ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៣​ថ្ងៃ ចាប់​បាន​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​មុំ​ា​ង​ជា​បន្តបន្ទាប់​រហូត​ដល់​១២​គ្រឿង

2 ឆ្នាំ មុន
  • ភ្នំពេញ

ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ចំនួន​១២​គ្រឿង ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ឃាត់​ទុកជា​បន្តបន្ទាប់​រយៈពេល​៣​ថ្ងៃ​ហើយ និង​បាន​អញ្ជើញ​ម្ចាស់​ម៉ូតូ​ចូលខ្លួន​មក​ទទួល​ការ​ផា​ពិន័យ តាម​ច្បាប់ ដោយ​ក្នុង​១​គ្រឿង​ចំនួន​

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ចំនួន​១២​គ្រឿង ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ឃាត់​ទុកជា​បន្តបន្ទាប់​រយៈពេល​៣​ថ្ងៃ​ហើយ និង​បាន​អញ្ជើញ​ម្ចាស់​ម៉ូតូ​ចូលខ្លួន​មក​ទទួល​ការ​ផា​ពិន័យ តាម​ច្បាប់ ដោយ​ក្នុង​១​គ្រឿង​ចំនួន​១០​ម៉ឺន​រៀល និង​អោយ​ដោះ​ដូរ​បំពង់​ស៊ី​ម៉ាំង​ធម្មតា​វិញ ។ ការ​ផាកពិន័យ និង​ណែនាំ​ក្រុម​យុវជន​ទំនើង​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១ នៅ​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។

លោក​វរសេនីយ៍ទោ គង់ រតនៈ​ភ័​ណ្ឌ អធិការ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ទទួល​ផែន​ចរាចរ​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​មុំា​ង​ប្រែ​ន​នេះ ធ្វើ​ឡើងជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១ រហូត​ដល់​យប់​ថ្ងៃ​ទី​៣១ ខែមិថុនា ឆ្នាំ​២០២១ ដោយ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ដាក់​គោលដៅ​ស្ទាក់​ឃាត់​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​មុំ​ា​ង​(​ប្រែ​ន​) នៅ​ក្នុង​មូលដ្ឋាន​ស្សី​កែវ​។

ជា​លទ្ធផល​អធិការដ្ឋាន​បាន​ឃាត់​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​មុំ​ា​ង (​ប្រែ​ន​) បាន​ចំនួន​១២​គ្រឿង​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្វាយប៉ាក​ហើយ និង​បាន​អញ្ជើញ​ម្ចាស់​ម៉ូតូ​មក​ធ្វើការ​ផាកពិន័យ និង​ណែនាំ​អោយ ដោះ​ដូរ​ស៊ី​ម៉ាំង​នៅ​ពេល​នេះ​។

លោក​វរសេនីយ៍ឯក ហ៊ា​ង ថា​រ៉េ​ត អធិការ​នគរបាល​ខណ្ឌឫស្សីកែវ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើ​កិច្ចសន្យា​រួច បាន​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំង​អស់នោះ​ដោះ​ដូរ​បំពង់​ស៊ី​ម៉ាំង​ដែល​ឮ​ខ្លាំង​ចេញ និង​ដាក់​បំពង់​ស៊ី​មុំ​ា​ង​ធម្មតា​ចូល​វិញ​ដោយ​ខ្លួនឯង និង​បាន​ផាក​វិន័យ​ជា​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក រួច​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​សន្យា​ថា ឈប់​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​ឲ្យ​ឮ​ខ្លាំង​ៗ​ជា​ការ​រំខាន​ដល់​សាធារណជន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ