ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​ចម្លែក​មួយ​ក្នុង​ប្រទេស​ជប៉ុន​បើក​សម្រាប់​អ្នក​អស់​ជីវិត

8 ឆ្នាំ មុន

នៅ​ក្នុង​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន មាន​សណ្ឋាគារ​មួយ​មាន​លក្ខណៈ​ចម្លែក​បំផុត​គឺ​សម្រាប់​តែ​អ្នក​ចែក​ឋាន​ទៅ ដើម្បី​ឱ្យ​មនុស្ស​ក្នុង​គ្រួសារ និង​ញាតិ​មិត្ត​ជិត​ឆ្ងាយ​មាន​កន្លែង​ធំ​ទូលាយ​ជួបជុំ​គ្នា​ជុំវិញ​សព ។

នៅ​ក្នុង​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន មាន​សណ្ឋាគារ​មួយ​មាន​លក្ខណៈ​ចម្លែក​បំផុត​គឺ​សម្រាប់​តែ​អ្នក​ចែក​ឋាន​ទៅ ដើម្បី​ឱ្យ​មនុស្ស​ក្នុង​គ្រួសារ និង​ញាតិ​មិត្ត​ជិត​ឆ្ងាយ​មាន​កន្លែង​ធំ​ទូលាយ​ជួបជុំ​គ្នា​ជុំវិញ​សព ។ សណ្ឋាគារ​លំដាប់​ផ្កាយ​៣​នេះ​ឈ្មោះ Relation មាន​បំពាក់​បរិក្ខារ​គ្រប់គ្រាន់​រួម​មាន ទូរទស្សន៍ ក្បាល​វី​ដេ​អូ ទូទឹកកក ចង្ក្រាន​កំ​ដៅ អាង​ងូតទឹក​…​ដូច​សណ្ឋាគារ​ដទៃ​ទៀត​ដែរ ។ នៅ​ជាប់​នឹង​ផ្លូវ​ចូល​របស់​សណ្ឋាគារ គឺជា​បន្ទប់​ជណ្ដើរយន្ដ​ពិសេស មាន​បុគ្គលិក​បម្រើ​ការ​គ្រប់​ម៉ោង សម្រាប់​ជញ្ជូន​សព​ឡើង​បន្ទប់​ដែល​អតិថិជន​ជ្រើសរើស ។

ម្ចាស់​សណ្ឋាគារ Relation ឈ្មោះ​យ៉ូ​ស៊ី​ហ៊ី​រ៉ូ គូ​រី​ស៊ូ បានឱ្យ​ដឹង​ថា សណ្ឋាគារ​របស់​គាត់​បើក​ដំណើរការ​៤​ឆ្នាំ​ហើយ ។ ដោយសារ​អ្នក​នៅ​ទីក្រុង​មិនសូវ​មាន​កន្លែង​ទូលាយ ហេតុនេះ​សណ្ឋាគារ​របស់​គាត់​តាំងពី​បើក​ដំបូង​រហូត​ដល់​សព្វថ្ងៃ​មាន​អតិថិជន​កាន់តែ​ច្រើន​ឡើងជា​លំដាប់ ព្រោះ​គេ​ត្រូវការ​កន្លែង​ធំ​ទូលាយ​ជុំវិញ​សាច់ញាតិ​ដែល​ទើបតែ​ចែក​ឋាន​ទៅ ដើម្បី​រៀបចំ​ពិធី ផ្សេង​ៗ​មុន​ពេល​បញ្ចុះ​ឬ​បូជា ។ តម្លៃ​មួយ​កញ្ចប់​សម្រាប់​មួយ​បន្ទប់​ថោក​ជាងគេ​មួយ​ថ្ងៃមួយ​យប់ ដែល​រួម​មានការ​បញ្ចុះ ឬ​បូជា និង​មឈូស​ផង​គឺ​ថ្លៃ​១៨៥.០០០​យ៉េន ប្រមាណ​ជា​១.៥០០​ដុល្លារ​អា​មេ​រិ​ក ៕