ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​គ្រោង​សហការ​ជាមួយ​អង្គការ​អវកាស​អឺរ៉ុប​បង្កើត​ភូមិ​អន្តរជាតិ​លើ​ឋាន​ព្រះ​ចន្ទ

8 ឆ្នាំ មុន

លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន សូល​សេវ នាយក​អង្គការ​សហគ្រាស​អវកាស​រុ​ស្ស៊ី​បញ្ជាក់​ប្រាប់​សារព័ត៌មាន Ria Novosti របស់​រុ​ស្ស៊ី​ក្នុង​កិច្ចប្រជុំ​ផ្នែក​បច្ចេកវិទ្យា​អវកាស​នៅ​ក្រុង​មូ​ស្គូ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អង្គភាព​កំពុង​ចេញ​គំរូ​យានអវកាស​ថ្មី

លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន សូល​សេវ នាយក​អង្គការ​សហគ្រាស​អវកាស​រុ​ស្ស៊ី​បញ្ជាក់​ប្រាប់​សារព័ត៌មាន Ria Novosti របស់​រុ​ស្ស៊ី​ក្នុង​កិច្ចប្រជុំ​ផ្នែក​បច្ចេកវិទ្យា​អវកាស​នៅ​ក្រុង​មូ​ស្គូ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អង្គភាព​កំពុង​ចេញ​គំរូ​យានអវកាស​ថ្មី ខណៈ​ពេល​រុ​ស្ស៊ី​មាន​គម្រោង​នឹង​បង្ហោះ​យាន​ទៅ​ប្រចាំការ​នៅ​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​២០១៩ ។

អង្គភាព​អវកាស​អឺរ៉ុប បញ្ជាក់​ថា កំពុង​មាន​ផែនការ​បង្កើត​ភូមិ​អន្តរជាតិ​នៅ​លើ​ឋាន​ព្រះ​ចន្ទ ដោយ​មាន​មនុស្ស​យន្ត និង​សហការ​ជាមួយ​អង្គភាព «Luna27» របស់​រុ​ស្ស៊ី​នៅ​ក្នុង​ឆ្នាំ​២០២០ រួម​ទាំង​បង្ហោះ​យាន​ត្រួតពិនិត្យ​នៅ​បរិវេណ​តំបន់​ប៉ូ​ល​របស់​ព្រះ​ចន្ទ ដែល​ប្រទះ​ឃើញ​ថា​មានទឹក​នៅ​សេសសល់ ។

គម្រោង​នេះ​ចាត់ទុកជា​ជំហាន​ដ៏​ធំ​របស់​រុ​ស្ស៊ី​ក្នុង​រយៈពេល​ជាង​៥៤​ឆ្នាំ ក្រោយ​ពី​លោក​យូ​រី កា​ការី​ន អវកាសយានិក​រុ​ស្ស៊ី​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ភព និង​ជា​ជោគជ័យ​ដ៏​ធំ​មួយ​លើ​ផ្នែក​អវកាស​របស់​រុ​ស្ស៊ី ដោយ​នាំមុខ​អា​មេ​រិ​ក​ដែល​បញ្ជូន​មនុស្ស​អវកាស​ទៅ​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​១៩៧៩ ដោយ​យាន «​អា​ប៉ូ​ឡូ​» ។

កន្លង​មក​គម្រោង​ផ្នែក​អវកាស​ជា​ច្រើន​លើក​របស់​រុ​ស្ស៊ី​បរាជ័យ​ព្រោះ​បញ្ហា​ពុក​រលួយ និង​ខ្វះ​ប្រាក់​ក្រោយ​ពី​ត្រូវ​បាត់បង់​យានអវកាស​ជា​ច្រើន​គ្រឿង ព្រោះ​នៅ​ពេល​បង្ហោះ​ឡើង​បរាជ័យ​។ បញ្ហា​នេះ​តម្រូវ​ឱ្យ​មាន​បម្រែបម្រួល​នៅ​ក្នុង​អង្គភាព​ផ្នែក​អវកាស​ដែល​បំ​លែង​ជា​សហគ្រាស​ដោយ​ផ្តល់​ប្រាក់ខែ​ខ្ពស់ និង​កម្ចាត់​ចោល​អំពើ​ពុក​រលួយ ៕