ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​កន្លែង​បន្ថែម​សម្រាប់​ធ្វើ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​ទីកន្លែង​បូជាសព​អ្នក​ដែល​ស្លា​-​ប់​ដោយ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ លោក ឃ្លោក នួ​យ អភិបាលរង​ខេត្ត និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ទីតាំង​មួយ​ចំនួន​បន្ថែម​ទៀត សម្រាប់​ត្រៀម​ធ្វើ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​ធ្វើ​ជា​ទីប​ច្ឆា សម្រាប់​បូជាសព​អ្នក​ដែល​ស្លា​-​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត បាន​លើក​ឡើង​ថា ៖

ដោយ​អនុវត្ត​តាម​ការ​ណែនាំ និង​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល ទើប​រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជា​ច្រើន​កន្លែង សម្រាប់​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ផ្ទាល់ ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ និង​បងប្អូន​ដែល​ទើបតែ​វិល​ត្រលប់​មក​ពី​តំបន់​ប្រឈម​តាម​បណ្តា​ខេត្ត​នានា និង​មក​ពី​រាជធានី​ភ្នំពេញ ក្នុង​ករណី​សង្ស័យ​ណាមួយ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​សុខភាព​រួច ជា​ពិសេស​បងប្អូន​ពលករ ដែល​បាន​វិល​ត្រលប់​មក​ពី​ក្រៅប្រទេស​ដូច​ជា ប្រទេស​ថៃ​ជាដើម​។

ប្រភព​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​ក៏​បាន​រៀបចំ​ក្រុមការងារ ដែល​មានការ​ចូលរួម​ពី​បណ្តា​មន្ទីរ​អង្គភាព ស្ថាប័ន​ជុំវិញ​ខេត្ត និង​ក្រុម​យុវជន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សាខា​ខេត្ត​ប៉ៃលិន​(​ស​.​ស​.​យ​.​ក​.​ខេត្ត​) ធ្វើការ​ចម្អិន​ម្ហូបអាហារ សម្រាប់​បងប្អូន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៣​ពេល​ជា​ប្រចាំ​ថ្ងៃ​ផង​ដែរ​។ លោក​ជំទាវ​បាន​បញ្ជាក់​ថា ៖ ដោយឡែក​ទីតាំង​ប​ច្ឆា​សម្រាប់​បូជាសព អ្នក​ដែល​ស្លា​-​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្តែង រួចរាល់​អស់ហើយ និង​សម្រេច​ជ្រើសរើស​ទីតាំង​ត្រៀម​ទុក​សម្រាប់​រៀបចំ​ធ្វើ​ជា​កន្លែង​បូជាសព ដោយ​គិតគូរ​ពី​សុវត្ថិភាព និង​មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះ​ឡើយ​។

សូម​បញ្ជាក់​ថា ៖ នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ បាន ស្រី​មុំ ក៏​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កងកម្លាំង​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ​ជំនាញ​ទាំងអស់ ដែល​កំពុង​បំពេញបេសកកម្ម​ដ៏​ថ្លៃថ្លា សម្រាប់​ប្រជាជន និង​ប្រទេស​ជាតិ នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុង​ខេត្ត​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដោយ​អនុវត្ត​វិធានការ (៣​ការពារ ៣​កុំ​) របស់​ប្រមុខ​រដ្ឋាភិបាល និង​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ថែម​ទៀត​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ