ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ពីរ៉ាមីត​» ជា​ឃ្លាំង​ស្តុក​គ្រាប់​ធញ្ញជាតិ​មិនមែន​សម្រាប់​បញ្ចុះសព​ស្តេច​ទេ

8 ឆ្នាំ មុន

លោក​បេន​ខា​សុ​ន ដែល​ជា​បុគ្គល​ដ៏​សំខាន់ និង​ជា​បេក្ខភាព​នៅ​លំដាប់​លេខ​១ ក្នុង​គណបក្ស​សាធារណរដ្ឋ​របស់​សហរដ្ឋអាមេរិក​នា​ពេល​បច្ចុប្បន្ន​បាន​បញ្ជាក់​ថា «​ពីរ៉ាមីត​» នៅ​អេ​ហ្ស៊ី​ប បាន​សាងសង់​ដោយ​សប្បុរសជន​ចូ​សេ​ហ្វ

លោក​បេន​ខា​សុ​ន ដែល​ជា​បុគ្គល​ដ៏​សំខាន់ និង​ជា​បេក្ខភាព​នៅ​លំដាប់​លេខ​១ ក្នុង​គណបក្ស​សាធារណរដ្ឋ​របស់​សហរដ្ឋអាមេរិក​នា​ពេល​បច្ចុប្បន្ន​បាន​បញ្ជាក់​ថា «​ពីរ៉ាមីត​» នៅ​អេ​ហ្ស៊ី​ប បាន​សាងសង់​ដោយ​សប្បុរសជន​ចូ​សេ​ហ្វ សម្រាប់​ធ្វើ​ជា​ឃ្លាំង​រក្សា​ទុក​គ្រាប់​ធញ្ញជាតិ មិនមែន​ជាទី​តាំង​បញ្ចុះ​ព្រះ​សព​ហ្វា​រ៉ូ ដូច​អ្នក​បុរាណវិទ្យា​សន្និដ្ឋាន​ឡើយ។

លោក​ខា​សុ​ន ដែល​ចូល​ប្រឡូក​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ឆ្នាំ​២០១៦ ធ្លាប់​ផ្តល់​គោល​គំនិត​នេះ​កាលពី​ឆ្នាំ​១៩៩៨ ខណៈ​ពេល​ថ្លែង​សុន្ទរកថា​នៅ​មហាវិទ្យាល័យ​អ៊ែន​ឌ្រូ ។ តាម​ខ្សែអាត់​វី​ដេ​អូ​ដែល​ផ្សព្វផ្សាយ  ក្នុង​វែ​ប​សាយ Buzzfed កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៥ លោក​ខា​សុ​ន បញ្ជាក់​ថា «​តាម​ទ្រឹស្តី​ផ្ទាល់​របស់ខ្ញុំ​សប្បុរសជន​ចូ​សេ​ហ្វ គឺជា​អ្នក​សាងសង់​ពីរ៉ាមីត​ឡើង​សម្រាប់​ស្តុក​គ្រាប់​ធញ្ញជាតិ ខណៈ​ពេល​អ្នក​បុរាណវិទ្យា​ក្នុង​យុគសម័យ​ថ្មី សន្និដ្ឋាន​ថា​ពីរ៉ាមីត សាងសង់​ឡើង​ដើម្បី​ជាទី​បញ្ចុះ​ព្រះ​សព្វ​ហ្វា​រ៉ូ ។  

ប្រសិនបើ​សង្កេត​លើ​គ្រោង​សំណង់​នៅ​ផ្នែក​ខាងក្នុង​ពីរ៉ាមីត គឺ​មាន​បន្ទប់​ជា​ច្រើន និង​បន្ទប់  នីមួយ​ៗ​បិទ​ជិត ខ្យល់​មិន​អាច​ចេញចូល​បាន ទេ ត្រង់​ចំណុច​នេះ គឺ​មាន​ហេតុផល​ច្រើន​យ៉ាង​ដែល​មនុស្ស​សម័យ​មុន​សាងសង់ ។ អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ធ្លាប់​និយាយ​ថា ជួនកាល​អាច​សាងសង់​ដោយ​មនុស្ស​ពិភព​ផ្កាយ​ដែល​មាន​វិញ្ញាណ​ពិសេស ប៉ុន្តែ​លោក​អ្នកដឹង​ច្បាស់​ថា គ្មាន​មនុស្ស​ពិភព​ផ្កា​យមក​សាងសង់​ទេ​ដរាបណា​មាន​ព្រះ​ជា​ម្ចាស់​នៅ​ក្បែរ​ខ្លួន​លោក​អ្នក ។ នៅ​ក្នុង​សៀវភៅ «Genesis» ជា​ផ្នែក​មួយ​នៃ​ព្រះ​គម្ពីរ «​បៃ​ប​ល​» បញ្ជាក់​ថា សប្បុរសជន​ចូ​សេ​ហ្វ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​កូនប្រុស​១២​នាក់ របស់​ព្រះ​អង្គ​ជេ​ខុប និង​ជា​កូនច្បង​ដែល​ត្រូវ​បាន​លក់​ធ្វើ​ជា​ទាសករ​ឱ្យ​ឈ្មួញ​ធ្វើ​ដំណើរ​ទៅ​អេ​ហ្ស៊ី​ប ហើយ​ក្រោយមក​លោក​ក្លាយជា​បុគ្គល​ដ៏​មាន​អំណាច​មួយ​រូប​នៅ​ដែនដី​អេ​ហ្ស៊ី​ប​» ។

បច្ចុប្បន្ន​ប្រជាប្រិយភាព​របស់​លោក​ខា​សុ​ន និង​លោក​មហាសេដ្ឋី​ដូ​ណា​ល់​ត្រាំ កំពុង​មាន​សន្ទុះ​ទី​១ និង​ទី​២ ក្នុង​បណ្តា​បេក្ខភាព​គណបក្ស​សាធារណរដ្ឋ ប៉ុន្តែ​មនុស្ស​ភាគច្រើន​សម្លឹង​ឃើញ​ថា គោល​គំនិត​អភិរក្ស និង​ភាព​ផូរផង់​ក្នុង​សាសនា​គ្រឹ​ស្ត​របស់​លោក​ខា​សុ​ន អាច​ទាក់ទាញ​គ្រឹ​ស្ត​សាសនា​និក​បាន​ច្រើន​៕