ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ជិត​១០០​នាក់ ទីតាំង​មួយ​ចំនួន​ត្រូវ​បាន​បិទ​ខ្ទប់

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ គិត​ត្រឹម​ថ្ងៃ​ទី​៣០ និង​៣១ ខែឧសភា ឆ្នាំ​២០២១ រយៈពេល​ត្រឹមតែ​២​ថ្ងៃនេះ​ប៉ុណ្ណោះ ខេត្តព្រៃវែង បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី រហូត​ដល់​ទៅ​៨៩​នាក់ ដែល​ជា​ករណី​ឆ្លង​សហគមន៍​២០​កុម្ភៈ និង​ជា​អ្នក​មក​ពី​បណ្តា​រាជធានី​ខេត្ត និង​មួយ​ចំនួន​ទៀត​ដែល​ជា​ពលករ​ចំណាកស្រុក ទើប​ត្រឡប់​មក​មក​ពី​ក្រៅប្រទេស​។

ខេត្តព្រៃវែង ៖ គិត​ត្រឹម​ថ្ងៃ​ទី​៣០ និង​៣១ ខែឧសភា ឆ្នាំ​២០២១ រយៈពេល​ត្រឹមតែ​២​ថ្ងៃនេះ​ប៉ុណ្ណោះ ខេត្តព្រៃវែង បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី រហូត​ដល់​ទៅ​៨៩​នាក់ ដែល​ជា​ករណី​ឆ្លង​សហគមន៍​២០​កុម្ភៈ និង​ជា​អ្នក​មក​ពី​បណ្តា​រាជធានី​ខេត្ត និង​មួយ​ចំនួន​ទៀត​ដែល​ជា​ពលករ​ចំណាកស្រុក ទើប​ត្រឡប់​មក​មក​ពី​ក្រៅប្រទេស​។

អ្វី​ដែល​គួរ​អោយ​កត់សម្គាល់​នោះ គឺ​ក្រោយ​ពី​រក​ឃើញ​មាន​អ្នក​ឆ្លង​ថ្មី​ជា​ច្រើន និង​តាម​រយៈ​ការ​ចុះ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល អាជ្ញាធរ​បាន​ឈាន​ទៅ​ដល់​ការ​បិទ​ទីតាំង​មួយ​ចំនួន​ផង​ដែរ ក្នុង​នោះ​គឺ​បិទ​ភូមិ​ចំនួន​២ បិទ​គ្លីនិក​ឯកជន​ចំនួន​២ និង​បិទ​ផ្សារ​មួយ​កន្លែង​ផង​ដែរ​។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តព្រៃវែង ប្រជាពលរដ្ឋ​ទាំង​៨៩​នាក់ ដែល​ត្រូវ​បាន​រក​ឃើញ​ថា បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ តាម​រយៈ​ការ​ធ្វើតេស្ត​រហ័ស​នោះ មាននៅ​ក្នុងស្រុក​ក្រុង​មួយ​ចំនួន​រួម​មាន ៖ ស្រុក​បាភ្នំ​ចំនួន​១៨​នាក់ ស្វាយ​អ​ន្ទ​រ​២​នាក់ ពារាំង​២​នាក់ ពាម​ជរ​៧​នាក់ កញ្ជ្រៀច​១​នាក់ ព្រះស្តេច​២៩​នាក់ ក្រុង​ព្រៃវែង​១៩​នាក់ មេ​សាង​៨​នាក់ និង​កំពង់ត្របែក​៣​នាក់​។

ដោយឡែក​ទីតាំង​មួយ​ចំនួន​ទៀត ដែល​រក​ឃើញ​ថា មាន​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ក៏​ត្រូវ​បាន​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន សម្រេច​ចុះ​បិទ​ជា​បណ្តោះអាសន្ន​ផង​ដែរ ដែល​ក្នុង​នោះ​រួម​មាន ៖

ទី​១-​ផ្សារ​ក្រុង​ព្រៃវែង បិទ​នៅ​ថ្ងៃ​ទី​៣០ ឧសភា បន្ទាប់​ពី​រក​ឃើញ​បុរស​ម្នាក់​ជា​ជាងមាស​នៅ​ក្នុង​ផ្សារ​នេះ ហើយ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​។

ទី​២- មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ខៀង សុ​គ​ន្ធា នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ បិទ​នៅ​ថ្ងៃ​ទី​៣០ ឧសភា បន្ទាប់​ពី​រក​ឃើញ​មាន​អ្នកជំងឺ​កូ​វី​ដ​១៩​ម្នាក់ បាន​ចូល​ទៅ​ពិគ្រោះ​ជំងឺ​នៅ​ទីនោះ​។

ទី​៣- មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ឌី​ម ផ​ល្លី​ន នៅ​ស្រុក​ពារាំង ត្រូវ​បាន​បិទ​នៅ​ថ្ងៃ​ទី​៣១ ឧសភា បន្ទាប់​ពី​រក​ឃើញ​ថា មាន​អ្នកជំងឺ​កូ​វី​ដ​១៩​ម្នាក់ បាន​ទៅ​ដេក​សម្រាក​ព្យាបាល​នៅ​ទីនោះ​ចំនួន​៣​ថ្ងៃ បន្ទាប់​មក​ក៏​ស្លា​.​ប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​ភ្នំពេញ។

និង​ទី​៤- បិទ​ភូមិ​ចំនួន​២ គឺ​ភូមិ​ឩ​ត្តម និង​ភូមិ​ឩ​ត្តុង ដែល​ស្ថិត​ក្នុង​ឃុំ​ព្រែក​ក្របៅ ស្រុក​ពាម​ជរ កាលពី​ថ្ងៃ​ទី​៣១ ឧសភា ដោយសារ​ភូមិ​នេះ បាន​រក​ឃើញ​មាន​ប្រជាពលរដ្ឋ​៥​នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៣១ ឧសភា​នេះ ខេត្តព្រៃវែង មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប ៤៥៩​នាក់ ព្យាបាល​ជា​សះស្បើយ​១៩៦​នាក់ កំពុង​សំរាក​ព្យាបាល​២៥៨​នាក់ និង​ស្លា​.​ប់​៥​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ