អូរ​តា​សឹក ដែល​នៅ​ចម្ងាយ​ពី ១៥០០​ម៉ែត្រ ខាងជើង​ភូមិ​ព្រៃវែង​។ លុះ​នៅវេលា​ម៉ោង ១​រសៀល ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ ក្មេងរងគ្រោះ​បាន​សុំ​ឪពុកម្តាយ ត្រឡប់មកផ្ទះ​វិញ ដោយ​ដើរ​ឆ្លង​អូរ ម្នាក់ឯង ដែលមាន​ជម្រៅ​ប្រហែល​ជាង ០១​ម៉ែត្រ ចម្ងាយ​ប្រហែលជា ០៧​ម៉ែត្រ​។

​នៅពេល​ឪពុកម្តាយ ត្រឡប់មក​ដល់ផ្ទះ​វិញ មិនឃើញ​កូន​។ មកដល់​ផ្ទះ ក៏​នាំគ្នា​ដើររក តែ​រក​មិនឃើញ លុះដល់​វេលា​ម៉ោង ១២​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ ម្តាយ​បាន​ប្រទះឃើញ​សព​កូន​អណ្តែត​ទឹក ទាក់​នឹង​គល់ឈើ ដែល​នៅ​ចម្ងាយ​ពី​កន្លែង ដែល​តែង​ដើរ​ឆ្លង​ទឹក​ចម្ងាយ​ប្រហែលជា ១០​ម៉ែត្រ ហើយក៏​នាំគ្នា​ស្រង់ យក​សព​ចេញពី​ទឹក​។​

​នគរបាល​ប៉ុស្តិ៍​បាន​បញ្ជាក់ថា តាម​ការពិនិត្យ​របស់​ក្រុមការងារ ដែលមាន​កម្លាំង​ប៉ុស្ដិ៍ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក សហការ​ជាមួយ​គ្រូរ​ពេទ្យ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ​ធ្វើការ​ពិនិត្យ លើ​សព ពុំមាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​បទល្មើស​ទេ​។​

ប៉ូលិស​ដាក់​ការសង្ស័យថា នៅពេលដែល​ក្មេងរងគ្រោះ កំពុង​ដើរ​ឆ្លង​អូរ ស្រាប់តែ​ជំងឺ​ស្ក​ន់​នោះ រើ ប្រកាច់​ក្នុង​ទឹក​ម្នាក់ឯង គ្មាន​អ្នក​ជួយ បណ្តាល​លង់ទឹក​អូរ ស្លាប់​តែម្តង​។ សព ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ