ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពីល្ងាចឃើញដើរស្ពាយថង់ លុះព្រឹកឡើង​​ស្លា.ប់​ទាំង​អា​ក្រា.ត​កាយ​នៅរ​ង្វង់​មូល​ព្រហ្ម​មុខ​៤ជ្រោយចង្វា​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ទាំង​អាក្រា.ត​កាយ​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ខឿន​រង្វង់​មូលព្រហ្ម​


រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ទាំង​អាក្រា.ត​កាយ​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ខឿន​រង្វង់​មូលព្រហ្ម​មុខបួន​ ជ្រោយចង្វាត្រើយខាងកើត​ ដោយ​ពុំ​ដឹង​ពី​មូលហេតុ​ឡើយ​។

ហេតុការណ៍​ខាងលើ​នេះ​​បាន​បង្ក​អោយ​មានកា​រ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២១ ត្រង់​ចំណុច​​រង្វង់​មូល​​ព្រហ្ម​មុខ៤ ជ្រោយចង្វាត្រើយ​​ខាងកើត​ ស្ថិត​ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

​ជន​​​រងគ្រោះ​ខាងលើ​ឈ្មោះ ខែ​ម​ម៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ប​ច្ចុ​ប្បុ​ន្ន​រស់នៅ​ក្នុងភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​​​របស់បុរសរងគ្រោះ​បាន​ឲ្យ​ដឹង​ថា បុរស​​រងគ្រោះ​រូប​នេះ​មាន​សតិ​មិន​គ្រប់​ និង​ចូល​ចិត្ត​ផឹកស្រា​មិន​ព្រម​ហូប​បាយ​ ទើប​ធ្វើ​អោយ​ឈឺក្រពះ​ បណ្ដាល​ឲ្យ​ស្គមរីងរៃ​ហើយ​ចេះ​តែ​ដើរ​ត្រាចចរ​នៅ​លើ​ដងផ្លូវ​។

តាម​​ប្រភព​ព័ត៌មាន​បាន​​អោយ​ដឹង​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៣១​ ខែឧសភា​ គេ​ឃើញ​បុរស​រូប​នោះ​បាន​ដើរ​ស្ពាយ​ថង់​អេ​ត​ចាយ ហើយ​បាន​ទៅ​ដេក​នៅ​លើ​ខឿន​រង្វង់​មូល​​ព្រហ្ម​ ​លុះ​​ព្រឹកឡើងថ្ងៃកើតហេតុ ស្រាប់​​តែ​អ្នកដំណើរ​ប្រទះ​ឃើញ​​បុរសរងគ្រោះ​រូបនោះ​ដេក​ស្លា.ប់​ទាំង​អាក្រា.តកាយ ​ដោយ​ស្រា.តខោ​នៅ​ជាប់ជើង​។

បន្ទាប់​ពី​មានការ​​ភ្ញាក់ផ្អើល​​ខាងលើនេះ​ នគរបាល​ចុះ​ទៅ​កន្លែង​កើតហេតុ​ហើយ​បាន​ហៅ​គ្រូពេទ្យ​ចុះ​ទៅ​ធ្វើតេស្ត​រក​ពុំ​ឃើញ​វិជ្ជមាន​កូ​វី​ដ​នោះ​ទេ​។

តាមប្រភពពី​​នគរបាល​បានអោយ​ដឹង​ថា បុរស​រងគ្រោះ​រូប​នោះ​បាន​ស្លា.ប់​ដោយសារ​គាំង​​បេះដូង​ ។ ក្រោយពីពិនិត្យរួច ​ស.ពជនរងគ្រោះ​​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​តម្កល់​​នៅ​ឈាបនដ្ឋាន​វត្ត​ថ្មី​ ដើម្បី​​រៀបចំធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ