ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌ​ច្បារ​អំពៅ៖ សាមគ្គីភាព​ផ្ទៃក្នុង​ល្អគឺជា​ស្នូល​គ្រឹះ​យ៉ាង​សំខាន់​របស់​កងកម្លាំង​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ធ្វើការ​ណែនាំ​ដល់​កម្លាំង​ប្រជា​ការពារ​ទាំងអស់ ត្រូវ​បង្កើន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង ចេះ​ស្រលាញ់​ចេះ​យកអាសា​គ្នា ក៏​ដូច​ជា​ការ​សហការ​ជាមួយ​គ្នា​អោយ​បាន​ល្អ​មុតមាំ​បំផុត ដើម្បី​ជា​ស្នូល​គ្រឹះ​ក្នុង​ការ​បំពេញភារកិច្ច​ថែរក្សា​ការពារ…

រាជធានី​ភ្នំពេញ ៖ លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ធ្វើការ​ណែនាំ​ដល់​កម្លាំង​ប្រជា​ការពារ​ទាំងអស់ ត្រូវ​បង្កើន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង ចេះ​ស្រលាញ់​ចេះ​យកអាសា​គ្នា ក៏​ដូច​ជា​ការ​សហការ​ជាមួយ​គ្នា​អោយ​បាន​ល្អ​មុតមាំ​បំផុត ដើម្បី​ជា​ស្នូល​គ្រឹះ​ក្នុង​ការ​បំពេញភារកិច្ច​ថែរក្សា​ការពារ ពិសេស​បម្រើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ទាំងមូល​ផង​ដែរ ។ ​ការ​ក្រើនរំលឹក​របស់​លោក​អភិបាល​ខណ្ឌ ធ្វើ​ឡើង​នា​វេលា​រសៀល​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​ពិធី​ចែក​ជូនអំណោយ​ជា​ស្បៀងអាហារ និង​ថវិការ​មួយ​ចំនួន ជូន​ដល់​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​៥០​នាក់ ដែល​បាន​ពាលី​កម្លាំង​បំពេញភារកិច្ច​ក្នុង​រយះ​កាល​កន្លង​ទៅ ។

ទន្ទឹម​នឹង​ការ​ក្រើនរំលឹក​ដដែល​នោះ លោក​អភិបាល​ខណ្ឌ ក៏​បាន​លើក​ឡើង​ថា នៅ​ក្នុង​រយះ​កាល នៃ​ការ​ជួប​នូវ​វិបត្តិ​កូ​វី​ដ​១៩​នេះ បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន លោក​អាច​មាន​ពេល​គ្រប់គ្រាន់​សម្រាក​នៅ​ជុំ​ក្រុម​គ្រួ​សារបាន ប៉ុន្តែ​កងកម្លាំង​របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មិន​ថា​ជា​នគរបាល កម្លាំង​កងរាជអាវុធហត្ថ ឬ​កម្លាំង​ប្រជា​ការពារ​ឡើយ គឺ​ពុំ​មាន​វេលា​ដូច​បងប្អូន​ពលរដ្ឋ​ទូទៅ​ឡើយ ដោយសារ​តែ​វា​ជា​ភារកិច្ច​ដែល​អាជ្ញាធរ និង​កងកម្លាំង​ទាំងអស់​ត្រូវ​ចាំបាច់​បំពេញ​ជូន​ពលរដ្ឋ និង​សង្គម​ជាតិ ។ ហើយ​ប្រសិនបើ​អាជ្ញាធរ និង​កងកម្លាំង​ទាំងអស់​អាច​មាន​ជម្រើស​សម្រាក​ផ្ទះ​ជួបជុំ​គ្រួសារ​ដូច​បងប្អូន​ពលរដ្ឋ​ធម្មតា ក៏​ជា​រឿង​ល្អ​ដែរ ប៉ុន្តែ​គឺ​ពុំ​មាន​នោះ​ទេ ព្រោះ​អាជ្ញាធរ នឹង​មាន​កាតព្វកិច្ច​ក្នុង​ការ​ថែរក្សា​ការពារ នូវ​សុខ​សុវត្ថិភាព​ជូន​បងប្អូន​ពលរដ្ឋ​ទាំងអស់​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​ដែល​បងប្អូន​ពលរដ្ឋ​មាន​តម្រូវការ​អោយ​អាជ្ញាធរ​សា​ធារ​ណះ​ជួយ ។

ឈ្លៀត​ក្នុង​ឱកាស​ដដែល​នោះ លោក​អភិបាល​ខណ្ឌ​សុំ​ធ្វើការ​កើត​ស​សើរ​ខ្ពស់​ដល់​កងកម្លាំង​សន្តិសុខ​ខណ្ឌ ដែល​មាន​លះបង់​កម្លាំងកាយ​ចិត្ត និង​ពេលវេលា ក្នុង​ការ​បំពេញភារកិច្ច​បម្រើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​កន្លង​មក ដោយ​មិន​ខ្វល់ខ្វាយ​ពី​ការ​ហត់នឿយ ពិសេស​នោះ គឺ​ការ​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ​មួយ​រយះ​ធំ ក្នុង​រយះ​កាល​នៃ​វិបត្តិ​កូ​វី​ដ​១៩ ដែល​ជា​ពេលវេលា​កាត់​ផ្តាច់​ការ​ជួបជុំ​គ្នា សូ​ម្បី​តែ​ក្រុម​គ្រួសារ​ក៏​មិន​អាច​ជិត​ស្និ​ទ្ធិ​បាន​ឡើយ ។

ទន្ទឹម​នឹង​នោះ​ដែរ លោក​អភិបាល ស្នើរ​អោយ​កងកម្លាំង​សន្តិសុខ​ខណ្ឌ ត្រូវ​បន្ត​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ពិសេស​៣​ការពារ​៣​កុំ របស់​សម្តេច​តេ​ជោ ហ៊ុន​សែន ប្រមុខ​ថ្នាក់ដឹកនាំ នៃ​កម្ពុជា អោយ​បាន​ខ្ជាប់ខ្ជួន​បំផុត ព្រោះ​យើង​ជា​រាជការ​សា​ធារ​ណះ ជា​មន្ត្រី​ជួរ​មុខ​ក្នុង​ការ​អនុវត្ត​ការងារ ដូច្នោះ​ហើយ​ត្រូវ​ប្រយ័ត្នប្រយែង​អោយ​បាន​ខ្ពស់​បំផុត ជៀសវៀង​មានការ​ឆ្លង​ជម្ងឺ​កូ​វី​ដ ដោយ​កត្តា​ធ្វេសប្រហែស ឬ​ភាព​ឆក​ល្វែង​ណាមួយ​នោះ ធ្វើ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរដល់​ជួរ​មន្ត្រី​សា​ធារ​ណះ និង​សង្គម​ជាតិផង​ដែរ ៕ ដោយ៖ លី​ហេង

អត្ថបទសរសេរ ដោយ