ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ិ​ស្លា​ម​នឹង​ក្លាយជា​សាសនា​លេចធ្លោ​នៅ​ឆ្នាំ​2070

8 ឆ្នាំ មុន

នៅ​ឆ្នាំ​២០៧០ សាសនា​អ៊ិ​ស្លា​ម​នឹង​យក​ប្រៀប​លើ​សាសនា​គ្រឹ​ស្ត ហើយ​ក្លាយទៅជា​សាសនា​លេចធ្លោ​របស់​ពិភពលោក ។ ច្រើន​ជាង​១​ភាគ​៤​នៃ​ប្រជាជន​លើ​ពិភពលោក​គឺជា​ម៉ូ​ស្ល៊ីម​នៅ​ឆ្នាំ​២០២០

នៅ​ឆ្នាំ​២០៧០ សាសនា​អ៊ិ​ស្លា​ម​នឹង​យក​ប្រៀប​លើ​សាសនា​គ្រឹ​ស្ត ហើយ​ក្លាយទៅជា​សាសនា​លេចធ្លោ​របស់​ពិភពលោក ។ ច្រើន​ជាង​១​ភាគ​៤​នៃ​ប្រជាជន​លើ​ពិភពលោក​គឺជា​ម៉ូ​ស្ល៊ីម​នៅ​ឆ្នាំ​២០២០ ហើយ​ការ​កើនឡើង​នេះ​នៅ​តែ​បន្ត​ច្រើន​ទសវត្សរ៍​ទៀត ។

ការ​កើនឡើង​នៅ​អនុ​តំបន់​អាហ្វ្រិក​សាហា​រ៉ា រួម​ជាមួយនឹង​អត្រាកំណើត​ខ្ពស់​ក្នុង​តំបន់​នោះ​ទៀត​ផង ។ ថ្វីបើ​កត្តា​ទាំងនេះ​កំពុង​នឹង​ចាប់ផ្តើម​ស្ថិត​នៅ​ស្ថិរភាព ខណៈ​ប្រទេស​មិន​កាន់សាសនា​អ៊ិ​ស្លា​ម​បាន​បន្ត​កើនឡើង​នៅ​ពេល​ត្រូវ​បាន​គេ​វាស់​ស្ទង់​គិត​ជា​ភាគរយ​នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក​បាន​ធ្លាក់​ចុះ​ពី​១៦,៤% ក្នុង​ឆ្នាំ​២០១០ រហូត​ទៅ​ដល់​១៣,២% ក្នុង​ឆ្នាំ​២០៥០ ហើយនឹង​តិច​ជាង​១២%​នៅ​ឆ្នាំ ២០៧០ ។ សាសនា​គ្រឹ​ស្ត និង​សាសនា​ម៉ូ​ស្ល៊ីម​នឹង​ទទួល​សាសនិក​រៀង​ៗ​ខ្លួន​ចំនួន​៣២,២% ដូច​គ្នា​នៅ​ឆ្នាំ​២០៧០​។
គ្រឹ​ស្ត​សាសនិក​នឹង​កើន​ទៅ​ដល់​៣៣,៨% ឯ​សាសនិក​ម៉ូ​ស្ល៊ី​ម​នឹង​មាន​ចំនួន ៣៤,៩% នៅ​ឆ្នាំ​២១០០ ។ ទន្ទឹម​គ្នា​នេះ​ដែរ ប្រទេស​ឥណ្ឌា បាន​យក​ប្រៀប​លើ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​កាន់សាសនា​ម៉ូ​ស្ល៊ី​ម​ធំ​ជាងគេ ៕